ប្រទេសថៃ ៖ ព្រះអង្គម្ចាស់ក្សត្រី អ៊ូ បុលរតនា ព្រះរៀមរបស់ព្រះមហាក្សត្រថៃ នឹងជាបេក្ខជនសម្រាប់តំណែងនាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតនាខែមីនាខាងមុខ ដែលនេះជាព្យុះនយោបាយមួយជំរុញឱ្យប្រមុខរបបយោធា កំពុងកាន់អំណាចឱ្យឈរឈ្មោះដែរ ។ ការប្រកាសគួរឲ្យភ្ញាក់ផ្អើលពីការឈរឈ្មោះរបស់ម្ចាស់ក្សត្រីអង្គនោះ ធ្វើឡើងកាលពីថ្ងៃទី៨ កុម្ភៈ ដែលជាការប្រកួតប្រជែងគ្នាជាមួយប្រមុខយោធាថៃ លោកប្រាយុទ្ធ ចាន់អូចា ។
ម្ចាស់ក្សត្រីអ៊ូបុល រតនា មានព្រះជន្ម៦៧ព្រះវស្សា នឹងប្រជែងយកតំណែងនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលសីុវិល ដែលនឹងបង្កើតក្រោយការបោះឆ្នោតសភាថៃ នាថ្ងៃទី២៤ មីនា ក្រោមឈ្មោះគណបក្សមួយដែលស្និទ្ធនឹងលោកថាក់សីុន សីុណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តី កំពុងរស់នៅនិរទេស ដើម្បីគេចផុតពីការជាប់ពន្ធនាគារ ។
លោកថាក់ស៊ីន សីុណាវ៉ាត្រា ជាអ្នកកែទម្រង់និយម នៅតែត្រូវក្រុមអាមាត្យ និងពួកយោធា ចាត់ទុកជាការគំរាមកំហែងមួយ ចំពោះរាជបល្ល័ង្ក ដែលការគំរាមកំហែងនោះ ជាប្រភពនៃរដ្ឋប្រហារយោធាឆំ្នា២០០៦ និងឆ្នាំ២០១៤ប្រឆាំងរដ្ឋាភិបាលរបស់ត្រកូលសីុណាវ៉ាត្រា ។ ប៉ុន្តែចាប់តាំងពីពួកយោធាកាន់អំណាចមក ព្រះមហាក្សត្រភូមីបុល អាឌុលយ៉ាដេត បានចូលព្រះទិវង្គត ហើយព្រះបុត្រាព្រះអង្គមហាវិជ្ជីរ៉ា ឡុងកន បានឡើងស្នងរាជ្យបន្ត ។
យោងតាមពួួកអ្នកវិភាគថា ការឈរឈ្មោះរបស់ព្រះរៀមព្រះមហាក្សត្រ ពុំអាចសម្រេចដោយគ្មានការព្រមព្រៀងរបស់ព្រះបរមរាជវាំងឡើយ ដូច្នេះវាជាសញ្ញាមួយនៃការបែកបាក់ពុំធ្លាប់មានពីមុនមក ជាមួយពួកអាមាត្យនៃសម័យកាលព្រះចៅភូមីបុល ។ ម្ចាស់ក្សត្រីអង្គនោះឈរឈ្មោះតាមការជ្រើសរើសរបស់គណបក្សថៃរក្សាជាតិ(THAI RAKSA CHART) ជាគណបក្សស្និទ្ធលោកថាក់ស៊ីន សីុណាវ៉ាត្រា ។ មេដឹកនាំគណបក្សនេះ គឺលោក PREECHAPOL PONGPANICH អះអាងនៅចំពោះមុខអ្នកកាសែតច្រើននាក់ដែលមកចោមរោមការចុះឈ្មោះបេក្ខជនថា ការជ្រើសរើសនេះពិតជាសមស្រប ។
រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានលេចពាក្យចចាមអារ៉ាមពីការឈរឈ្មោះរបស់ម្ចាស់ក្សត្រីអង្គនោះ ។ ព្រះអង្គម្ចាស់ក្សត្រីអ៊ូបុល រតនា ពុំបង្ហាញមុខជាសាធារណៈឡើយ កាលពីថ្ងៃទី៨ កុម្ភៈ ។ ប៉ុន្តែកាលពីថ្ងៃទី៧ កុម្ភៈ តាមINSTAGRAM គេឃើញទ្រង់មានព្រះភ័ក្រ្តញញឹមពព្រាយ កាន់ផ្កាពណ៌ក្រហម ជាពណ៌របស់ពួកអ្នកគាំទ្រ លោកថាក់ស៊ីន នៅឯឈៀងម៉ៃ នាភាគខាងជើងប្រទេស ។
ពុំមានសែរាជវង្សណាម្នាក់ឈរឈ្មោះដណ្ដើមតំណែងនាយករដ្ឋមន្រ្តីឡើយ ចាប់តាំងពីមានរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញតាំងពីឆ្នាំ១៩៣២មក ។ ចំណែកលោកប្រាយុទ្ធ ចាន់អូចា ប្រមុខរបបយោធាបញ្ចាក់ក្នុងសេចក្ដីប្រកាសមួយថា លោកទទួលយកការស្នើរបស់គណបក្សបល្ល័ង្កប្រជារ៉ាត (PHALANG PRACHARAT) ស្និទ្ធយោធា ដើម្បីក្លាយជានាយករដ្ឋមន្រ្តី ក្នុងករណីដែលគណបក្សនេះជាប់ឆ្នោតសភា។
លោកប្រាយុទ្ធ ចាន់អូចា និងម្ចាស់ក្សត្រីអ៊ូបុលរតនា គឺជាអ្នកប្រជែងគ្នាក្នុងការបោះឆ្នោតខាងមុខនេះ ។ ចលនាថៃរក្សាជាតិបង្កើតឡើងកាលពីខែវិច្ឆិកាឆ្នាំ២០១៨ ដោយពួកអ្នកដែលនៅតែស្មោះត្រង់នឹងលោកថាក់សីុន ។
ខេត្តប៉ៃលិន ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅក្នុងភូមិយ៉ាងគគ្រឹកគគ្រេង ដែលជាហេតុធ្វើឱ្យមានបញ្ហា...
ស្ត្រី គឺមានហានិភ័យខ្ពស់ក្នុងការវិវឌ្ឍនៃជំងឺនេះជាងបុរស ។ ការឆ្លងមេរោគ គឺត្រឹមតែនៅលើប្លោកនោមអាចធ្វើឲ្យមានការឈឺចាប់ និងជាការរំខានយ៉ាងខ្លាំង ។ទោះជា...
ខេត្តព្រះវិហារ ៖ ប្រជាសហគមន៍កសិកម្មចំនួន៨ដែលបានចុះកិច្ចសន្យាដាំដំណាំដំឡូងមីសរីរាង្គលក់ឲ្យក្រុមហ៊ុន អេមរុ រាសយ៍ សប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីពួកគាត់...
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានកាន់រូបថតមួយសន្លឹកដែលអះអាងថា ជាប្រុសស្នេហ៍មកប្តឹងសមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យជួយអន្តរាគមន៍ក្រោយពីស្គាល់គ្នាតាមរយៈហ្វេ...
រាជធានីភ្នំពេញ ៖ បុរស២នាក់បានក្លែងខ្លួនធ្វើជាសង្ឃ បានចេញដើរបិណ្ឌបាត្រគ្រប់ច្រកល្ហកតាមទីប្រជុំជន និងតាមផ្ទះតាមភូមិនានា ហើយប្រជាពលរដ្ឋតែងនាំគ្នា...
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៨ កម្ភៈ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស ស្ត្រី២នាក់ដែលជាមេខ្លោងឆបោកថយន្តគេចំនួន៤២គ្រឿងទៅបញ្ចាំតាម...
ខេត្តស្វាយរៀង ៖ អគារថ្មីសន្លាងមួយដែលផុសត្រដែតចំកណ្ដាលក្រុងស្វាយរៀង គឺជាអគារសាខាធនាគារជាតិនៃកម្ពុជាខេត្តស្វាយរៀង ហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជា...
ខេត្តតាកែវ ៖ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ លោកវរសេនីយ៍ឯក យុគ សារ៉ាត់...
ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា រថយន្តPRUIS ពណ៌.ស គ្មានស្លាកលេខ ធ្វើដំណើរពីក្រុងព្រះសីហនុ ទៅកាន់ស្រុកកំពង់សិលា ខណៈពេលបួងចង្កូតបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែ...
មាឃបូជាជាបុណ្យថ្នាក់ជាតិដ៏ធំមួយក្នុងចំណោមបុណ្យជាតិដទៃទៀត ដែលបណ្តាប្រទេសក្នុងពិភពលោកអ្នកកាន់ព្រះពុទ្ធសាសនាតែងប្រារព្ធធ្វើមិនដែលខាននៅពេលដល់...
អាល្លឺម៉ង់ ៖ ភ្នាក់ងារសារព័ត៌មាន Channel News Asia បានឲ្យដឹងកាលពីថ្ងៃសៅរ៍ មកថា អ្នកស្រីអធិកាបតីអាល្លឺម៉ង់ Angela Merkel បាននិយាយថា ការដែលសហរដ្ឋអាមេរិកគម្រាមដាក់ពន្ធលើរថយន្ត...
ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងបុកជាមួយម៉ូតូមួយគ្រឿង បណ្តាល បុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ត្រូវបាន...
ប្រទេសថៃ ៖ យោងតាមសារព័ត៌មាន Bangkok Post បានឲ្យដឹងកាលពីថ្ងៃសៅរ៍ កម្លងមកថា ក្រុមតំណាងអតិថិជនក្នុងប្រទេសថៃបានសន្យាថា នឹងបង្កើតយុទ្ធនាការបង្ខំដល់គណៈកម្មាធិការជាតិ...
រាជធានីភ្នំពេញ ៖ ជនសង្ស័យ៥នាក់បានត្រូវអស់លក្ខណ៍ ខណៈជិះម៉ូតូចំនួន៣គ្រឿងដេញតាមវាយនិងធាក់យុវជន២នាក់ ប៉ុនប៉ងប្លន់យកម៉ូតូ១គ្រឿង ពេលយុវជនរងគ្រោះកំពុង...
ខេត្តសៀមរាប ៖ ឈ្មួញជីកដីលក់ដែលមានរណ្ដៅជ្រៅដល់ក្បាលប្រេតរាប់រយកន្លែងក្នុងខេត្តសៀមរាប និងមានជំរៅដ៏ជ្រៅធំប៉ុនមហាមេឃ បានកំពុងតែប្រព្រឹត្តខុសទៅនឹងច្បាប់...
ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់យកសំណាញ់ទៅបង់ត្រី បណ្តាលឱ្យលង់ទឹកស្ទឹងស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ...
រាជធានីភ្នំពេញ ៖ មេធាវីការពារក្តីឲ្យលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិចង់ឃើញលោក សម រង្ស៊ី វិលចូលស្រុកតាមការសន្យា និងភ្នាល់ជាមួយសម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ ថ្ងៃទី 18 កុម្ភះ ឆ្នាំ 2019 ៖ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខពីរក្នុងពិភពលោក បានរៀបចំសន្និសីទសារព័ត៌មានប្រូម៉ូសិន ទិញ Huawei អេ 7 ឈ្នះ Mazda 2 និងកម្មវិធី...
អស្ចារ្យ១៥កើតពេញបូណ៌មីខែមាឃជាថ្ងៃដែលព្រះអង្គប្រជុំសន្និបាតភិក្ខុជាព្រះអរហន្តសាវកទាំងអស់មានតែម្តងគត់ក្នុងជីវិតព្រះពុទ្ធសាសនាដែលចាត់ថាជាថ្ងៃនាំសិរី...
ប្រទេសឡាវ ៖ យោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន Bangkok Post កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា លោកស្រី Fekitamoeloa Utoikamanu ដែលជាអគ្គលេខាធិការរងប្រចាំអង្គការសហប្រជាជាតិ និងជា...