សាកសព​នារី​ម្នាក់​ដាច់​ក្បាល​រក​ឃើញ​នៅ​ក្នុង​ផ្ទះ​ល្វែង


ប្រទេស​បារាំង ៖ ប្រភព​ព័ត៌មាន​ប៉ូលិស​និង​តុលាការ​រាយការណ៍​ថា សាកសព​នារី​ម្នាក់​ដែល​ដាច់់​ក្បាល ត្រូវ​បាន​រក​ឃើញ​កាលពី​ថ្ងៃ​ទី​១៧​កុម្ភៈ ក្នុងផ្ទះ​ល្វែង​មួយ​នៅ​ក្រុងប៉ារីស ហើយ​អយ្យការ​ក្រុងប៉ារីស​បាន​បើក​ការ​សើ​ុ​ប​អង្កេត​មួយ ពី​ករណី​សម្លាប់​មនុស្ស​ដោយ​ចេតនា​។ កូនប្រុស​ពៅ​របស់​នារី​នោះ​ដែល​មាន​បញ្ហា​សរសៃប្រសាទ​ត្រូវ​ចាប់​ឃុំឃាំង ក្រោយ​ពី​ទៅ​ប្រគល់​ខ្លួន​នៅ​ប៉ុស្តិ៍​ប៉ូលិស​។

បណ្ដា​ភ្នាក់ងារ​សង្គ្រោះ បាន​រក​ឃើញ​សាកសព​នារី​រង​គ្រោះ​ក្នុងផ្ទះ​របស់​គេ ស្ថិត​ក្នុង​សង្កាត់​មួយ​នា​ភាគ​ខាងកើត​ក្រុងប៉ារីស ក្នុង​ខណ្ឌ​ទី​១២​។ ក្បាល​របស់​នារី​នោះ​ត្រូវ​បាន​រក​ឃើញ​ក្នុង​ឡ​ចង្ក្រាន​មួយ​។ បើ​តាម​ប្រភព​ព័ត៌មាន​ប៉ូលិស​មួយទៀត​ថា ជនសង្ស័យ​គឹ​កូនប្រុស​ពៅ​របស់​នារី​រង​គ្រោះ អាយុ​៣៣​ឆ្នាំ​មាន​បញ្ហា​សរសៃប្រសាទ​ធ្ងន់ធ្ងរ​។

ប្រភព​តុលាការ​និយាយ​កាលពី​យប់​ថ្ងៃ​ទី​១៧​កុម្ភៈ​ថា កូនប្រុស​ពៅ​របស់​នារី​រង​គ្រោះ បាន​ទៅ​បង្ហាញខ្លួន​នៅ​ប៉ុស្តិ៍​ប៉ូលិស ហើយ​ត្រូវ​ចាប់​ឃុំខ្លួន​។ ក្រុម​អ្នក​សើ​ុ​ប​អង្កេត​បាន​ចុះ​ទៅ​ពិនិត្យ​ផ្ទះ​របស់​នារី​រូប​នោះ​៕

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ