ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឡប់​មក​ពី​ពិនិត្យ​ផ្ទៃពោះ រថយន្តក្រុង​ឆក់​យក​ជីវិត​ស្ត្រី​មាន​ផ្ទៃពោះ​៩​ខែ​យ៉ាង​អាណោចអាធ័ម

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖​ រថយន្តក្រុង​៤៥​កៅអី​ដឹក​ភ្ញៀវ១​គ្រឿង​ម៉ាក​ Hyundai ពណ៌​ឈាម​ជ្រូក គ្មាន​ផ្លាក​លេខ បើកបរ​ក្នុង​ល្បឿន​លឿនបើកបរ​ច្រាស់ទិស​គ្នាជាមួយ​ម៉ូតូទាំង​២​គ្រឿងពី​លិច​មក​កើត ខណៈ​ពេល​នោះ​ឡើង​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀតផុត ជ្រុល​ទៅ​បុក​ម៉ូតូ​កង់​បីដែល​អ្នកបើកបរ​បាន​គេច​ទៅ​អែប​​ផ្លូវបណ្តាល​ឱ្យ​ស្លាប់​ស្ត្រី​មាន​ផ្ទៃពោះ​៩​ខែម្នាក់​ភ្លាម​ៗ និងរបួស​២​នាក់រួម​ទាំង​អ្នកបើកបរ…

ខេត្តសៀមរាប ​៖​ រថយន្តក្រុង​៤៥​កៅអី​ដឹក​ភ្ញៀវ១​គ្រឿង​ម៉ាក​ Hyundai ពណ៌​ឈាម​ជ្រូក គ្មាន​ផ្លាក​លេខ បើកបរ​ក្នុង​ល្បឿន​លឿនបើកបរ​ច្រាស់ទិស​គ្នាជាមួយ​ម៉ូតូទាំង​២​គ្រឿងពី​លិច​មក​កើត ខណៈ​ពេល​នោះ​ឡើង​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀតផុត ជ្រុល​ទៅ​បុក​ម៉ូតូ​កង់​បីដែល​អ្នកបើកបរ​បាន​គេច​ទៅ​អែប​​ផ្លូវបណ្តាល​ឱ្យ​ស្លាប់​ស្ត្រី​មាន​ផ្ទៃពោះ​៩​ខែម្នាក់​ភ្លាម​ៗ និងរបួស​២​នាក់រួម​ទាំង​អ្នកបើកបរ រួច​បន្ត​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទៀតដែល​ជិះ​មាន​គ្នា​២​នាក់បណ្តាល​ឱ្យ​របួសធ្ងន់ស្រាល ។

ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើតឡើង​នៅ​រសៀល​វេលា​ម៉ោង​១២​និង​៤០​នាទី ថ្ងៃ​ទី​០៨ ​ខែកុម្ភៈ​ ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ៣២០ និង៣២១ ក្នុងភូមិ​ប្រិ​យ៍​ថ្មី សង្កាត់ ទឹក​វិល ក្រុង​សៀមរាប ។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​១​គ្រឿង​ម៉ាក ​HYUNDAI ពណ៌​ឈាម​ជ្រូក គ្មានផ្លាក​លេខ ប្រភេទ៤៥​កៅអី អ្នកបើកបរ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បានឈ្មោះ សួន គា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សេរី​សោ​ភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។

បើកបរ​មាន​ទិស​ដៅពី​លិចទៅ​កើតបាន​ទៅ​បុក​ម៉ូតូ​កង់​បីដែលបើកបរដោយ​ឈ្មោះ រ័​ត្ន ដា​រ៉ា (​របួសស្រាល​) ​រស់នៅ​ភូមិ​គោក​ត្នោត សង្កាត់​គោក​ចក ក្រុង​សៀមរាប ដែល​មាន​ទិស​ដៅ​ពី​កើត​ទៅ​លិច និងដឹក​មនុស្ស២​នាក់ប្តីប្រពន្ធ ដែល​បុរសជាប្តី​មាន​ឈ្មោះ ផាវ ឡែ​ន ​អាយុ​៣៧​ឆ្នាំ​ (​របួសធ្ងន់​) ​និងប្រពន្ធឈ្មោះ លាក់ ព្រម អាយុ២៣​ឆ្នាំ ​មាន​ផ្ទៃពោះ​៩​ខែ​(​ស្លាប់)​ ទាំង​២​នាក់ រស់នៅ​ភូមិ​ព្រៃ​ដង្ហើម ឃុំ​កែវ​ពណ៌ ស្រុក​ពួក ខេត្តសៀមរាប​ ។

រថយន្ត និងម៉ូតូ​ទាំង​២​គ្រឿងបើកបរ​បញ្ច្រាស់ទិស​គ្នាពីលិច​មក​កើត​ ហើយ​រថយន្ត​នេះ​បាន​បន្ត​ទៅ​បុក​ម៉ូតូ​១​គ្រឿងទៀត​ម៉ាក ហុងដា ធុនC125 ផ្លាក​លេខ ​សៀមរាប 1S-0272 អ្នកបើកបរ​ឈ្មោះ កេ​ន ប៊ុ​ន​ថន ភេទ​ប្រុស អាយុ២២​ឆ្នាំ (​របួសស្រាល​) និង​អ្នក​ជិះ​ពីក្រោយឈ្មោះ គិ​ន ចាន់ធូ ភេទ​ប្រុស អាយុ៥១​ឆ្នាំ (​របួសធ្ងន់​) ​ទាំង២​នាក់ រស់នៅ​ភូមិ​ខ្វៀន សង្កាត់​គោក​ចក ក្រុង​/​ខេត្តសៀមរាប​ ។

មូលហេតុ​បណ្តា​ឱ្យ​មាន​គ្រោះ​ចរាចរណ៍​គឺ​មក​ពី​រថយន្ត​បើក​ប្រជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ ​បង្ក​ឡើង​ដោយ​រថយន្តក្រុងឡើង​វ៉ា​ឡាន​ផ្សេង​ទៀត ខណៈ​ពេល​នោះម៉ូតូកង់​បីដែល​ជិះ​មក​ពីមុខឃើញ​មិន​ស្រួលក៏​គេច​មក​គៀន​ផ្លូវ​ដី ពេល​នោះ​រថយន្ត​ក៏​មក​បុកម៉ូតូ​កង់​បីដែល​ឌុ​ប​២​នាក់ប្តីប្រពន្ធពោះធំមក​ពី​មើល​ផ្ទៃពោះ នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ និងម៉ូតូ​១​គ្រឿងទៀតដែល​ឌុ​ប​គ្នាបើក​បរ​​ស្រប​ទិស​គ្នា​ជាមួយ​ម៉ូតូ​កង់​បីបណ្តាល​ឱ្យ​របួសធ្ងន់​ស្រាល​ផង​ដែរ នេះ​បើ​តាម​សម្តី​របស់​សមត្ថកិច្ច​នគរបាល​ជំនាញ ​។

​ក្រោយ​ពេល​កើតហេតុកម្លាំង​ជំនាញ​បាន​ចុះ​ពិនិត្យ​ និង​ធ្វើការ​វាស់វែង​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ចំពោះ​សាកសព​ត្រូវ​បាន​សមត្ថ​កិ​ច្ចបាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​សព​យក​ទៅ​ធ្វើបុណ្យ​តា​ប្រពៃណី​ចំណែក​អ្នក​រង​របួស​បាន​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរ​បង្អែក​ខេត្តសៀមរាប ​។

បច្ចុប្បន្នអ្នកបើកបររថយន្តក្រុងឈ្មោះ សួន គា ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​កំពុង​រៀបចំ​កសាង​សំណុំរឿងបញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិ​វី​ច្បាប់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ