ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ឌុ​ប​ប្រពន្ធ​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ជួប​គ្រោះថ្នាក់​តាម​បណ្តោយ​ផ្លូវ​២០០៤

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​មិនស្គាល់ម៉ាក​មួយ​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ទៅ​កៀរ​ម៉ូតូ​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​ម៉ូតូ​ដួល​ចូល​ក្រោម​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត​កិន​អូស​ជាង​១០​ម៉ែត្រ បង្ក​ឲ្យ​មាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​ ត្រង់​ចំណុច​ក្បែរ​ច្រកចូល​បុរី​អ័​រ​គី​ដេ តាម​បណ្តោយ​ផ្លូវ​២០០៤…

រាជធានី​ភ្នំពេញ ៖ រថយន្ត​មិនស្គាល់ម៉ាក​មួយ​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ទៅ​កៀរ​ម៉ូតូ​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​ម៉ូតូ​ដួល​ចូល​ក្រោម​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត​កិន​អូស​ជាង​១០​ម៉ែត្រ បង្ក​ឲ្យ​មាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​ ត្រង់​ចំណុច​ក្បែរ​ច្រកចូល​បុរី​អ័​រ​គី​ដេ តាម​បណ្តោយ​ផ្លូវ​២០០៤ ស្ថិត​ក្នុង​សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ប្តី​និង​ប្រពន្ធ​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១FP-៨២៧៩ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២០០៤ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ម៉ាក VOLVO ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-២៣៧០ បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​បាន​បត់​ស្ដាំ​ទៅ​ផ្លូវ​២០០៤ ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​ម៉ូតូ​រង​គ្រោះ​បាន​បើក​គេច​ពី​រថយន្ត​កុងតឺន័រ​ទៅ​ខាងឆ្វេង ស្រាប់តែ​មាន​រថយន្ត​មិន​ចាំ​ម៉ាក​មួយ​គ្រឿង​ទៀត​បាន​បើក​មក​ពីក្រោយ​ម៉ូតូ​រង​គ្រោះ និង​បាន​ព្យាយាម​បើក​ជែង​ទៅ​ខាងឆ្វេង​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​កៀរ​ម៉ូតូ​រង​គ្រោះ បណ្តាល​ឲ្យ​ម៉ូតូ​រង​គ្រោះ​ដួល​ខ្ទាត​ចូល​ទៅ​ខាងក្រោម​រថយន្ត​កុងតឺន័រ​កិន​អូស​ជាង​១០​ម៉ែត្រ​រង​ការ​ខូចខាត​យ៉ាងដំណំ ចំណែក​អ្នកបើកបរ​ម៉ូតូ​ជា​ប្តី​បាន​ខ្ទាត​ចេញពី​ម៉ូតូ រង​របួស​បែក​មុខ​បែក​មាត់ រីឯ​ប្រពន្ធ​ដែល​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​បាន​រង​របួសស្រាល​។

ដោយឡែក​រថយន្ត​បង្ក​មិន​ចាំ​ម៉ា​កបាន​បន្ថែម​ល្បឿន​បើក​គេច​បាត់​ស្រមោល​ដោយ​សុវត្ថិភាព​។

ភ្លាម​ៗ​នោះ​ដែរ អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ក៏​បាន​បើកទ្វារ​ចុះ​ពីលើ​រថយន្ត​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស​ម្រោ​ល បន្សល់​ទុក​តែ​រថយន្ត​ដែល​កិន​ម៉ូតូ​ជាប់​ពីក្រោម​នៅ​កន្លែង​កើតហេតុ​ប៉ុណ្ណោះ​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ខាងលើ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​មក​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗផង​ដែរ​ ​។ ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ទាក់ទង​ហៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​វាស់វែង និង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៀត​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ