ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​​ធាត់​ខ្លាំង​ប្រឈម​​នឹង​គ្រោះ​ថ្នាក់​​ជំ​ងឺ​លើ​សឈាម​9ដង​​ធៀប​នឹង​ក្មេង​​ប្រុស​

10 ឆ្នាំ មុន

បណ្តា​ក្មេង​ស្រី​ដែល​ធាត់​ដុះ​ពោះ​​លើស​ទម្ងន់​ប្រឈម​ខ្លាំង​​នឹង​ការ​កើត​​​ជំ​ងឺ​លើសឈាម​បើ​​ប្រៀប​ធៀប​ជា​មួយ​បណ្តា​ក្មេង​ប្រុស​ដែល​ធាត់​ដូចគ្នា​ ។ យោង​តាមអ្នក​​ស្រាវ​ជ្រាវ​មក​ពី​សា​កល​វិ​ទ្យា​​ល័យ​កាលី​​ហ្វ័​រ​​នី​​ញ៉ា​សហ​រដ្ឋ​អាមេរិកដែល​ពិសោធ​លើ​ក្មេង​ជំទង់​១.៧០០​នាក់​ មាន​អាយុ​ចន្លោះ​ពី​១៣ឆ្នាំ​ទៅ​១៧​ឆ្នាំ​​ឱ្យ​ដឹង​ថា បណ្តា​ក្មេង​ស្រី​វ័យ​ជំ​ទង់​ធាត់​ដុះ​ពោះ​​ប្រឈម​នឹង​ការ​កើត​មាន​​ជំ​ងឺ​ខាង​​ដើម​ច្រើន

បណ្តា​ក្មេង​ស្រី​ដែល​ធាត់​ដុះ​ពោះ​​លើស​ទម្ងន់​ប្រឈម​ខ្លាំង​​នឹង​ការ​កើត​​​ជំ​ងឺ​លើសឈាម​បើ​​ប្រៀប​ធៀប​ជា​មួយ​បណ្តា​ក្មេង​ប្រុស​ដែល​ធាត់​ដូចគ្នា​ ។ យោង​តាមអ្នក​​ស្រាវ​ជ្រាវ​មក​ពី​សា​កល​វិ​ទ្យា​​ល័យ​កាលី​​ហ្វ័​រ​​នី​​ញ៉ា​សហ​រដ្ឋ​អាមេរិកដែល​ពិសោធ​លើ​ក្មេង​ជំទង់​១.៧០០​នាក់​ មាន​អាយុ​ចន្លោះ​ពី​១៣ឆ្នាំ​ទៅ​១៧​ឆ្នាំ​​ឱ្យ​ដឹង​ថា បណ្តា​ក្មេង​ស្រី​វ័យ​ជំ​ទង់​ធាត់​ដុះ​ពោះ​​ប្រឈម​នឹង​ការ​កើត​មាន​​ជំ​ងឺ​ខាង​​ដើម​ច្រើន​ជាង​៩​ដង​ធៀប​ជា​មួយ​បណ្តា​ក្មេង​ប្រុស​ ។

នេះ​មានន័យ​ថា បណ្តា​ក្មេង​ប្រុស​គឺ​មាន​ការ​ប្រឈម​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​លើស​ឈាម​តែ​​២,៣​ដង​ប៉ុណ្ណោះ​ ។ អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា អ្នក​ដែល​មាន​ BMI (ការ​គណនា​សមាមាត្រ​រវាង​កម្ពស់​​និង​ទម្ងន់​)​ ចាប់​ពី​៣០​ឡើង​ទៅ​កំណត់​ថា​ធាត់​ដុះ​ពោះ​លើស​ទម្ងន់។ ជំ​ងឺ​លើស​ឈាម​គឺ​​ជា​ឃាតករ​សម្លាប់​មនុស្ស​ដ៏​ស្ងៀម​ស្ងាត់​បំ​ផុត​ ។ វា​បញ្ចេញ​រោគ​សញ្ញា​​មក​ក្រៅ​បន្តិច​បន្តួច​ប៉ុណ្ណោះ​។​ មាន​មនុស្ស​ជាច្រើន​ពុំ​បាន​ដឹង​ថា​ខ្លួន​មាន​ជំ​ងឺ​នេះ​ផង​ ។

ប្រ​សិន​ជា​មិន​ទទួល​ការ​ព្យា​បាល​ឱ្យ​ទាន់​ពេល​ទេ ​​នឹង​នាំ​ឱ្យ​កើត​ជំ​ងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ ព្រម​ទាំង​ជំ​ងឺ​បេះ​ដូង​ ។ មធ្យោ​បាយ​ដ៏​មាន​ប្រ​សិទ្ធភាព​ទប់​ស្កាត់​​ជំ​ងឺ​លើស​ឈាម​មាន​ដូចជា​ ការ​បញ្ចុះ​ទម្ងន់​ខ្លួន ធ្វើ​លំ​ហាត់​ប្រាណឱ្យ​​បាន​ទៀង​ទាត់​ព្រម​ទាំង​ទទួល​អា​ហារ​ដែល​ផ្តល់​ផល​ល្អ​ដល់​​សុខភាព​ ៕