ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខចិត្ត​និង​សុខកាយ​មួយ​ណា​ប្រសើរ​ជាង?

5 ឆ្នាំ មុន

បើ​ពោល​ដោយ​សង្ខេប​សុខ​មាន​ត្រឹមតែ​ពីរ​ប៉ុណ្ណោះ​គឺ សុខ​តាម​ផ្លូវ​កាយ និង​សុខ​តាម​ផ្លូវចិត្ត តែ​សុខ​ផ្លូវ​កាយ​នោះ​មិន​ឋិតថេរ​យូរអង្វែង​ទេ គឺ​នៅ​ត្រឹម​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ ឯ​សុខ​ផ្លូវចិត្ត​វិញ អាច​ឋិត​នៅ​អស់​កាល​យូរអង្វែង និង​អាច​ឋិត​នៅ​អស់​មួយ​ជីវិត បើ​យើង​ចេះ​អប់រំ​ចិត្តបាន​ល្អ​ហើយ ។…

បើ​ពោល​ដោយ​សង្ខេប​សុខ​មាន​ត្រឹមតែ​ពីរ​ប៉ុណ្ណោះ​គឺ សុខ​តាម​ផ្លូវ​កាយ និង​សុខ​តាម​ផ្លូវចិត្ត តែ​សុខ​ផ្លូវ​កាយ​នោះ​មិន​ឋិតថេរ​យូរអង្វែង​ទេ គឺ​នៅ​ត្រឹម​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ ឯ​សុខ​ផ្លូវចិត្ត​វិញ អាច​ឋិត​នៅ​អស់​កាល​យូរអង្វែង និង​អាច​ឋិត​នៅ​អស់​មួយ​ជីវិត បើ​យើង​ចេះ​អប់រំ​ចិត្តបាន​ល្អ​ហើយ ។

កាលបើ​បុគ្គល​យល់​ពី​សុខ​កើត​តាម​ផ្លូវចិត្ត​ប្រាកដ​ហើយ គួរ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​កុំ​ដូរ​សេចក្ដីសុខ​ផ្លូវចិត្ត​នេះ​ជាមួយនឹង​សុខ​ផ្លូវ​កាយ​ឲ្យ​សោះ នាំ​តែ​ក្ដៅក្រហាយ​ព្រោះ​រស់នៅ​ជាមួយនឹង​ចិត្ត​មិន​ស្ងប់ ហ្នឹងហើយ​ជា​ទុក្ខ​នោះ ។

តែបើ​បុគ្គល​លះ​សុខកាយ យកសុខ​ផ្លូវចិត្ត​វិញ​នោះ ជា​ការ​ល្អ​បំផុត​ត្រូវ​ប្រញាប់​ធ្វើ​ឲ្យ​បាន​ឆាប់​ចុះ ប្រាកដជា​នឹង​បាន​ផល​គាប់ចិត្ត​ស្ងប់​ត្រជាក់​ប្រពៃ​ពិត ។