ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់អារម្មណ៍​ទេ?ប្រុសសង្ហានេះ​មាន​សេវា​​​ជួល​ឱ្យ​នារី​ក្នុង​ថ្ងៃ​បុណ្យ​នៃ​​ក្តី​ស្រឡាញ់​​នេះ​

5 ឆ្នាំ មុន

តាម​ប្រភព​​ពី Mirrorឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បង្កើត​ចេញ​ជា​សេវាកម្ម​ជួល​ខ្លួនឯង​​សម្រាប់​ឱ្យនារី​ៗ​ណា ដែល​ចង់បាន​សង្សារ​ដើរ​លេង​​ក្នុង​​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់​នេះ ។ ​Peter Wilding បាន​បង្ហោះ​សារ​ចូល​ទៅ​ក្នុង Page ឈ្មោះ…

តាម​ប្រភព​​ពី Mirrorឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បង្កើត​ចេញ​ជា​សេវាកម្ម​ជួល​ខ្លួនឯង​​សម្រាប់​ឱ្យនារី​ៗ​ណា ដែល​ចង់បាន​សង្សារ​ដើរ​លេង​​ក្នុង​​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់​នេះ ។ ​Peter Wilding បាន​បង្ហោះ​សារ​ចូល​ទៅ​ក្នុង Page ឈ្មោះ Taupo Noticeboard នៅ​លើ​ហ្វេ​ស​ប៊ុ​ក ដែល​មាន​៨​ជម្រើស​ក្នុង​តម្លៃ​ខុស​ៗ​គ្នា​ ។

គេ​បាន​សរសេរ​ថា​ «​ជួល​ខ្ញុំ ​សម្រាប់​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់ ដែល​ខ្ញុំ​មាន​ជម្រើស​ជា​ច្រើន ហើយ​តម្លៃ​គឺ​អាច​ច​រចា​​បាន ​។ តម្លៃ​ចាប់ពី​១៥​ដុល្លារ ដែល​មានការ​ដើរ​លេង​ពេល​ព្រឹក​១​ម៉ោង​​ជាមួយ​គ្នា ដូច​ជា​មិត្ត​ភក្តិ​ ​។ បើ​គុណ​នឹង​២​នៃ​តម្លៃ​នេះ នឹង​មានការ​ដើរ​លេង​២​ម៉ោង​ពេល​ព្រឹក ជាមួយនឹង​សូកូឡា​មួយ​ប្រអប់​។អ្នក​អាច​ជះ​លុយ​លើស​ហ្នឹង​ទៀត បើ​ចង់ទៅ​ហែល​ទឹក​លេង ហើយ​បង្ហោះ​រូបយើង​២​នាក់​លើ​ហ្វេ​ស​ប៊ុ​ក»។

ចំពោះ​តម្លៃ​ដែល​ថ្លៃ​ជាងគេ​ គឺ​ដល់១៥០​ដុល្លារ ដែល​អាច​កំដ​​បាន​១៥​ម៉ោង​ពេល​យប់​ ។ នេះ​ពិតជា​គំនិត​ប្លែក​មួយ​ដែល​បុរស Single ចេះ​រក​នឹកឃើញ​ ។ គេ​ក៏​មាន​ជម្រើស​បន្ថែម​បូក​ថ្លៃ​ពីលើ​ហ្នឹង​ដែរ ដែល​មាន​ដូច​ជា​ការ​យក​ឡាន​មក​ទទួល​ជាដើម​។

Peter បាន​ប្រាប់​ទៀត​ថា គេ​នឹង​បដិសេធ​ចំពោះ​នារី​ណា ដែល​មាន​អាយុ​ខុស​ពី​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន ​។ គេ​បាន​បន្ត​ថា ការ​ធ្វើ​ដូចនេះ​គឺ​គ្រាន់តែ​ដើម្បី​ឱ្យ​គ្រប់​គ្នា​សើច​តែ​ប៉ុណ្ណោះ​ ។ តើ​វា​ពិតជា​អ៊ីចឹង​មែនឬ?

អត្ថបទសរសេរ ដោយ