ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​ទាន​ផ្លែ​ឈើ​ច្រើន​ជួយ​បង្កើន​សមត្ថភាព​ផ្តល់​​​​ក្នុង​ការ​កំណើត​របស់បុរស​

10 ឆ្នាំ មុន

អ្នក​វិទ្យា​​សាស្ត្រ​បាន​និយាយ​ថា​ កាត់​បន្ថយ​ការ​ទទួល​ទាន​សាច់​ក្រ​ហម​ កា​ហ្វេ​និង​គ្រឿង​ស្រ​វឹង តែ​បង្កើន​ការ​ទទួល​ទាន​ផ្លែ​ឈើ​គ្រប់​ប្រ​ភេទ​​អាច​ជួយ​បង្កើន​សមត្ថភាព​ផ្តល់​កំណើត​របស់​បុរស​ ។ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា របប​អា​ហារ​មិន​ល្អ​និង​ការ​ធាត់​ដុះ​ពោះ​លើ​ស​ទម្ងន់​អាច​ធ្វើ​ឱ្យ​ថយ​ចុះ​ភាព​ខាប់​របស់​ទឹកកាម ​ហើយ​ប៉ះ​ពាល់​ដល់​សមត្ថភាព​របស​់​​​វា​ក្នុង​ការ​ហែល​ទៅ​រក​ពង​ ។

កាល​ពី​អតី​ត​​កាល​ បញ្ហា​អ​សមត្ថភាព​ក្នុង​ការ​ផ្តល់​កំណើត​របស់​ស្ត្រី​ជាប់​ទាក់​ទង​ទៅ​នឹង​ការ​ធាត់​លើស​ទម្ងន់​ ក៏​ដូច​ជា​ការជក់​បា​រី​ ឬ​​​​ផឹក​ស្រា​ ប៉ុន្តែ​កាល​ពី​ពេល​នោះ ​គេ​មិន​ទាន់​ច្បាស់​ថា​បុរស​ដូចគ្នា​នឹង​ស្ត្រី​នោះ​ទេ ​ប៉ុន្តែ​តាម​លទ្ធផល​នៃ​ការ​សិក្សា​ថ្មី​បំ​ផុត​លើ​បុរស​បង្ហាញ​ថា អ្នក​ដែល​ផឹក​ស្រា​ជា​ប្រ​ចាំ​ហើយ​និង​ទទួល​ទាន​របប​អា​ហារ​មិន​ត្រឹម​ត្រូវ​ សមត្ថភាព​ផ្តល់​កំណើត​របស់​គេ​ថយ​ចុះ​ ។

​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​ Edson Borges​មក​ពី​មជ្ឈ​មណ្ឌល​ Fertility-Assisted Fertilization Center នៅ​ទី​ក្រុង​ Sao Paolo​ប្រទេស​ប្រេ​ស៊ីល​បាននិយាយ​ថា​៖«ភាព​ខាប់​នៃ​​ទឹកកាម​រង​ឥទ្ធិ​ពល​អវិជ្ជ​មាន​ដោយ​ទំ​ហំ​រាង​កាយ​ និង​ការ​ប្រើ​ប្រាស់​គ្រឿង​ស្រ​វឹង​ ប៉ុន្តែ​រង​ឥទ្ធិល​ពល​វិជ្ជ​មាន​ដោយ​ការ​ទទួល​ទាន​អា​ហារ​ដែល​សម្បូរ​​ដោយ​គ្រាប់​ធញ្ញ​ជាតិ​និង​ផ្លែ​ឈើ​»។ ការ​សិក្សា​លើក​នេះ​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ប្រទេស​ប្រេស​ុីល​បាន​ពិ​សោធលើ​បុរស​២៥០​នាក់​ប៉ុណ្ណោះ​ ។

លោក​ស្រី​ Lynn Westphalជំ​នាញ​ការ​ខាង​សុខ​ភាព​និង​សមត្ថភាពផ្តល់​​​កំណើត​​នៅ​សាកល​វិទ្យា​ល័យ​ Stanford University សង្ឃឹម​ថា​ លទ្ធផល​ដែល​បាន​រក​ឃើញ​នឹង​បោះ​ពុម្ពផ្សាយ​នៅ​លើ​ព្រឹត្តិ​បត្រ Fertility​ and Sterility លើក​នេះ​ នឹង​ជួយ​លើក​ទឹក​ចិត្ត​ឱ្យ​​បុរស​ទាំង​ឡាយ​ចាប់​យក​ជម្រើស​បែប​បទ​​​នៃ​ការរស់​នៅ​មួយ​ដែល​ផ្តល់​នូវ​សុខ​ភាព​ដល់​ខ្លួន ៕