ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំនិយាយរឿង ៤ នេះជាមួយកូន បើចង់ឱ្យកូនធំធាត់ដោយភាពជឿជាក់

1 ម៉ោង មុន

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការកសាងទំនាក់ទំនងជិតស្និទ្ធជាមួយកូនជារឿងល្អ ប៉ុន្តែឪពុកម្ដាយត្រូវមានដែនកំណត់ក្នុងការចែករំលែករឿងរ៉ាវមួយចំនួនដើម្បីជៀសវាងការបង្កើតស្រមោលខ្មៅក្នុងចិត្តកូន។ ចំណុចដំបូងដែលគួរចៀសវាងគឺការប្រើកូនជាធុងសំរាមសម្រាប់បន្ធូរអារម្មណ៍អវិជ្ជមាន ឬការខឹងសម្បាពីរឿងក្រៅផ្ទះ ព្រោះវានឹងបំផ្លាញអារម្មណ៍សុវត្ថិភាព និងធ្វើឱ្យកូនក្លាយជាមនុស្សឯកា ឬមានចរិតឆេវឆាវតាមគំរូអ្នក។ បន្ទាប់មក…

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការកសាងទំនាក់ទំនងជិតស្និទ្ធជាមួយកូនជារឿងល្អ ប៉ុន្តែឪពុកម្ដាយត្រូវមានដែនកំណត់ក្នុងការចែករំលែករឿងរ៉ាវមួយចំនួនដើម្បីជៀសវាងការបង្កើតស្រមោលខ្មៅក្នុងចិត្តកូន។

ចំណុចដំបូងដែលគួរចៀសវាងគឺការប្រើកូនជាធុងសំរាមសម្រាប់បន្ធូរអារម្មណ៍អវិជ្ជមាន ឬការខឹងសម្បាពីរឿងក្រៅផ្ទះ ព្រោះវានឹងបំផ្លាញអារម្មណ៍សុវត្ថិភាព និងធ្វើឱ្យកូនក្លាយជាមនុស្សឯកា ឬមានចរិតឆេវឆាវតាមគំរូអ្នក។ បន្ទាប់មក គឺការបណ្ដុះវីរុសភ័យខ្លាចអំពីអនាគតតាមរយៈពាក្យសម្ដីបំបាក់ស្មារតី ដែលធ្វើឱ្យកូនបាត់បង់ទំនុកចិត្ត និងលែងហ៊ានតស៊ូក្នុងជីវិត ខណៈការនិយាយដើមសមាជិកគ្រួសារ ឬគ្រូបង្រៀនឱ្យកូនស្ដាប់ ក៏ជាកំហុសធ្ងន់ធ្ងរដែលធ្វើឱ្យកូនបាត់បង់ការគោរព និងចំណាប់អារម្មណ៍លើការរៀនសូត្រ។

លើសពីនេះ ការយកកូនទៅប្រៀបធៀបជាមួយកូនអ្នកដទៃគឺជាការធ្វើទារុណកម្មផ្លូវចិត្តដ៏សាហាវបំផុត ដែលនាំឱ្យកូនមានអារម្មណ៍វិបល្លាស ឬបះបោរដោយសារការបាត់បង់តម្លៃខ្លួនឯង។ ការអប់រំដ៏ពិតប្រាកដគឺការមើលឃើញការរីកចម្រើនរបស់កូនធៀបនឹងខ្លួនឯងកាលពីម្សិលមិញ មិនមែនធៀបនឹងភាពជោគជ័យរបស់អ្នកដទៃឡើយ។

ដូច្នេះហើយ ឪពុកម្ដាយគ្រប់រូបត្រូវដើរតួជាអ្នកផ្ដល់ភាពកក់ក្ដៅ និងក្ដីសង្ឃឹម ដោយរក្សាទុកនូវភាពស្មុគស្មាញ និងអារម្មណ៍មិនល្អនៃជីវិតមនុស្សធំនៅពីក្រោយទ្វារ ដើម្បីទុកលំហសុវត្ថិភាព និងពន្លឺនៃភាពជឿជាក់ឱ្យកូនបានធំធាត់ឡើងដោយរឹងមាំ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ