ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ខ្លួន​មាន​វិបត្តិ​ខ្លាំងក្តី ​នៅ​តែ​ដឹក​ជំនួយ​ជួយ​គុយ​បា

5 ឆ្នាំ មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ នាវា​១​គ្រឿង​របស់​កងទ័ព​វេ​ណេ​ស៊ុ​យ​អេ​ឡា កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១០ បាន​ទៅ​ដល់ទី​ក្រុង​ឡា​ហា​វ៉ា​ន ​រដ្ឋធានី​គុយ​បា​ ដើម្បី​ផ្ដល់​ជំនួយ​មនុស្សធម៌ ១០០​តោន​ដល់​គុយ​បា…

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ នាវា​១​គ្រឿង​របស់​កងទ័ព​វេ​ណេ​ស៊ុ​យ​អេ​ឡា កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១០ បាន​ទៅ​ដល់ទី​ក្រុង​ឡា​ហា​វ៉ា​ន ​រដ្ឋធានី​គុយ​បា​ ដើម្បី​ផ្ដល់​ជំនួយ​មនុស្សធម៌ ១០០​តោន​ដល់​គុយ​បា ដែល​នា​ពេល​ថ្មី​ៗ​កន្លង​មកនេះ​រង​ការ​វាយប្រហារ ដោយ​ខ្យល់កំបុតត្បូង​មួយ ខណៈ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ កំពុង​តែ​ប្រឈម​មុខ​នឹង​វិបត្តិ​ធ្ងន់ធ្ងរ​បំផុត ហើយ​បដិសេធ​ជំនួយ​មនុស្សធម៌​របស់​ប្រទេស​ឯទៀត​ៗ​។

នាវា ​T-91 LES MOINES​ របស់​កងទ័ព​វេ​ណេ​ស៊ុ​យ​អេ​ឡា បាន​ទៅ​ដល់​កំពង់​ផែ​ក្រុង​ឡា​ហា​វ៉ា​ន ជា​មួយ​ជំនួយ​ជួយ​ដល់​ប្រជាជន​ដែល​រង​ការ​ប៉ះពាល់​ដោយ​ព្យុះកំបុតត្បូង​។ គុយ​បា​រង​ការ​វាយប្រហារ​ដោយ​ព្យុះ​កំបុតត្បូង​ដ៏​ខ្លាំង​មួយ កាលពី​ថ្ងៃ​ទី​២៧​មក​រា បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់​និង​របួស​ប្រមាណ​ជា​២០០​នាក់​។ ចាប់​តាំង​ពី​ដើម​ទស​វត្ស​ឆ្នាំ​២០០០​មក វេ​ណេ​ស៊ុ​យ​អេ​ឡា បាន​ផ្ដល់​ប្រេងកាត​ក្នុង​តម្លៃ​យោគយល់ ព្រមទាំង​ជួយ​ទ្រទ្រង់​ខាង​សេដ្ឋកិច្ច ចំណែក​គុយ​បា​វិញ បាន​ជួយ​ផ្ដល់​សេវាកម្ម​របស់​គ្រូពេទ្យ​ខ្លួន ច្រើន​ពាន់​នាក់ ព្រមទាំង​បណ្ដា​គ្រូបង្ហាត់​កីឡា និង​បណ្ដា​ទីប្រឹក្សា​។

ចំពោះ​វិបត្តិ​វេ​ណេ​ស៊ុ​យ​អេ​ឡា សហរដ្ឋអាមេរិក​និង​រុ​ស្ស៊ី បានការ​ពារ​គម្រោង​នៃ​ដំណោះស្រាយ​២ ដែល​ប្រទាំង​ប្រទើស​គ្នា​ស្ដី​ពី​វេ​ណេ​ស៊ុ​យ​អេ​ឡា ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​។

យោង​តាម​ពួក​អ្នកការទូត​ថា គណៈប្រតិភូ​អា​មេ​រិ​ក បាន​ដាក់​ជួន​រដ្ឋ​១៤​ទៀត​ជា​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ គម្រោង​ដំណោះស្រាយ ដែល​សម្ដែង​ការ​គាំទ្រ​ពេញទំហឹង​ដល់​សភាជាតិ វេ​ណេ​ស៊ុ​យ​អេ​ឡា ដែល​ខ្លួន​ថា​ជា​ស្ថាប័ន​តែ​មួយ​គត់ ដែល​ជ្រើសតាំង​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ប្រទេស​នេះ​។ រួច​កាលពី​ខែ​មុន​រុ​ស្ស៊ី ចិន ហ្គី​ណេ​អេក្វាទ័រ​និង​អាហ្វ្រិក​ខាងត្បូង ជា​សមាជិក​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ បាន​រារាំង​ក្រុម​ប្រឹក្សាសន្តិសុខ​មិន​ឲ្យ​ចេញផ្សាយ សេចក្ដីថ្លែងការណ៍​មួយ​ស្ដី​ពី​វេ​ណេ​ស៊ុ​យ​អេ​ឡា មាន​លំនាំ​ដូច គម្រោង​ដំណោះស្រាយ​របស​អា​មេ​រិ​ក​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ