ស្ដ្រី១០រូបក្លាយជាសេដ្ឋីនីដោយសារ ការរកស៊ីដោយខ្លួនឯង
ស្ដ្រី១០រូបដែលក្លាយជាសេដ្ឋីនីដោយសារការរកស៊ីដោយខ្លួនឯងមិន ពឹងផ្អែកលើកេរដំណែលត្រូវបានបង្ហាញដោយវ៉េបសាយមួយកាលពីពេលថ្មីៗ កន្លងមក ។ ស្ដ្រីទាំងនេះ ស្ថិតក្នុងចំណោមមហាសេដ្ឋីចំនួន១.០១១នាក់ លើពិភពលោក ។ សេដ្ឋីនីទាំង១០រូប នោះមានបង្ហាញជូនដូចខាងក្រោមនេះ ៖ ១-លោកស្រី Wu Yajun ជាជនជាតិចិន បច្ចុប្បន្នជានាយកប្រតិបត្ដិនៃក្រុមហ៊ុនអភិ វឌ្ឍន៍អចលនទ្រព្យឈ្មោះ Longfor Proper-ties មានប្រាក់សរុបចំនួន៣,៩ពាន់លានដុល្លារអាមេរិក ។
២-លោកស្រី Rosalia Mera ជាជនជាតិអេស្ប៉ាញ បច្ចុប្បន្នជាសហម្ចាស់ក្រុមហ៊ុនសារជីវកម្មឈ្មោះ Inditex និងជាសហម្ចាស់ ក្រុមហ៊ុនផលិត និងលក់សំលៀកបំពាក់ធំមួយ ។ លោកស្រី Rosaila Mera មានប្រាក់សុទ្ធចំនួន៣,៥ពាន់លានដុល្លារអាមេរិក
៣-លោកស្រី Elena Baturina ជាជនជាតិរុស្ស៊ី ភរិយារបស់លោក Yuri Luzh- kov អភិបាលក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី ។ លោកស្រី Elena Baturina ជាអ្នកមានបំផុតនៅប្រទេសរុស្ស៊ី ដោយលោកស្រីមានប្រាក់សរុបចំនួន២,៩ពាន់លានដុល្លារអាមេរិក ។
ចែករំលែកព័តមាននេះ