ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាត់បង់​ជីវិត​លើ​ផ្លូវជាតិ​លេខ​៤…​សមត្ថកិច្ច​ប្រកាស​រក​សាច់ញាតិ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង បណ្តាល បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ត្រូវ​បាន​សមត្ថកិច្ច​យក​សព​ទៅ​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ហើយ​សមត្ថកិច្ច​បាន​អំពាវនាវ​ដល់​បងប្អូន​ណា​ដែល​មាន​បាត់​សាច់ញាតិ​សូម​មក​ធ្វើការ​ទាក់ទង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដើម្បី​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥៥​នាទី​យប់​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៩…

ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង បណ្តាល បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ត្រូវ​បាន​សមត្ថកិច្ច​យក​សព​ទៅ​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ហើយ​សមត្ថកិច្ច​បាន​អំពាវនាវ​ដល់​បងប្អូន​ណា​ដែល​មាន​បាត់​សាច់ញាតិ​សូម​មក​ធ្វើការ​ទាក់ទង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដើម្បី​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥៥​នាទី​យប់​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៧-៣៨ ស្ថិត​ក្នុងភូមិ​អន្លង់​គង់ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា តាម​ការ​ស្រាវជ្រាវ​គឺ​មុន​ពេល​កើតហេតុ មាន​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុចកើតហេតុ​​ខាងលើ​បាន​បុក​ម៉ូតូ​មួយ​គ្រឿង​គ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១QU-៧៩១២ ដែល​កំពុង​បើកបរ​បញ្ច្រាសទិស​គ្នា បណ្តាល​អោយ​អ្នក​បើក​ម៉ូតូ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​។ ចំណែក​រថយន្ត​បាន​បើក​គេច​ទៅ​បាត់​ស្រមោល ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើ​កំណត់ហេតុ និង​បាន​នាំ​យក​សព​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ​របស់​ជន​រង​គ្រោះ​បាន​រង​ការ​ខូចខាត​ធ្ងន់ ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​។

ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ សមត្ថកិច្ច​នគរបាល​ខេត្ត​ក៏​បាន​អំពាវនាវ​ផង​ដែរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ណា​ដែល​បាន​បាត់​សមាជិកគ្រួសារ សូម​ទាក់ទង​មក​សមត្ថកិច្ច​នគរបាល​ចរាច​រា​ណ៍ ឬ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ