ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​សែង​មឈូស​សព​ក្រោយ​បាក់​​អគារ​ស្លា.ប់​២១​នាក់

5 ឆ្នាំ មុន

ប្រទេស​តួ​ក​គី ៖ វិមាន​ប្រធានាធិបតី​តួ​ក​គី កាលពី​ថ្ងៃ​ទី​៩​កុម្ភៈ បាន​ផ្សាយ​រូបភាព​បង្ហាញ​ប្រធានាធិបតី​តួ​ក​គី លោក​រី​ស៊ី​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន ចូលរួម​សែង​មឈូស​សព​ជន​រង​គ្រោះ ដែល​ស្លាប់​ក្នុង​ការ​បាក់​អគារ​កម្ពស់​៨​ជាន់​មួយ​នៅ​ក្រុង​អីុ​ស្ត្​ង់​ប៊ុល កាលពី​ថ្ងៃ​ទី​៦​តុលា​កន្លង​ទៅ​នេះ ដោយ​តុល្យការ​ចុង​ក្រោយ​ប្រកាស​នា​ថ្ងៃ​ទី​៩​កុ​​ម្ភៈ…

ប្រទេស​តួ​ក​គី ៖ វិមាន​ប្រធានាធិបតី​តួ​ក​គី កាលពី​ថ្ងៃ​ទី​៩​កុម្ភៈ បាន​ផ្សាយ​រូបភាព​បង្ហាញ​ប្រធានាធិបតី​តួ​ក​គី លោក​រី​ស៊ី​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន ចូលរួម​សែង​មឈូស​សព​ជន​រង​គ្រោះ ដែល​ស្លាប់​ក្នុង​ការ​បាក់​អគារ​កម្ពស់​៨​ជាន់​មួយ​នៅ​ក្រុង​អីុ​ស្ត្​ង់​ប៊ុល កាលពី​ថ្ងៃ​ទី​៦​តុលា​កន្លង​ទៅ​នេះ ដោយ​តុល្យការ​ចុង​ក្រោយ​ប្រកាស​នា​ថ្ងៃ​ទី​៩​កុ​​ម្ភៈ រៀបរាប់​ពី​អ្នក​ស្លាប់​ឡើង​ដល់​២១​នាក់​។

ថ្លែង​ទៅ​កាន់​សារ​ព័​ត៌​មាន ក្រោយ​ពី​លោក​ចុះ​ទៅ​កាន់​កន្លែង​អគារ​បាក់ ដែល​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នៅ​បន្ត ប្រមុខរដ្ឋ​តួ​ក​គី​គូសបញ្ជាក់​ថា យើង​មាន​មេរៀន​ជា​ច្រើន​ពី​សោកនាដកម្ម​បែប​នេះ ដូច្នេះ​យើង​ត្រូវ​ទាញ​យក​មេរៀន​ទាំងនោះ​មក​ពិចារណា ចៀសវាង​កុំ​ឲ្យ​រឿង​បែប​អស់ទាំង​នោះ​កើត​មាន​ទៀត​។

ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​ទូរទស្សន៍​មួយ រដ្ឋមន្ត្រី​មហាផ្ទៃ​តួ​ក​គី លោក​SULEYMAN SOYLU ថ្លែង​នា​យប់​ថ្ងៃ​ទី​៩​កុម្ភៈ​ថា តុល្យការ​អ្នក​ស្លាប់​ឡើង​ដល់​២១​នាក់​ហើយ​មនុស្ស​១៤​នាក់​រង​របួស​។ តុល្យការ​លើក​មុន​និយាយ​ពី​អ្នក​ស្លាប់​ថា​មាន​១៨​នាក់ ហើយ​មនុស្ស​១៤​នាក់​រង​របួស​។ យើង​គិត​ថា​មាន​មនុស្ស​៣៥​នាក់​ជាប់​ក្រោម​គំនរ​បាក់បែក ហើយ​ឥឡូវ​មនុស្ស​ទាំងនេះ​ត្រូវ​បាន​ទាញ​យក​ចេញ​អស់ហើយ ប៉ុន្តែ​ប្រតិបត្តិ​តាម​រុករក​និង​ជួយ​សង្គ្រោះ​ក៏​នៅ​តែ​បន្ត​។

លោក​អ័​រ​ដូ​ហ្គា​ន​ក៏​បាន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សាកសួរ បណ្ដា​អ្នក​របួស​ហើយ​បន្ទាប់​មក​លោក​ទៅ​ចូលរួម​នា​រសៀល​ថ្ងៃ​ទី​៩​កុម្ភៈ ក្នុង​ពិធី​បុណ្យសព​របស់​សមាជិក​៩​នាក់ នៃ​គ្រួសារ​តែ​មួយ ដែល​បាន​បាត់បង់​ជីវិត​ក្នុង​គ្រោះថ្នាក់​នោះ​។ លោក​បាន​បរិហារ​ថា គ្រោះថ្នាក់​នេះ​កើត​មាន​ព្រោះតែ​អគារ​មួយ​ចំនួន កសាង​ដោយ​ខុសច្បាប់ ដើម្បី​លៃ​យ៉ាងណា​ឲ្យ​តែ​ចំណេញ​ប្រាក់​។ លោក​បញ្ជាក់​ថា​អគារ​ទាំងអស់​ក្នុង​តំបន់​នោះ នឹង​ត្រូវ​ត្រួតពិនិត្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ