​​​ស្នាមញញឹម​នៃ​ក្តី​ស្រឡាញ់ នឹង​មក​ដល់​​​ថ្ងៃ​ទី​១០ កុម្ភៈ នេះ​ហើយ​​​


រាជធានីភ្នំពេញ ៖ ពេលវេលា​ដែល​យើង​ទាំងអស់​គ្នា​ កំពុង​តែ​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសារ កំពុង​តែ​ឈាន​ជិត​ចូល​មក​ដល់​ហើយ គឺ​កម្មវិធី​តន្ត្រី​បេសកកម្ម​ស្នាមញញឹម​នៃ​ក្តី​ស្រឡាញ់ ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា និង​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ ដែល​នឹងប្រារព្ធធ្វើ​​នៅ​ថ្ងៃ​ទី​១០ ​កុម្ភៈ ខាងមុខ​នេះ ចាប់ពី​ម៉ោង៣រសៀល​តទៅ ស្ថិត​នៅ​សាលAeon Hall ផ្សារ​ទំនើប Aeon Mall Sen Sok City ។

កម្មវិធី​ដ៏​ពិសេស​ជា​ច្រើន​ នឹង​ត្រូវ​បង្ហាញ​ជូន​​ក្នុងឱកាស​នោះ រួម​មានការ​ច្រៀង​, ការ​ដើរ​បង្ហាញ​ម៉ូ​ដ​, ការ​សម្តែង​របាំ​សហ្ស​សម័យ និង​ក្បាច់​គុណ​បុរាណ​ខ្មែរ​, ការ​សម្តែង​ចម្រៀង​រ៉េ​ប និង​ក្បាច់​រាំ​សម័យ​ទំនើប ព្រម​ទាំង​ឈុត​ឆាក​ជា​ច្រៀ​ង​ទៀត ដោយ​មានការ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​ពី​តារាចម្រៀង, តារា​សម្តែង​អា​ជីព, តារាចម្រៀង Original Song , តារា​បង្ហាញ​ម៉ូ​ដ, ក្រុ​ុ​ម​សម្តែង និង​អ្នក​ដែល​មាន​ប្រជាប្រិយ​នៅ​ក្នុង​បណ្តាញ​សង្គម​ផង​ដែរ​ ។

តម្លៃ​សំបុត្រ​បរិ​ច្ចាគថវិកា សម្រាប់​ចូលរួម​កម្មវិធីតម្លៃ​ត្រឹមតែ២០.០០០រៀលតែ​ប៉ុណ្ណោះ ដែល​អាច​រក​ជាវ​បាន​នៅ​ថ្ងៃ​កម្មវិធី​ផ្ទាល់ និង​ទីតាំង​ផ្ទាល់​តែ​ម្តង ចាប់ពី​ម៉ោង៩ព្រឹក​តទៅ​ ។ ថវិកា ១០០% ដែល​បាន​មក​ពី​ការ​ជាវ​សំបុត្រ ត្រូវ​បាន​ជួយ​ដល់​កុមារ​កម្ពុជា និង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​។

សូម​ចូលរួម​ទាំងអស់​គ្នា ដើម្បី​រួមចំណែក​ជួយ​ដល់​កុមារ និង​មន្ទីរពេទ្យ​គន្ធ​បុប្ផា ក៏​ដូច​ជួយ​គាំទ្រ
និង​លើកទឹកចិត្ត​ដល់​សិល្បករ សិល្ប​ការិនី​ទាំងអស់ ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​ជួយ​ដល់​កម្មវិធី​។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សប្បុរសធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ