ក្រសួងការពារជាតិ​ប​ដិ​ធ​គម្រោង​បង្ហោះ​ប្រព័ន្ធ​ផ្កាយ​រណប​ក្នុង​ឆ្នាំ​២០២១


រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោក​ឈុំ សុជាត បាន​បដិសេធ​ថា មិន​បាន​ធ្វើការ​អត្ថាធិប្បាយ​អំពី​កម្ពុជា​គម្រោង​បង្ហោះ​ផ្កាយ​រណប នៅ​ឆ្នាំ​២០២១​ខាង​មុខ​នេះ​ទេ ។

ការ​បដិសេធ​នេះ បន្ទាប់​ពី​សារព័ត៌មាន​មួយ​ចំនួន​ចុះ​ផ្សាយ​ដោយ​ស្រង់​សំដី​លោក​ថា នៅ​ឆ្នាំ​២០២១ កម្ពុជា​នឹង​មាន​គម្រោង​បាញ់​ផ្កាយ​រណប ។ យ៉ាងណា​ក្តី​លោក ឈុំ សុជាត នៅ​ថ្ងៃ​ទី​១១ ខែកុម្ភៈ​នេះ បាន​បដិសេធ​យ៉ាង​ដូច្នេះ​ខ្ញុំ​មានការ​ងឿ​យ​ឆ្ងល់​បន្តិច​ដែរ​ដែល​ឃើញ​សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​បន្ត​គ្នា​ថា ខ្ញុំ​បាន​ធ្វើ​អត្ថាធិប្បាយ​ទាក់ទង​នឹង​គម្រោង​បង្ហោះ​ប្រព័ន្ធ​ផ្កាយ​រណប​របស់​កម្ពុ​ជានា​ថ្មី​ៗ​នេះ ។

លោក​បាន​សរសេរ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា «​ទោះបីជា​រឿង​នេះ​ជា​រឿង​វិជ្ជមាន​ក៏​ពិតមែន ប៉ុន្តែ​ខ្ញុំ​សូម​ស្នើ​ឱ្យ​សារព័ត៌មាន​មួយ​ចំនួន​នោះ​ធ្វើការ​កែតម្រូវ​ឡើង​វិញ​ដែល​រូប​ខ្ញុំ​ផ្ទាល់​ក្នុង​ឆ្នាំ​២០១៩​នេះ​មិន​ដែល​បាន​និយាយ​អំពី​រឿង​នេះ​ជាមួយ​សារព័ត៌មាន ឬ​នៅ​ក្នុង​វេទិកា​ណា មួយ​ទាល់តែ​សោះ ។ ខ្ញុំ​យល់​ថា អ្នក​សារព័ត៌មាន​ដែល​សរសេរ​រឿង​នេះ​អាច​ទំនង​មានការ​ភាន់ ច្រឡំ​ចំពោះ​ប្រភព​ដែល​ផ្តល់​ព័ត៌មាន​ខាងលើ​នេះ​» ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ