ទីក្រុងតេហេរ៉ង់៖ អ៊ីរ៉ង់បានចេញការព្រមានជាផ្លូវការនៅថ្ងៃចន្ទនេះ ទៅកាន់កងទ័ពសហរដ្ឋអាម៉េរិក ចំពោះបំណងណាមួយក្នុងការចូលទៅក្នុងច្រកសមុទ្រ Hormuz។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua។
ទីបញ្ជាបញ្ជាការដ្ឋានយោធាអ៊ីរ៉ង់ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា រាល់កងកម្លាំងប្រដាប់អាវុធបរទេស ជាពិសេស “កងទ័ពឈ្លានពានរបស់អាម៉េរិក” នឹងត្រូវរងការវាយប្រហារ ប្រសិនបើពួកគេព្យាយាមចូលទៅជិត ឬចូលក្នុងច្រកសមុទ្រនេះ។
ការគំរាមកំហែងនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីសហរដ្ឋអាម៉េរិកបានប្រកាសថា ខ្លួននឹងចាប់ផ្ដើមប្រតិបត្តិការរំដោះនាវាដែលជាប់គាំងនៅក្នុងផ្លូវទឹកនេះ ចាប់ពីថ្ងៃចន្ទតទៅ។ កងទ័ពអ៊ីរ៉ង់បានសង្កត់ធ្ងន់ថា សន្តិសុខនៃច្រកសមុទ្រ Hormuz ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ហើយរាល់ការធ្វើដំណើរឆ្លងកាត់ដោយសុវត្ថិភាពរបស់នាវាទាំងឡាយ ចាំបាច់ត្រូវតែមានការសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ជាមុន៕
ចែករំលែកព័តមាននេះ