ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងតាមរក…លុះ​ឃើញវិញ​រន្ធត់​ដល់​ក្រុមគ្រួសារ​​ (មានវីដេអូ​)

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មានបឋម​បាន​ឱ្យ​ដឹង​ថា គិតត្រឹម​វេលាម៉ោង​​​១១និង​​១២នាទីថ្ងៃទី​១១ កុម្ភៈ ឆ្នាំ​​២០១៩ ក្មេង​ស្រី​ដែល​បាត់ខ្លួន ត្រូវបាន​ប្រជា​ពលរដ្ឋ និង​សមត្ថកិច្ច​ប្រទះឃើញ​សពអណ្តែតក្នុង​ទឹកព្រែក​​ចម្ងាយពីផ្ទះ​ប្រហែល​៣០០ទៅ​​៤០០ម៉ែត្រ ហើយ​សមត្ថកិច្ច​កំពុង​ពិនិត្យ…

ខេត្តកំពង់ចាម ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មានបឋម​បាន​ឱ្យ​ដឹង​ថា គិតត្រឹម​វេលាម៉ោង​​​១១និង​​១២នាទីថ្ងៃទី​១១ កុម្ភៈ ឆ្នាំ​​២០១៩ ក្មេង​ស្រី​ដែល​បាត់ខ្លួន ត្រូវបាន​ប្រជា​ពលរដ្ឋ និង​សមត្ថកិច្ច​ប្រទះឃើញ​សពអណ្តែតក្នុង​ទឹកព្រែក​​ចម្ងាយពីផ្ទះ​ប្រហែល​៣០០ទៅ​​៤០០ម៉ែត្រ ហើយ​សមត្ថកិច្ច​កំពុង​ពិនិត្យ និងធ្វើកោសល្យវិច្ច័យ ។

គួររំលឹកថា មានករណី​បាត់ខ្លួន​ក្មេង​ស្រីម្នាក់​អាយុ​​៥​ឆ្នាំ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពីល្ងាចថ្ងៃទី​​១០ កុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិគៀនជ្រៃក្នុង ឃុំ​គៀនជ្រៃ ស្រុកកំពុង​សៀម ។

ក្មេង​ស្រីដែល​បាត់ខ្លួនឈ្មោះ​ចំរើន សុខជា អាយុ​​​៥​ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុ​ខាងលើ ។

បើតាម​ប្រភពពីសមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ​ក្រោយពីទទួលបានសេចក្តីរាយការណ៍​ថា​មាន​ករណី​​ក្មេងស្រី​ខាងលើ​​បាត់ខ្លួនកើ​តឡើងភ្លាម​ កម្លាំង​សមត្ថកិច្ចជា​ច្រើន​បាន​ចុះ​ទៅ​ដល់​ចំណុចកើតហេតុដើម្បីស្រាវជ្រាវ​ជា​បន្ទាន់ដែរ តែ​ពុំ​មាន​តម្រុយ​ថា​ក្មេង​ស្រី​ដែលបាត់ខ្លួន​ទៅ​ទីណានោះទេ ។ គិតមកដល់វេលាម៉ោង​​១០​និង​​៣៥នាទីព្រឹកថ្ងៃទី​១១ កុម្ភៈ នេះ នៅតែ​មិនទាន់មានតម្រុយណាមួយ​ថា​ក្មេង​ស្រីដែលបាត់ខ្លួនទៅដល់ទីណា​នោះទេ​ ។​

តាមប្រភពព័ត៌មាន​ខ្លះបានលើកឡើង​ថា ក្មេងស្រីដែលបាត់ខ្លួន​នោះ​សង្ស័យ​លង់ទឹកព្រែកក្រោយផ្ទះ ​ហើយ​សមត្ថកិច្ច​កំពុងធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​ក្នុងករណីនេះ​យ៉ាង​ក្តៅគគុក ។

នា​ព្រឹកថ្ងៃទី​១១ កុម្ភៈ នេះដែរ លោក​គួច ចំរើន អភិបាលនៃគណៈអភិបាល​ខេត្ត បាន​ចុះសួរសុខទុក្ខ​ក្រុមគ្រួសារ​សាច់ញាតិក្មេង​ស្រីដែល​បាត់​ខ្លួន​ និង​បាន​បញ្ជា​​​​ឱ្យ​​កម្លាំង​នគរបាល រួមទាំង​​កងរាជអាវុធហត្ថ​ខេត្ត បើកការស៊ើបអង្កេត និងស្រាវជ្រាវ​តាម​រក​ក្មេង​ស្រីដែល​បាត់ខ្លួននោះ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ