ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​គួរ​ទទួល​ទាន​​ទឹក​ប៉ុន្មាន​លីត្រ​​ក្នុង​1ថ្ងៃ​ដើម្បី​បង្គ្រប់​​តម្រូវការ​រាង​​កាយ ?

10 ឆ្នាំ មុន

ទឹក​គឺ​ជា​សមាស​ភាព​គី​មី​និង​ជា​អ្នក​បន្សាប​ពី​ធម្ម​ជាតិ​ដ៏​សំ​ខាន់​សម្រាប់រាង​កាយ​ ប៉ុន្តែ​មាន​មនុស្ស​តិច​ណាស់​ដែល​ដឹង​ពី​កម្រិត​នៃ​ការ​ប្រើ​ប្រាស់​ទឹក​ប្រ​ចាំ​ថ្ងៃ ។ លើស​ពី​នេះ​ទៀត ក្បួន​ច្បាប់​ដែល​គេ​រក​ឃើញ​ថា មនុស្ស​យើង​គួរ​ផឹក​ទឹក​ក្នុង​មួយ​ថ្ងៃ​ឱ្យ​បាន​៨​លីត្រ​ អាច​នឹង​មិន​ត្រឹម​ត្រូវ​ឥតខ្ចោះ​សម្រាប់​មនុស្ស​គ្រប់​រូប​នោះ​ទេ ។

ទឹក​គឺ​ជា​សមាស​ភាព​គី​មី​និង​ជា​អ្នក​បន្សាប​ពី​ធម្ម​ជាតិ​ដ៏​សំ​ខាន់​សម្រាប់រាង​កាយ​ ប៉ុន្តែ​មាន​មនុស្ស​តិច​ណាស់​ដែល​ដឹង​ពី​កម្រិត​នៃ​ការ​ប្រើ​ប្រាស់​ទឹក​ប្រ​ចាំ​ថ្ងៃ ។ លើស​ពី​នេះ​ទៀត ក្បួន​ច្បាប់​ដែល​គេ​រក​ឃើញ​ថា មនុស្ស​យើង​គួរ​ផឹក​ទឹក​ក្នុង​មួយ​ថ្ងៃ​ឱ្យ​បាន​៨​លីត្រ​ អាច​នឹង​មិន​ត្រឹម​ត្រូវ​ឥតខ្ចោះ​សម្រាប់​មនុស្ស​គ្រប់​រូប​នោះ​ទេ ។

អ្នក​ជំ​នាញ​ខាង​ផ្នែក​អា​ហារ​ចិញ្ចឹម​រាង​កាយ Venu Adhiya  Hirani បាន​ថ្លែង​ថា​៖ «ខណៈ​ជំនឿ​ទូ​ទៅ​បង្ហាញ​ថា មនុស្ស​គួរ​ផឹក​ទឹក​ចន្លោះ​ពី​៨​ទៅ​១២​កែវ​ក្នុង​មួយ​ថ្ងៃ វា​ក៏​មានការ​អះ​អាង​មួយ​ផ្សេង​ទៀត​ថា ក្នុង​មួយ​ថ្ងៃ​ មនុស្ស​គួរ​ទទួល​ទាន​វត្ថុ​រាវ​ចន្លោះ​ពី​១២ទៅ​១៥​កែវ​ដែល​ក្នុង​នោះ​មាន​​រួម​បញ្ចូល​ ដូចជា ទឹក កា​ហ្វេ ទឹក​តែ​ ទឹក​ដោះ​គោ សម្ល ស៊ុប​​​ ។ល។ បូក​​សរុប​វត្ថុ​រាវ​ទាំង​អស់​​នេះ ​គឺប្រ​ហែល​ជា​២,៥​លីត្រ ។

*ផឹក​ទឹក​​ទៅ​​តាម​​ស្ថាន​​ភាព​​ជាក់​​ស្តែង​នៃ​ជី​វិត​​រស់​នៅ​ប្រ​ចាំ​ថ្ងៃ ៖
យោង​​តាម​​អ្នក​​ជំ​នាញ​​ចំណី​​អា​ហារ​​បំ​ប៉ន​រាង​​កាយ​ គឺ​​លោក Nupur Krishnan ឱ្យ​ដឹង​ថា​  ស្ថាន​​ភាព​​ជាក់​​ស្តែង​នៃ​ជិ​វិត​រស់​នៅ​ប្រ​​ចាំ​ថ្ងៃ​របស់​មនុស្ស​​ម្នាក់​ពិត​ជា​ដើរ​តួ​យ៉ាង​សំ​ខាន់​បំ​ផុតក្នុង​ការ​កំណត់​ពី​បរិ​មាណ​ទឹក​ដែល​គេ​គួរ​ទទួល​ទាន​ប្រ​ចាំ​ថ្ងៃ ។ ​លោក​បន្ត​ថា​៖ «ប្រ​សិន​ជា​បុគ្គល​ម្នាក់​រស់​នៅ​ក្នុង​បែប​បទ​ជី​វិត​ដែល​ទំ​នេរ​ច្រើនឬ​ប្រកប​ការ​ងារ​ណា​មួយ​ក្នុង​ម៉ា​ស៊ីន​ត្រជាក់​ពោល​គឺ​ពុំ​សូវ​ចេញ​ញើស​ច្រើន​​ ដូចនេះ ការតម្រូវ​ឱ្យ​គាត់​ទទួល​ទាន​ទឹក​ច្រើន​ជាង​២លីត្រ​ក្នុង​មួយ​ថ្ងៃ​ពិត​ជា​មិន​អាច​ទៅ​រួច​ទេ ។ ផ្ទុយ​មក​វិញ បុគ្គល​ដែល​ប្រកប​ការ​ងារ​ក្រោម​ពន្លឺ​ថ្ងៃ​ ចេញ​ញើស​ច្រើន​ វា​ពិត​ជា​សំ​ខាន់​ដែល​បុគ្គល​នោះ​គួរ​ទទួល​ទាន​ទឹក​ប្រ​មាណ​ជា​៣លីត្រ​ ។

*កម្រិត​នៃ​ការ​ប្រើ​ប្រាស់​ទឹក​ផ្លាស់​ប្តូរ​អំ​ឡុង​រដូវ​ក្តៅ ៖
វា​ជា​ការ​ចាំ​បាច់​ដែល​ត្រូវ​ផ្លាស់​ប្តូរ​ទម្លាប់​នៃ​ការ​ប្រើ​ប្រាស់​ទឹក​នៅ​ពេល​ផ្លាស់​ប្តូរ​រដូវ​ ។ ឧ​ទា​ហរ​ណ៍​ វា​ជា​បញ្ហា​សំ​ខាន់​ដែល​មនុស្ស​ម្នាក់​ត្រូវ​រក្សា​ឱ្យ​មាន​ជាតិ​ទឹក​ក្នុង​ខ្លួន​អំឡុង​រដូវ​ក្តៅ ។ លោក Krishnan ​បាន​បញ្ជាក់​ថា ៖«ប្រ​សិន​ជា​អ្នក​មិន​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែមឬ​ជំ​ងឺ​លើស​ឈាម​ អ្នក​អាច​ទទួល​ទាន​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​បាន​ ។ វា​មិន​ត្រឹម​តែ​ជួយ​ឱ្យ​អ្នក​មាន​អា​រម្មណ៍​ស្រស់​ថ្លា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជួយ​បង្កើន​កម្រិត​ថាម​ពល​ទៀត​ផង »។ អ្នក​ជំ​នាញ​ដដែល​បាន​បន្ថែម​ថា ការ​ទទួល​ទាន​ទឹក​ឱ្យ​បាន​ច្រើន​ក្នុង​ពេល​ព្រឹក​គឺ​មាន​សារ​សំ​ខាន់​ខ្លាំង​ណាស់ ។ បន្ទាប់​ភ្ញាក់​ពី​ដំ​ណេក គេគួរ​ទទួល​ទាន​ទឹក​ឱ្យ​បាន​២កែវ​ទៅ​៤កែវ ៕