ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្រ្តីប្រាប់ឆ្មបរឿងក្រមសីលធម៌

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នាថៃ្ងប្រារព្ធទិវាឆ្មបអន្តរជាតិ ៥ ឧសភា ឆ្នាំ ២០២៦ លោក ឈាង រ៉ា…

រាជធានីភ្នំពេញ ៖ នាថៃ្ងប្រារព្ធទិវាឆ្មបអន្តរជាតិ ៥ ឧសភា ឆ្នាំ ២០២៦ លោក ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល បានបន្តណែនាំ និងរំលេចរឿងក្រមសីលធម៌ និងតម្រែតម្រង់សូចនាការស្តង់ដាវិជ្ជាជីវៈឆ្មបនៅក្នុងប្រទេស នៅក្នុងគោលបំណងពង្រឹងសេវាកម្មនេះឲ្យកាន់តែប្រសើរ ។

លោកបានលើកឡើងថា ការរៀបចំទិវានេះ ក្នុងគោលបំណងបង្ហាញពីតួនាទីរបស់ឆ្មប ដែលជាស្នូលដ៏សំខាន់ ក្នុងការធានាបាននូវសុវត្ថិភាព មាតា និងទារក ព្រោះថាឆ្មប គឺជាអ្នកផ្តល់នូវការថែទាំសំខាន់ៗ ក្នុងពេលពរពោះ ក្នុងការជួយដល់ការសម្រាលដោយសុវត្ថិភាព និងធានាដល់ការថែទាំស្រ្តីជាមាតា និងទារកក្រោយសម្រាល ។

លោកបានបញ្ជាក់ថា “វិជ្ជាជីវៈឆ្មប គឺជាការងារដ៏ឧត្តុង្គឧត្តម និងជាការជួយសង្រ្គោះអាយុជីវិតមនុស្ស និងផ្តល់ក្តីសង្ឃឹមដល់គ្រួសារទាំងឡាយ និងជួយឱ្យកុមារម្នាក់ៗ ចាប់ផ្តើមជីវិតប្រកបដោយសេចក្តីថ្លៃថ្នូរ និងការថែទាំយ៉ាងហ្មត់ចត់ និងអនាគតរបស់យើង គឺអាស្រ័យទៅលើសុខភាពទារក និងមាតា” ។

លោកបាន លើកឡើងថា តាមនិយមន័យអន្តរជាតិ ឆ្មបជំនាញ គឺជាអ្នកជំនាញសុខភាពដែលមានការទទួលស្គាល់ និងទទួលបានការបណ្តុះបណ្តាលឱ្យមានសមត្ថភាពលើជំនាញចាំបាច់ ក្នុងការគ្រប់គ្រងការថែទាំផ្ទៃពោះ ការសម្រាលកូន ការថែទាំក្រោយសម្រាល ស្គាល់ពីសញ្ញាគ្រោះថ្នាក់ របស់ស្រ្តីនិងទារក ។

លោករដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជាតម្រូវឱ្យមានការវិនិយោគលើការធ្វើផែនការអភិវឌ្ឍន៍ធនធានមនុស្ស ការគ្រប់គ្រង និងលើកកម្ពស់បរិស្ថានការងារ ពង្រឹងការបណ្តុះបណ្តាលមូលដ្ឋាន និង ក្នុងពេលបម្រើការងារសម្រាប់ឆ្មប ។ល។ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ