ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​អំ​ពូ​ល​ភ្លើង​បង្វិល​…​ឆក់​យក​ជីវិត​ពលករ​ម្នាក់​លើ​ទឹកដី​ថៃ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សព​ពលករ​ម្នាក់​ត្រូវ​បាន​ភាគី​ថៃ​ធ្វើការ​បញ្ជូន​មក​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កាលពី​ល្ងាច​ថ្ងៃ​ទី​១១ កុម្ភៈ ឆ្នាំ​២០១៩ បន្ទាប់​ពី​ឆ្លង​ចរន្តអគ្គិសនី បណ្តាល​ឱ្យ​ឆក់​ជន​រង​គ្រោះ​ស្លាប់​នៅ​ក្រុង​បាងកក​លើ​ទឹកដី​ថៃ ។ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ឆេ​ត ឆាវ…

ខេត្តបន្ទាយមានជ័យ ៖ សព​ពលករ​ម្នាក់​ត្រូវ​បាន​ភាគី​ថៃ​ធ្វើការ​បញ្ជូន​មក​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កាលពី​ល្ងាច​ថ្ងៃ​ទី​១១ កុម្ភៈ ឆ្នាំ​២០១៩ បន្ទាប់​ពី​ឆ្លង​ចរន្តអគ្គិសនី បណ្តាល​ឱ្យ​ឆក់​ជន​រង​គ្រោះ​ស្លាប់​នៅ​ក្រុង​បាងកក​លើ​ទឹកដី​ថៃ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ឆេ​ត ឆាវ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​កម្មករ​សំណង់​ធ្វើការ​នៅ​ក្រុង​បាងកក និង​មានស្រុក​កំណើត​នៅ​ភូមិ​តា​សល់ ឃុំ​ចំណោម ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

តាម​ប្រភព​ពី​សាច់ញាតិ​របស់​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​​ចរន្តអគ្គិសនី​ឆក់ បណ្តាល​ឱ្យ​ស្លាប់​កាលពី​ម៉ោង​៧​យប់​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ ខណៈ​ជន​រង​គ្រោះ​ឡើង​បង្វិល​អំ​ពូ​ល​ភ្លើង​ធំ​មួយ​នៅ​កន្លែងធ្វើការ​ទាំង​សម្លៀក​បំពាក់​សើម ។

ក្រោយ​ពី​បញ្ជូន​សព​ជន​រង​គ្រោះ​មក​ដល់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត សាច់ញាតិ​បាន​ជួល​រថយន្ត​ដឹក​បន្ត​ទៅ​លំនៅ​ដ្ឋា​ន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ