ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កខ្វក់​ក្នុង​ប្រទេស​ថៃ​កំពុង​ជំរុញ​គម្រោង​​ផ្លូវ​រថភ្លើង

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ បញ្ហា​ខ្យល់​កខ្វក់ កំពុង​តែ​ជំរុញ​ដល់​មនុស្ស​ជា​ច្រើន​ដែល​រួម​ទាំង​រដ្ឋាភិបាល​ផង​ដែរ ឲ្យ​សង្ឃឹមលើ​បណ្តាញ​រថភ្លើង​អគ្គិសនី​ដើម្បី​ជំរុញ​ដល់​អ្នកបើកបរ​ឲ្យ​ប្រើ​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​វិញ។ យោង​តាម​សារព័ត៌មាន​បាងកក ប៉ុស្ដិ៍ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១០ កុម្ភៈ បាន​ឲ្យ​ថា…

ទីក្រុង​បាងកក ៖ បញ្ហា​ខ្យល់​កខ្វក់ កំពុង​តែ​ជំរុញ​ដល់​មនុស្ស​ជា​ច្រើន​ដែល​រួម​ទាំង​រដ្ឋាភិបាល​ផង​ដែរ ឲ្យ​សង្ឃឹមលើ​បណ្តាញ​រថភ្លើង​អគ្គិសនី​ដើម្បី​ជំរុញ​ដល់​អ្នកបើកបរ​ឲ្យ​ប្រើ​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​វិញ។

យោង​តាម​សារព័ត៌មាន​បាងកក ប៉ុស្ដិ៍ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១០ កុម្ភៈ បាន​ឲ្យ​ថា អាជ្ញា​ធរមាន​គម្រោង​ក្នុង​ការ​ធ្វើ​ឲ្យ​ទីក្រុង​បាងកក​ក្លាយជា​ទីក្រុង​ស្រ​ដៀង​ទៅ​នឹង​ទីក្រុង​នាំមុខ​ដូច​ជាទី​ក្រុង​ឡុ​ង​ដ៍ ញូ​វ​យ៉​ក តូ​ក្យូ សៀង​ហៃ និង​ប៉េ​កាំ​ង​ជាដើម​ក្នុង​រយៈពេល​១០​ឆ្នាំ​ខា​មុខ ។

ដើម្បី​សម្រេច​បាន​គោលដៅ​នេះ រដ្ឋាភិបាល​កំពុង​តែ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ជា​ច្រើន​ដើម្បី​ជំរុញ​ដល់​សក្តានុពល​លូតលាស់​របស់​រាជធានី​មួយ​នេះ រួម​ទាំង​ចង់​ត​ភ្ជាប់​គ្រប់​តំបន់​ក្នុង​ទីក្រុង​ដោយ​ខ្សែ​រថភ្លើង​ចម្ងាយ​៤៣៤,៣​គីឡូម៉ែត្រ​មួយ​នៅ​ឆ្នាំ ២០២៥ ។ ប៉ុន្តែ​តើ​ការ​មាន​រថភ្លើង​នេះ​អាច​ធ្វើ​ឲ្យ​ប្រជាជន​បោះបង់​រថយន្ត​និង​ប្រើ​រថភ្លើង​សាធារណៈ​ឬទេ ?

អ្នក​រិះគន់​បាន​និយាយ​ថា គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​គឺ​មិន​គ្រប់គ្រាន់​ឡើយ​ក្នុង​ការ​សម្រេច​បាន​គោលដៅ​ខាងលើ ។

លោក​អនុ​សាស្ត្រាចារ្យ Rattpoohm Parichatpreecha ប្រធាន​គណៈកម្មាធិការ​វិស្វកម្ម​ប្រព័ន្ធ​ខ្សែ​រថភ្លើង​ក្រោម​វិទ្យាស្ថាន​វិស្វកម្ម​ប្រទេស​ថៃ​គិត​ថា រដ្ឋាភិបាល​ត្រូវ​ផ្តល់​ការ​គាំទ្រ​បន្ថែម​ទៀត​ដើម្បី​ជំរុញ​ឲ្យ​ប្រជាជន​ប្រើ​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ ។

លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​គួរតែ​ចេញ​វិធានការ​គាំទ្រ​បន្ថែម​ដូច​ជា​ការ​សាងសង់​ស្ពាន​ឆ្លងផ្លូវ ផ្លូវ​សម្រាប់​កង់ និង​រថភ្លើង​សាធារណៈ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ជាដើម​ដែល​ត​ភ្ជាប់​ទៅ​នឹង​បណ្តាញ​រថភ្លើង​អាកាស និង​ក្រោម​ដី ។

លោក​បាន​បន្ត​ទៀត​ថា ថ្លៃ​ក៏​ត្រូវ​តែ​សមរម្យ​ដែរ ព្រោះ​តម្លៃ​សម្រាប់​ការ​ធ្វើ​ដំណើរ​លើ​រថភ្លើង​អាកាស​និង​ក្រោម​ដី​មិន​សមរម្យ​សម្រាប់​មនុស្ស​គ្រប់​គ្នា​ឡើយ ។

លោក​បាន​និយាយ​ទៀត​ថា ៖« ដើម្បី​បង្កើត​ការ​ផ្លាស់​ប្តូរ​នេះ ប្រទេស​ថៃ​ត្រូវ​តែ​បង្កើត​ក្រសួង​ថ្មី​មួយ​ដែល​គ្រប់គ្រង​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ ។ បច្ចុប្បន្ន​គម្រោង​ដឹក​ជញ្ជូន​មួយ​ចំនួន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​ដឹក​ជញ្ជូន ខណៈ​ដែល​រថភ្លើង​ក្នុង​ទីក្រុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋបាល​មា​តុ​ធានី​ទៅ​វិញ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ