ប្តី​វ័យក្មេង​ប្រើ​សុទ្ធតែ​អង្រែ​បុក​គ្រឿង និង​ដងចប​ប្រព្រឹត្ត​លើ​ប្រពន្ធ​យ៉ាង​ព្រៃផ្សៃ


ខេត្តក្រចេះ ៖ ប្តី​វ័យក្មេង​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​សំបូរ​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ជនសង្ស័យ​ម្នាក់​នេះ បាន​យក​អង្រែ​បុក​គ្រឿង និង​ដងចប​វាយ​ទៅ​លើ​ស្ត្រី​ជា​ប្រ​ព​ន្ឋ​ដែល​មាន​វ័យចាស់​ជាង បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម ព្រោះ​ភ្លើង​ប្រច័ណ្ឌ​។

ហេតុការណ៍​ខាងលើ​នេះ​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ ស្រុក​សំបូរ​ប្រាប់​ឱ្យ​ដឹង​ថា បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៩ កុម្ភៈ នៅ​ភូមិ​សំភិន ឃុំ​កំពង់ចាម ស្រុក​សំបូរ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ អែប ពៅ ភេទ​ស្រី អាយុ​៥០​ឆ្នាំ ត្រូវជា​ប្រពន្ធ ចំណែក​ជនសង្ស័យ​ជា​ប្តី​ឈ្មោះ ឈី​ន សុ​ឃា​ប អាយុ​៣៣​ឆ្នាំ ។

អធិការ​នគរបាល​ស្រុក​សំបូរ លោក​វរសេនីយ៍ឯក ប៊ុ​ន ឈឿ​ន បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​ស្ត្រី​មេម៉ាយ និង​ទើបតែ​មក​យក​ជនសង្ស័យ​ជា​ប្តី​ដែល​មាន​វ័យក្មេង​ជាង​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ ដោយ​មិន​មានកូន​នោះ​ទេ ។

លោក​បន្ត​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​រករឿង​ឈ្លោះ​ជាមួយ​ស្ត្រី​រង​គ្រោះជា​ប្រ​ព​ន្ឋ ដោយសារ​តែ​ជនសង្ស័យ​បាន​ប្រច័ណ្ឌ​ប្រ​ព​ន្ឋ​ជាមួយនឹង​បងជីដូនមួយ​របស់​ខ្លួន ។ លុះ​នៅ​ថ្ងៃ​កើតហេតុ ជនសង្ស័យ​ស្រវឹងស្រា បាន​ឈ្លោះ​ទាស់ទែង​គ្នា​ជាមួយនឹង​ស្ត្រី​ជា​ប្រ​ព​ន្ឋ​នៅ​ក្រោយ​ផ្ទះ ហើយ​ជនសង្ស័យ​បាន​យក​អង្រែ​បុក​គ្រឿង​វាយ​ទៅ​លើ​ស្ត្រី​ជា​ប្រ​ព​ន្ឋ មិនតែប៉ុណ្ណោះ​ថែម​ទាំង​យក​ដងចប​មក​វាយ​បន្ថែម​ទៀត​។

លោក​អធិការ​បាន​បញ្ជាក់​ថា ក្នុង​ហេតុការណ៍​នោះ​ដែរ អ្នក​ភូមិ​មិន​អាច​ជួយ​ឃាត់​ទាន់​នោះ​ទេ ដោយសារ​ជនសង្ស័យ​បាន​វាយ​ទៅ​លើ​ស្ត្រី​រង​គ្រោះ​ទាំង​កំរោល និង​យ៉ាង​ចាស់ដៃ បណ្តាល​ឱ្យ​ស្ត្រី​រង​គ្រោះ​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។ បន្ទាប់​ពី​កើតហេតុ អ្នក​ភូមិ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ចុះ​មក​ពិនិត្យ ។

លោក​អធិការ​បញ្ជាក់​ទៀត​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ភ្លាម​ៗ កម្លាំង​នគរ​បាល​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​តែ​ម្តង​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ