ឪពុក​ម្តាយ​មិន​ទៅ​ស្តីដណ្តឹង​ប្រពន្ធ​ឱ្យ​…​បុរស​ម្នាក់​បញ្ចប់ជីវិត​យ៉ាង​រន្ធត់


ខេត្តតាកែវ ៖ យុវជន​ម្នាក់​បាន​យក​ថ្នាំពុល​មក​ផឹក​សម្លាប់​ខ្លួន សង្ស័យ​តូចចិត្ត​ឪពុក​ម្តាយ​មិន​ទៅ​ស្តីដណ្តឹង​ប្រពន្ធ​ឲ្យ​ខ្លួន​ដែល​បាន​ស្រលាញ់ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ព្រាល ឃុំ​គិរី​ចុង​កោះ ស្រុក​គី​រី​វង់ ខេត្ត​កែវ​។

លោក​វរ​សេនី​ឯក​យ៉ុ​គ សា​រ៉ាត់ អធិការ​នរ​គ​បាល​ស្រុក​គី​រី​វង់​បាន​ឲ្យ​ដឹង​ដែរ​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ គង់ សំណាង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ថា តាម​ប្រភព​ពី​សាច់ញាតិ​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មូលហេតុ​គឺ​ដោយសារ​ឪពុក​ម្តាយ​មិន​ទៅ​ស្តីដណ្តឹង​ប្រពន្ធ​ឲ្យ​ខ្លួន ទើប​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​គិត​ខ្លី​បាន​យក​ថ្នាំពុល​ក្នុង​រោង​ម៉ាស៊ីនកិនស្រូវ​ដែល​នៅ​ជាប់​ផ្ទះ​មក​ផឹក​សម្លាប់​ខ្លួន​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​សហជា​មួយ​លោកគ្រូ​ពេទ្យ​បង្អែក​ស្រុក​គិរីវង់​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​បាន​ធ្វើការ​ពិនិត្យ​ទៅ​លើ​សព បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​បាន​ផឹក​ថ្នាំពុល​សម្លាប់​ខ្លួនឯង​ប្រាកដ​មែន ។ បន្ទាប់​ពី​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ទៅ​ឱ្យ​ក្រុម​គ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ