ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿង​ស្រវឹង​ឱ្យ​ផល​មិន​រង់ចាំ​កាល

5 ឆ្នាំ មុន

បុគ្គល​ណាចងចិត្ត​នឹង​សេព​គ្រឿង​ស្រវឹង យក​គ្រឿង​ស្រវឹង​ជា​ត្រីមុខ នឹកឃើញ​តែ​ស្រា​នៅ​ជាប់​នឹង​អារម្មណ៍ យក​ស្រា​ជា​មិត្តសម្លាញ់ បុគ្គល​នោះ​ឈ្មោះ​ថា​ជា​មនុស្ស​ខ្វះ​សតិ បាត់បង់​ស្មារតី យកទោស​ជា​គុណ យកគុណ​ជា​ទោស​យ៉ាង​ប្រាកដ ។ បុគ្គល​ពួក​ខ្លះ​កាលណា​គ្រឿង​ស្រវឹង​ជ្រាប​ចូល​ដល់​ពោះ​ភ្លាម​ក៏​មាន​អារម្មណ៍​ថា…

បុគ្គល​ណាចងចិត្ត​នឹង​សេព​គ្រឿង​ស្រវឹង យក​គ្រឿង​ស្រវឹង​ជា​ត្រីមុខ នឹកឃើញ​តែ​ស្រា​នៅ​ជាប់​នឹង​អារម្មណ៍ យក​ស្រា​ជា​មិត្តសម្លាញ់ បុគ្គល​នោះ​ឈ្មោះ​ថា​ជា​មនុស្ស​ខ្វះ​សតិ បាត់បង់​ស្មារតី យកទោស​ជា​គុណ យកគុណ​ជា​ទោស​យ៉ាង​ប្រាកដ ។

បុគ្គល​ពួក​ខ្លះ​កាលណា​គ្រឿង​ស្រវឹង​ជ្រាប​ចូល​ដល់​ពោះ​ភ្លាម​ក៏​មាន​អារម្មណ៍​ថា ក្នុង​លោក​នេះ​មាន​តែ​អញ គ្មាន​អ្នក​ណា​អស្ចារ្យ​ជាង​អញ ក្លាយទៅជា​អ្នកក្លាហាន​ខាង​ផ្នែក​កាប់​ចាក់ ទាត់​ធាក់ កាច​សាហាវឃោរឃៅ​យង់ឃ្នង ហ៊ាន​ប្លន់ ហ៊ាន​លួច ហ៊ាន​សម្លាប់ ហ៊ាន​ចាប់រំលោភ ហ៊ាន​ប្រព្រឹត្ត​អំពើ​ល្មើស​ជា​ច្រើន​ទៀត សូ​ម្បី​តែ​ឪពុក​ម្ដាយ​របស់​ខ្លួន​ក៏​ហ៊ាន​គំរាមកំហែង ប្រមាថ​មាក់ងាយ ឬ​ហ៊ាន​សម្លាប់​គាត់​ដែរ ។

គ្រឿង​ស្រវឹង​ក៏​ជា​ទោស​មួយ​ឱ្យ​ផល​ភ្លាម​ៗ​ដូច​ជា ប្រជុំ​នៃ​រោគ​ក្នុង​ខ្លួន ខូចខាត​ពេលវេលា ចាក​ផលប្រយោជន៍ នាំ​រឿង​ចូល​ផ្ទះ បង្កជម្លោះ មាន​សតិ​មិន​ប្រក្រតី ចិត្ត​វិបល្លាស និង​ហ៊ាន​ប្រព្រឹត្ត​អំពើ​ល្មើស​ផ្សេង​ៗ ។

មនុស្ស​ដែល​មាន​សតិបញ្ញា​ស្មារតី​ទុច្ចរិត​បែប​នេះ ឈ្មោះ​ថា​ជា​មនុស្ស​វិកលចរិត ឬ​ហៅ​ថា​ខ្វះ​សតិ​ក្នុង​ខ្លួន​ហើយ មានទោស​ទាំង​បច្ចុប្បន្ន និង​លោក​ខាង​មុខ មាន​គតិ​ទៅ​កាន់​អបាយភូមិ​ជាក់​ជា​មិន​ខាន ។

អ្នកប្រាជ្ញ​លោក​ហាម​មិន​ឱ្យ​មនុស្ស​គ្រប់​រូប​សេព​គ្រឿង​ស្រវឹង​មាន​សុរា គ្រឿងញៀន​ជាដើម​ដាច់ខាត ព្រោះ​ជា​អំពើ​ឱ្យ​ផល​មិន​រង់ចាំ​កាល ជា​មនុស្ស​មិន​មាន​ចរិយា មិន​មាន​សីលធម៌ មិន​មាន​សុជីវធម៌​ក្នុង​ខ្លួន រស់​រង​តែ​ទុក្ខ​ក្នុង​វិបត្តិ​ផ្សេង​ៗ ។