កាពីទែន Juventus ប្រដូច Ronaldo ទៅនឹង Usain Bolt និង Roger Federer
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កាពីទែនក្លិបសេះបង្កង់អ៊ីតាលី Giorgio Chiellini លើកឡើងថា កីឡាករជើងខ្លាំង Cristiano…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កាពីទែនក្លិបសេះបង្កង់អ៊ីតាលី Giorgio Chiellini លើកឡើងថា កីឡាករជើងខ្លាំង Cristiano…
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កាពីទែនក្លិបសេះបង្កង់អ៊ីតាលី Giorgio Chiellini លើកឡើងថា កីឡាករជើងខ្លាំង Cristiano Ronaldo មានលក្ខណៈដូចជាកីឡាកររត់ប្រណាំងឆ្នើម Usain Bolt និង កីឡាករវាយតេននីសឆ្នើម Roger Federer ។
ក្រោយពីបានឡើងតំណែងជាកាពីទែនក្លិបជំនួសឱ្យ Buffon មក កីឡាករខ្សែការពារ Chiellini បានប្រាប់ដល់សារព័ត៌មាន La Stampa ថា ៖«ការជំនួសឱ្យ Buffon មិនមែនជារឿងងាយស្រួលឡើយ ។ ក្នុងនាមជាកាពីទែន អ្នកមិនចាំបាច់ធ្វើការងាររបស់អ្នកដទៃទេ ។ តែអ្នកត្រូវរក្សាលំនឹងក្នុងក្រុមទាំងមូល ហើយត្រូវអង្កេតមើលកីឡាករនីមួយៗរាល់គ្រប់សកម្មភាព» ។
លោកបានបន្តថា ៖«ខ្ញុំគឺជាមនុស្សចង់ចេះចង់ដឹង ជាមនុស្សពូកែអង្កេត និង ចូលចិត្តរៀន ។ ជាឧទាហរណ៍ស្រាប់ ការមាន Ronaldo នៅក្បែរខ្ញុំគឺពិតជាគួរឱ្យចាប់អារម្មណ៍ ។ គេគឺជាដូចជាកីឡាករ Bolt និង Federer អ៊ីចឹង ។ ការយល់ពីកីឡាករគឺអាចជួយដល់យើងបាន ។ វាមិនមែនដើម្បីធ្វើឱ្យដូច Ronaldo នោះទេ ។ តែវាអាចជួយខ្ញុំឱ្យមានគំនិតកាន់តែទូលំទូលាយក្នុងនាមជាកាពីទែន» ។
គួរបញ្ជាក់ផងដែរថា Chiellini បានលេងនៅក្នុងក្លិប Juventus ចំនួន២៣ដងមកហើយ នៅក្នុងរដូវកាលនេះ ដែលបានជួយការការពារមិនឱ្យក្រុមដទៃស៊ុតចូលជាច្រើនដង ៕
ចែករំលែកព័តមាននេះ