ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Brajkovic​ជួយឱ្យក្រុ​ម​Astana Pro Team​ឈ្នះដំណាក់​បើក​ឆាក Tour of Spain

10 ឆ្នាំ មុន

កីឡាករ​ស្លូ​វេនី​ Janez Brajkovicបាន​សម្តែង​​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​ដំណាក់​បើក​ឆាក​(​ដំណាក់​ទី​១)​​​នៃព្រឹត្តិ​ការ​ណ៍​​​ Tour of Spain នៅ​អេស្ប៉ាញ​​​​​​កាល​ពី​ថ្ងៃ​សៅរ៍​​​ទី២៤​​​​​​ សី​ហា​​​ ដោយការ​ប្រណាំង​​​​បញ្ចប់​នៅ​ទី​ក្រុង​ Sanxenxoប្រ​ទេស​អេស្​ប៉ាញ​ ។

ដែល​ជា​អ្នក​ជិះ​កង់ឱ្យ​​ក្រុម​Astana Pro Team បាន​យក​ឈ្នះ​ដំណាក់​​​​​មាន​ចម្ងាយផ្លូវ២៧​គីឡូ​ម៉ែត្រ​ចេញ​ដំណើរ​ពី​ទី​ក្រុង Vilanova de Arousa ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង Sanxenxo ដោយ​បោះ​ពួយ​ឆ្លង​កាត់​គំ​នូស​ខ្សែ​ព្រ័ត្រ​​ក្នុង​​​​ថិរវេលា២៩នាទី​និង៥៩​វិនាទី​ជួយ​ឱ្យ​​ក្រុម​និង​មិត្ត​រួម​ក្រុម​របស់​ខ្លួន​យក​ឈ្នះ​​លើ​ក្រុម​RadioShack Leopard ដែល​មាន​កីឡាករស្វ៊ីស​ Fabian Cancellara,​កីឡាករ​​​អេស្ប៉ាញ​Haimar Zubeldia Agirre, Markel Irizar Aranburu, កីឡាករ​ក្រូ​អា​ស៊ី​​ Robert Kiserlovski និង
​កី​ឡា​ករ​អា​មេរិក ​Christopher Horner ​ដែល​ទាំង​អស់​គ្នា​បាន​ប្រើ​ថិរវេលា​យឺត​ជាង​១០​​វិនាទី​។

សូម​បញ្ជាក់​ថា​ ការ​ប្រណាំងកម្ម​វិធី​ Tour of Spain​​ ឆ្នាំ​នេះ​ចែក​ចេញ​ជា​២១​​ដំណាក់​និង​មាន​ចម្ងាយ​ផ្លូវ​សរុប​៣.៣១៨,៤៧​​គីឡូ​ម៉ែត្រ​។ ដោយ​ឡែក​ដំ​ណាក​​់​ទី​២​​​ដែល​ជា​ដំ​ណាក់បន្ត​​មាន​ចម្ងាយ​ផ្លូវ១៧៦,៨​​​​គីឡូ​ម៉ែត្រ​ចេញ​ដំណើរ​ពី​ទី​ក្រុង​ Pontevedra​​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​ Alto Do Monte Da Groba ​​ប្រ​​ទេសអេស្ប៉ាញ​​ ៕