ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋប្រទះចម្លាក់​អាយុកាល​ជាង​១​ពាន់​ឆ្នាំឯណោះ…​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍​ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត កាលពី​ថ្ងៃ​ទី​៨ កុម្ភៈ បាន​​ប្រគល់​វត្ថុ​បុរាណ​ថ្មភក់​ចំនួន២​ដុំ មាន​ទម្ងន់​សរុប​ចំនួន​៤៥,៥​គីឡូក្រាម…

ខេត្តបន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍​ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត កាលពី​ថ្ងៃ​ទី​៨ កុម្ភៈ បាន​​ប្រគល់​វត្ថុ​បុរាណ​ថ្មភក់​ចំនួន២​ដុំ មាន​ទម្ងន់​សរុប​ចំនួន​៤៥,៥​គីឡូក្រាម ​ដល់សារមន្ទីរ​នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត​ដើម្បី​យក​ទៅ​រក្សា​ទុក ។

លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម បាន​និយាយ​ថា វត្ថុ​បុរាណ​ទាំង​២​ប្រភេទ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ម្កាក់ សង្កាត់​ម្កាក់ ក្រុង​សិរី​សោភ័ណ កាយ​ដី​ធ្វើ​ភ្លឺស្រែ បាន​ប្រទះ​ឃើញ​ក៏​យក​មក​ប្រគល់​ជូន​លោក​ដើម្បី​យក​មក​រក្សា ព្រោះ​ក្រែង​មាន​ជនខិលខូច​ទៅ​គំរាម​យក​ពី​គាត់ ហើយ​បាន​ប្រគល់​ជូន​លោក​ កាលពី​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០១៩ កន្លង​មក ។

នៅ​ថ្ងៃនេះ លោក​បាន​ធ្វើការ​ប្រគល់​ជូន​មន្ត្រី​ការិយាល័យសារមន្ទីរ​ខេត្ត​ ដើម្បី​យក​ទៅ​រក្សា​ទុក​នៅ​សារ មន្ទីរ​ ដើម្បី​ទុកជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ជាតិ ។ ថ្ម​បុរាណ​ដែល​ត្រូវ​បាន​ប្រគល់​នោះ​ ជា​រូបចម្លាក់​យោនី​ព្រះ​នាង​​ឧមា​វ​តី ធ្វើ​អំពី​ថ្មភក់​១​មាន​ទម្ងន់​៣៤,៥​គីឡូក្រាម និង​រូប​លិង្គ​ឥសូ ធ្វើ​អំពី​ថ្មភក់​១​មាន​ទម្ងន់​២​គីឡូ​ក្រាម ។ លោក សោម ហៃ អនុប្រធាន​ការិយាល័យ សារមន្ទីរ​បាន​បញ្ជាក់​ថា វត្ថុ​បុរាណ​ទាំង​២​ប្រភេទ នេះ មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ​មុន​សម័យ​អង្គរ​មក​ម្ល៉េះ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​អនុប្រធាន​ការិយា​ល័យ​​សារមន្ទីរ ​ក៏​បាន​ថ្លែងអំណរគុណ​លោក​ឧត្តមសេនីយ៍
ទោ ស្នងការ​នគរបាល​ខេត្ត ដែល​បាន​ប្រគល់​​បន្ត​មក​ខាង​ជំនាញ ដើម្បី​យក​ទៅ​រក្សា​ទុក​នៅ​សារមន្ទីរ​នា​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ