ផ្លែសេដា ឬតូម៉ា ជាផ្លែឈើមួយប្រភេទដែលសម្បូរណាស់ដែរក្នុងប្រទេសកម្ពុជា ប៉ុន្តែមិនសូវទទួលបានការពេញនិយមប៉ុន្មានឡើយ ក៏ព្រោះភាគច្រើននៃពួកយើងមិនចូលចិត្តទទួលទាន។ ទោះជាយ៉ាងណា ផ្លែឈើនេះអាចផ្ដល់អត្ថប្រយោជន៍យ៉ាងប្រសើរចំពោះសុខភាព ។ មូលហេតុដែលអ្នកគួរទទួលទានផ្លែសេដា ឬតូម៉ា ៖
១. វាមានផ្ទុកសារធាតុ Beta-Carotene ៖ ក៏ដូចទៅនឹងផ្លែឈើមានពណ៌ទឹកក្រូចផ្សេងទៀតដែរ ផ្លែសេដា ឬតូម៉ា គឺជាប្រភពដ៏ប្រសើរនៃសារធាតុ beta-carotene ដែលចាំបាច់សម្រាប់សុខភាពភ្នែក។ វាក៏ផ្ដល់អត្ថប្រយោជន៍ចំពោះសក់ផងដែរ ដោយជួយបង្កើនភាពភ្លឺរលោងរស់ររើក និងមានទម្ងន់ ។ beta-carotene ក៏មានប្រសិទ្ធភាពកាត់បន្ថយហានិភ័យនៃជំងឺមហារីក រួមទាំងប្រយុទ្ធប្រឆាំងនឹងជំងឺភ្នែក, ជំងឹធ្លាក់ទឹកចិត្ត, សម្ពាធឈាមឡើងខ្ពស់ និងឈឺក្បាលផងដែរ ។
២. ជាតិដែក ៖ ផ្លែសេដា ឬតូម៉ា ក៏ជាជម្រើសនៃផ្លែឈើដ៏ល្អសម្រាប់អ្នកកំពុងជួបប្រទះបញ្ហាខ្វះគ្រាប់ឈាមក្រហម ក៏ដូចជាអ្នកខ្វះជាតិដែក ។ ផ្លែសេដា ឬតូម៉ា មានផ្ទុកសម្បូរទៅដោយជាតិដែកជួយរក្សាសុខភាពឈាម និងបង្កើតកោសិកាគ្រាប់ឈាមក្រហមដឹកនាំអុកស៊ីសែនគ្រប់គ្រាន់ពេញក្នុងរាងកាយ ។
៣. សារធាតុប្រឆាំងអុកស៊ីតកម្ម ៖ ផ្លែសេដា ឬតូម៉ា ក៏ជាប្រភពដ៏ប្រសើរនជាសារធាតុប្រឆាំងអុកស៊ីតកម្ម polyphenolic ដែលល្អសម្រាប់រាងកាយ ។ Polyphenols ជួយប្រយុទ្ធប្រឆាំងនឹងជំងឺ ផ្សេងៗ រួមបញ្ចូលទាំងជំងឺបេះដូង និងមហារីក (ប្រភពពី៖ Health.com.kh) ៕
ចែករំលែកព័តមាននេះ