ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ឡើងរោង​អ្នកតា​វាល​តេជះ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ទី​សក្ការៈ​រោង​អ្នកតា​វាល​តេជះ ត្រូវ​បាន​រៀបចំ​កសាង​ឡើង​ដោយ​គំនិត​ផ្តួចផ្តើម​ពី​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ដោយ​មានការ​ចូលរួម​ពី​មេបញ្ជាការ​រង នាយសេនាធិការរង…

ខេត្តបាត់ដំបង ៖ ទី​សក្ការៈ​រោង​អ្នកតា​វាល​តេជះ ត្រូវ​បាន​រៀបចំ​កសាង​ឡើង​ដោយ​គំនិត​ផ្តួចផ្តើម​ពី​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ដោយ​មានការ​ចូលរួម​ពី​មេបញ្ជាការ​រង នាយសេនាធិការរង មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥២ នាយការិ
យាល័យ នាយទាហាន នាយទាហានរង និង​ពល​ទាហាន បាន​អញ្ជើញ​ធ្វើ​ពិធី​ឡើងរោង​អ្នកតា​វាល​តេជះ ក្នុង​បរិវេណ​កងអនុសេនាធំ​ដឹក​ជញ្ជូន នៅ​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ។

តាម​លោក​អាចារ្យវត្ត​ពោធិ៍​វាល​បាន​បញ្ជាក់​ពី​ប្រវត្តិ​នៅ​កន្លែង​នេះ​គឺជា​វាល​មួយ​នៅ​សម័យ​សង្គមរាស្ត្រ
និយម ដែល​មាន​ព្រះ​មហា​វីរៈក្សត្រ សម្តេចព្រះ​នរោត្តម សីហ​នុ (​សម្តេចឪ​) បាន​ទាម​ម​ទារ​ឯករាជ្យ​ពី​សម័យបារាំង​រួច​មក ក្នុង​ឆ្នាំ​១៩៦៧ បាន​កសាង​ព្រម​ៗ​គ្នា​នៅ​ខេត្តបាត់ដំបង ដែល​មាន​ព្រ​លាន​យន្តហោះ សកល​វិទ្យាល័យ​បាត់ដំបង រោងចក្រ​ស្ករស រោងចក្រ​តម្បាញ រោងចក្រ​ក្រចៅ និង​ស្ពានថ្ម​ថ្មី​ខេត្តបាត់ដំបង​ដែល​មិន​ធ្លាប់​មាន​សោះឡើយ ហើយ​ត្រូវ​បាន​រាំងស្ទះ​ទៅ​វិញ​ដោយ​រដ្ឋប្រហារ​លោក​លន ន​ល់ ​ក្នុង​ឆ្នាំ​១៩៧០ ហើយ​បន្ត​នាំ​សង្គ្រាម​ចូល​ស្រុក បំផ្លាញ​ឲ្យ​អន្តរាយ​ខ្ទេចខ្ទាំ​អស់​គ្មាន​សល់ រហូត​បន្ត​មក​ដល់​សម័យ​ប្រល័យ​ពូជ​សាសន៍​ប៉ុ​ល ពត បន្ថែម​ទៀត ទើបតែ​ពេល​នេះ​ត្រូវ​បាន​ទទួល​សុខ​សន្តិភាព​ជាង​២០​ឆ្នាំ​មកនេះ យើង​បាន​រំលឹក​ពី​អតីតកាល​តំបន់​នេះ​គឺជា​វាល​លាតសន្ធឹង​ពី​តំបន់​មាត់ទន្លេ​សាប​មក​ឆ្ពោះ​មក​រក​តំបន់​ប្រាសាទបុរាណ​ដែល​មាន​ពី​បុរាណកាល​មក ។

លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង បាន​បញ្ជាក់​ថា ដើម​ពោធិ៍​នេះ​បន្សល់​ទុក​មក​រាប់រយ​ឆ្នាំ​មក​ហើយ ពី​សម័យកាល​មក ដែល​កាលនោះ​មាន​ផ្លូវលំ​មួយ​ខ្សែ​មាន​ប្រជាជន​អាច​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង និង​ប​រ
ទេះគោ​កាត់​តាម​ទី​នេះ ពី​ភូមិ​តា​កុក វត្ត​ន​រា ឆ្លងកាត់​ទី​នេះ​ឆ្ពោះទៅ​កន្លែង​ផ្សេង​ៗ​ទៀត​ក្នុង​ឃុំ​អូរ​ដំបង វត្ត​តា​មឹ​ម ហើយ​តែងតែ​ចូល​គោរព​រោង​អ្នកតា​មួយ​នៅ​ពីក្រោម​ដើម​ពោធិ៍​នេះ តែ​សម័យ​ក្រោយ​ៗ​មក (​សម័យ​សង្គមរាស្ត្រនិយម​) មានការ​អភិវឌ្ឍ ត្រូវធ្វើ​ព្រ​លាន​យន្តហោះ​ក្នុង​ខេត្តបាត់ដំបង​ឆ្លងកាត់​ទី​នេះ ទើបត្រូវ​កាត់​ផ្តាច់​ផ្លូវ​នេះ​មិន​អាច​ឆ្លងកាត់​ដូច​សម័យ​មុន​បាន តែ​រៀបចំ​មាន​ផ្លូវ​ថ្មី​ជា​ច្រើន​ខ្សែ​ទៀត​បាន​លឿន និង​ល្អ​ជាង​មុន ហើយ​ក៏​បាត់បង់​ការ​ចូល​គោរព​បូជា​សុំ​សេចក្តីសុខ លុះ​ក្រោយ​សម័យ​មាន​សង្គ្រាម ហើយ​បាន​បញ្ចប់សង្គ្រាម​រួច​មក ទី​នេះ​គឺជា​បរិវេណ​ក្នុង​ទីបញ្ជាការ​របស់​យោធភូមិ​ភាគ​ទី​៥ ដោយ​មាន​របង​ជាប់​ថ្នល់​កៅស៊ូ​ចូល​ក្នុង​ព្រ​លាន​យន្តហោះ ដោយ​ត្រូវ​ហាមឃាត់​មិន​ឲ្យ​មានការ​ចេញចូល​ដោយ​សេរី​បាន​ឡើយ ។

ដោយ​ឃើញ​មាន​ដើម​ពោធិ៍​នៅ​សល់​មួយ​ដើម ទើប​លោក​ឧត្តមសេនីយ៍ឯក​បាន​សិក្សា​ស្រាវជ្រាវ ​ហើយ​បាន​ដឹង​ប្រវត្តិ​ទី​នេះ​គឺជា​កន្លែង​ដែល​កូន​ខ្មែរ​ធ្លាប់​គោរព​បូជា បួងសួង​សុំ​សេចក្តីសុខ និង​ក្តី​ប្រាថ្នា​គ្រប់​ៗ​គ្នា ហើយ​ក៏​បាន​រៀបចំ​កសាង​បញ្ចុះ​គ្រឹះ​សី​ម៉ា​ដំឡើង​រោង​អ្នកតា​តាម​ជំនឿ​ឲ្យ​បងប្អូន​ទាំងអស់​អាច​ចេញចូល​គោរព​បូជា​បាន​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត ហើយ​ទី​សក្ការៈ​រោង​អ្នកតា​វាល​តេជះ​ត្រូវ​សាងសង់​ដែល​មាន​បណ្តោយ​៤,១០​ម៉ែត្រ និង​ទទឹង​១,៩៦​ម៉ែត្រ កំពស់​៣,២០​ម៉ែត្រ ធ្វើ​អំពី​ថ្ម ក្រាល​ឥដ្ឋការ៉ូ ដំបូល​ឆ្អឹង​ដែក ចាប់ផ្តើម​កសាង​ដោយ​មាន​លោក​ឧត្តមសេនីយ៍ឯក​ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ព្រមទាំង​លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការ​រង នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥ ជា​អ្នកដឹកនាំ​កសាង​ពី​ពេល​នេះ​ទៅ​រហូត​ដល់​រួចរាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ