ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar ថា PSG នឹង​ក្លាយទៅជា​ម្ចាស់​ពាន Champions League

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Fox Sport Asia បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បារាំង Neymar Jr មាន​ជំនឿ​ទុកចិត្ត​ថា នឹង​អាច​ចូល​លេង​វិញ​ក្នុង​ការ​ប្រកួត…

តាម​ប្រភព​ព័ត៌មាន Fox Sport Asia បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បារាំង Neymar Jr មាន​ជំនឿ​ទុកចិត្ត​ថា នឹង​អាច​ចូល​លេង​វិញ​ក្នុង​ការ​ប្រកួត Champions League នៅ​ខែមិថុនា​ខាង​មុខ ។ គេ​ក៏​ថា ក្លិប PSG របស់​គេ​នឹង​ក្លាយជា​ម្ចាស់​ពាន Champions League រដូវ​កាល​នេះ​ផង​ដែរ ។

Neymar ជឿជាក់​ថា Paris Saint-Germain នឹង​ឈ្នះ Champions League នៅ​ឆ្នាំ​នេះ ដោយសារ​តែ​មាន​សមាជិក​ក្រុម​ល្អ និង​គ្រូបង្វឹក​ឆ្លាត​វៃ Thomas Tuchel ។

កីឡាករ​ប្រេ​ស៊ី​ល​រូប​នេះ​បាន​ប្រាប់​ថា ៖«PSG នឹង​ធ្វើ​ជា​ម្ចាស់​ពាន Champions League ។ PSG មិនមែន​មាន​តែ​ខ្ញុំ​ទេ ពោល​គឺ​មាន​ក្រុម​យ៉ាង​ល្អ ដែល​មាន​កីឡាករ​ខ្លាំង​ៗ និង​គ្រូបង្វឹក​ពូកែ ។ ម្យ៉ាងទៀត អ្នកគាំទ្រ​របស់ PSG ក៏​ដូច​ជា​កីឡាករ​ទី​១២ ដែល​ជួយ​ដល់ PSG អ៊ីចឹង​ដែរ ។ ខ្ញុំ​គ្មាន​ការ​សង្ស័យ​អ្វី​បន្តិច​ទេ​ថា ពួក​យើង​នឹង​ឈ្នះ ហើយ​ពេល​នោះ​ខ្ញុំ​ក៏​ចូល​លេង​វិញ​ដែរ​» ។

ពេល​និយាយ​ពីរ​បួស​វិញ Neymar ប្រាប់​ថា ៖«​ការ​ព្យាបាល​ទើបតែ​ចាប់ផ្តើម ។ វា​ត្រូវ​ចំណាយពេល​យូរ​ទៀត តែ​ខ្ញុំ​បាន​ធូរស្រាល​បន្តិច​ម្តង​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Neymar មិន​បាន​ចូលរួម​ប្រកួត​ជាមួយនឹង Man Utd កាលពី​ថ្ងៃ​អង្គារ​នោះ​ទេ តែ​ទោះបីជា​គ្មាន Neymar ក៏​ដោយ ក៏​ក្រុម PSG នៅ​តែ​អាច​យកឈ្នះ​លើ​ការ​ប្រកួត​បាន​ជាមួយនឹង​លទ្ធផល 2-0 ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ