ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​កូរ៉េ​បើក​ឡិច​ស៊ី​ស​ពន្លះ​២​គ្រឿង​យ៉ាង​រន្ធត់ ផ្អើល​ផ្លូវជាតិ​លេខ​២

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​មនុស្ស​២​នាក់​ទៀត​បាន​រង​របួសធ្ងន់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​២​គ្រឿង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​លើ​ផ្លូវជាតិ​លេខ​២ ច្រក​គីឡូម៉ែត្រ​លេខ​៣០-៣១ ភូមិ​ព្រៃ​តា​តូច…

ខេត្តកណ្តាល ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​មនុស្ស​២​នាក់​ទៀត​បាន​រង​របួសធ្ងន់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​២​គ្រឿង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​លើ​ផ្លូវជាតិ​លេខ​២ ច្រក​គីឡូម៉ែត្រ​លេខ​៣០-៣១ ភូមិ​ព្រៃ​តា​តូច ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។

ភាគី​ខាង​ម៉ូតូ​ទាំង​២​គ្រឿង​ខាងលើ ក្នុង​នោះ​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់ ម៉ាក​ហុងដា ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង ២J-៤៧១៦ បើកបរ​ដោយ​បុរស​ជា​ប្តី​ឈ្មោះ ឃី ឃុន អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​រោង​ដំរី ឃុំ​ក្រោក ស្រុក​បាភ្នំ​ខេត្តព្រៃវែង បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ​ម្នាក់​ជា​ប្រពន្ធ​ឈ្មោះ​ដូង ច​ន្ធូ អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​រោង​ដំរី ឃុំ​ក្រោក ស្រុក​បាភ្នំ​ខេត្តព្រៃវែង បាន​រង​របួសធ្ងន់ ។ រីឯ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​គុប សេ​៥០ ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ ១D-៩៩៨៣ បើកបរ​ដោយ​ឈ្មោះ​ផុ​ន ជឿន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្ដោល ឃុំ​ពត់​សរ ស្រុក​បាទី​ខេត្តតាកែវ បាន​រង​របួសធ្ងន់ ។

ចំណែក​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX 300 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២Q-៦៩២៩ បើកបរ​ដោយ​ឈ្មោះ យូ ជែ​ឈិ​ន (Yoo Jae Chun) ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ជា​ជនជាតិ​កូរ៉េ សញ្ជាតិ​ខ្មែរ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​៦៣៧ ក្រុម​៤២ ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ។

នគរបាល​ចរាចរណ៍​ស្រុក​កណ្តាលស្ទឹង​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX 300 បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង (​ពី​ខេត្តតាកែវ​មក​ភ្នំពេញ​) លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ចូល​គន្លង​ផ្លូវ​ខាង​ម៉ូតូ បណ្ដាល​ឲ្យ​បុក​ម៉ូតូ​ចំនួន​២​គ្រឿង ក្នុង​នោះ​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ម៉ាក​ហុងដា និង​ម៉ូតូ​មួយ​គ្រឿងទៀតម៉ាកហុង​ដាគុប សេ៥០ ​​បើកបរ​តែ​ម្នាក់ឯង ដែល​ម៉ូតូ​ទាំង​២​គ្រឿង​នោះ​បើកបរ​ក្នុង​ទិស​ដៅ​​ពី​ជើង​ទៅ​ត្បូង​ (​ពី​ភ្នំពេញ​ទៅ​តាកែវ​) បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ​ម្នាក់​រង​របួសធ្ងន់ ចំណែក​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​គុប សេ​៥០ បាន​រង​របួសធ្ងន់ ។

ក្រោយ​ពេល​កើតហេតុ អ្នក​រង​របួសធ្ងន់​ទាំង​២​នាក់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ចំណែក​សព​ជន​រង​គ្រោះ​ម្នាក់​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​បងប្អូន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

​បច្ចុប្បន្ន អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​នាំ​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន រីឯ​វត្ថុ​តាង​រថយន្ត និង​ម៉ូតូ​ទាំង​២​គ្រឿង ត្រូវ​បាន​កម្លាំង​ជំនាញ​យក​មក​រក្សា​ទុក​នៅ​អធិការ​រ​ដ្ឋា​ន​ជា​បណ្ដោះអាសន្ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ