ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកធ្វើ​ការងារ​នេះ ត្រូវ​ប្រយ័ត្ន​បំផុត​…​បាត់​​ជីវិត​១​ហើយ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ធ្លាក់​ពីលើ​ជណ្តើរ​តៅ​ផ្ទុកស្រូវ​ក្នុង​រោង​ម៉ាស៊ីន​​​ស្លាប់យ៉ាងអាណោចអាធ័ម​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី១៧ កុម្ភៈ ​ស្ថិត​ក្នុង​រោង​ម៉ាសុ​ី​ន​កិនស្រូវ​ក្រុមហ៊ុន​ថៃ​ (Asia Central Prime Rice Co.LTD)​ភូមិ​រូង…

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ធ្លាក់​ពីលើ​ជណ្តើរ​តៅ​ផ្ទុកស្រូវ​ក្នុង​រោង​ម៉ាស៊ីន​​​ស្លាប់យ៉ាងអាណោចអាធ័ម​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី១៧ កុម្ភៈ ​ស្ថិត​ក្នុង​រោង​ម៉ាសុ​ី​ន​កិនស្រូវ​ក្រុមហ៊ុន​ថៃ​ (Asia Central Prime Rice Co.LTD)​ភូមិ​រូង ឃុំ​ត្រពាំង​ប្ញ​ស្សី ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ។

​សេចក្តីរាយការណ៍ឱ្យដឹងថា ​​ជន​រង​គ្រោះមាន​ឈ្មោះ ភី ម៉ៅ ភេទ​ប្រុស អាយុ​៣៣ឆ្នាំ ជាកម្មករ​រោង​ម៉ា​សុ​ី​ន​កិនស្រូវ មានទីលំ​នៅ​ភូមិ​មាំ​ង​ងាប់ ឃុំ​ត្រពាំង​ប្ញ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដែល​មាន​មេការ​ប្រចាំ​រោង​ម៉ា​សុ​ី​ន​​ឈ្មោះ PHISIT CHAMPATHONG ពិសិដ្ឋ ចំប៉ា​ថង ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិ​ថៃ​។

បើ​តាមឱ្យពី​​ឈ្មោះ ឡោ​ត ឡេ​ង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​កម្មករ​ដូច​គ្នា បាន​បញ្ជាក់ថា​ ​កាលពី​​ម៉ោង​០៧​ ​មេការ​​តម្រូវ​ឱ្យ​ក្រុម​កម្មករ​សម្អាត​​បំពង់​ស្តុក​ស្រូវ​ ដែល​មានកំ​ពស់​១២​ម៉ែត្រ​ចំនួន​៨​បំពង់ ។ ហើយ​មេការ​បាន​យក​ខ្សែ​​ក្រ​វាត់​សុវត្ថិភាព​ដល់​កម្មករ​៤​នាក់ ​ពាក់​ជាប់​និង​ខ្លួន​កុំឱ្យ​ធ្លាក់ នៅ​ពេល​កម្មករ​ឡើង​ដល់​លើ​ក៏​បាន​ចែក​គ្នា​ចុះចូល​សំអាត​បំពុង​ម្នាក់​មួយ​សំអាត​បាន​​​៤បំពង់​ រួច​ហើយក៏​បន្ត​ចុះ​សម្អាត​បំពង់​ដែល​នៅ​សល់ រីឯ​​ជន​រង​គ្រោះ​ចុះចូល​បំពង់​លេខ​​៧ នៅ​ម៉ោង​៩ និង១៥នាទី ខណៈនោះ​ស្រាប់តែ​ឮ​សូរ​សម្លេង​ទូង​យ៉ាង​ខ្លាំង​នៅ​ក្នុង​បំពង់​លេខ​​៧នោះ។ រូប​គាត់​ក៏​បាន​ចុច​ពិល​រក​មើល​ស្រាប់តែ​ឃើញ​មនុស្ស​ធ្លាក់​នៅ​បាត​បំពុង​បាត់​ទៅ​ហើយ ។

គាត់ក៏​​ហៅ​គ្នីគ្នា​ចុះ​មក​យក​មនុស្ស​រហូត​ដល់​ម៉ោង១០​​ទើប​អាចយក​បាន ហើយ​ក៏​នាំ​គ្នា​ដឹក​យក​ទៅ​ពេទ្យ នៅ​ពេល​ទៅ​ដល់​ពេទ្យ ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។ ក្រោយកើតហេតុ មាន​កម្លាំង​ជំនាញ​នគរបាល​ស្រុក នគរបាល​ខេត្ត និងក្រឡាបញ្ជី​របស់​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកំពង់ធំ ចុះ​ពិនិត្យ​ដល់ទី​កន្លែង​កើតហេតុ និង​បន្ត​ពិនិត្យ​សាកសព​​ផង​ដែរ។ ពិនិត្យ​ចប់​​ឃើញថា​​ សព​ជន​រង​គ្រោះ​ពិតជា​ធ្លាក់​ពីលើ​ជណ្តើរ​ក្នុង​បំពង់​សម្រាប់​ផ្ទុកស្រូវ​ដែល​មាន​ជម្រៅ​១២​ម៉ែត្រ​ស្លាប់​ពិតប្រាកដ​មែន បង្ក​ឡើង​ដោយ​ខ្លួនឯង​ធ្វេសប្រហែស ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។​

អត្ថបទសរសេរ ដោយ