ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​អំណោយ​ពី​សម្ដេច​មហា​បរ​វ​ធិ​បតី និង​លោក​​ជំទាវ​បណ្ឌិត ជា​ប្រេងកូឡា​ជាង​១​ម៉ឺន ដប ដើម្បី​បន្ត​យក​ទៅ​ប្រគល់​ជូន​វី​រៈ​កងទ័ព និង​ពលរដ្ឋ​ភៀស​សឹក

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រេងកូឡា​ចំនួន​១១០០០​ដប ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​មហា​បរ​វ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី…

រាជធានី​ភ្នំពេញ ៖ ប្រេងកូឡា​ចំនួន​១១០០០​ដប ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​មហា​បរ​វ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត តាម​រយៈ​តំណាង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេ​ជោ​ត្រូវ​បាន​នាំ​យក​មក​ប្រគល់​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​យក​ទៅ​ប្រគល់​ជូន​វី​រៈ​កងទ័ព ដែល​កំពុង​ឈរជើង​ប្រយុទ្ធ​នៅ​សមរភូមិ​មុខ និង​ប្រជាពលរដ្ឋ​ជា​ជនភៀសសឹក ខណៈ​ដែល​ក្រុម​ទាហាន​ថៃ​វាយប្រហារ​ឈ្លានពាន​ចូល​បូរណៈភាព​ទឹកដី​កម្ពុជា​ធ្វើ​ឱ្យ​មានការ​ផ្ទុះ​សង្គ្រាមជា​ថ្មី ។

ពិធី​ប្រគល់​និង​ទទួល​នេះ បាន​ធ្វើ​ឡើងកាលពី​​រសៀល​​ថ្ងៃ​ទី​០៩ ធ្នូ នេះ ក្រោម​វត្តមាន​លោក​ឯក ឃុន​ដឿ​ន អភិបាលរង តំណាង​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​តំណាង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត យុវជន​សម្តេច​តេ​ជោ នៅ​សាលា​រាជធានី​ភ្នំពេញ ។

លោក ឯក ឃុន​ដឿ​ន ក្នុង​ឱកាស​នោះ​បាន​លើក​ឡើង​ថា​៖ ក្នុង​នាម​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ គណៈ​អភិបាល​រាជធានី​ភ្នំពេញ មន្ត្រីរាជការ កងកម្លាំង​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ សូម​គោរព​ថ្លែងអំណរគុណ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ចំពោះ សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ឧបត្ថម្ភ ប្រេងកូឡា​ចំនួន​១១០០០​ដប ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ត​យក​ទៅ​ប្រគល់​ជូន​វី​រៈ​កងទ័ព ដែល​កំពុង​ឈរជើង​ប្រយុទ្ធ​នៅ​សមរភូមិ​មុខ និង​ជូន​ដល់​ប្រជាពលរដ្ឋ​ជា​ជនភៀសសឹក ខណៈ​ដែល​ទាហាន​ថៃ​កំពុង​ឈ្លានពាន​ដែន​អធិបតេយ្យ​ប្រទេស​កម្ពុជា រហូត​មានការ​ផ្ទុះ​សង្គ្រាម​ជា​ថ្មី​។

លោក​បន្ត​ថា​៖ តាម​រយៈ​អំណោយ​ដ៏​ថ្លៃថ្លា​ខាងលើ​នេះ ពិតជា​បាន​បង្ហាញ​ឱ្យ​ឃើញ​អំពី​ទឹកចិត្ត និង​ការ​គិតគូរ​យ៉ាង​ខ្លាំង​ចំពោះ​វី​រៈ​កងទ័ព ដែល​កំពុង​ឈរជើង​ប្រយុទ្ធ​នៅ​សមរភូមិ​មុខ និង​ប្រជា​ពលរដ្ឋ​ជា​ជនភៀសសឹក នៅ​ពេល​ដែល​ទាហាន​ថៃ​កំពុង​ឈ្លានពាន​ដែន​អធិបតេយ្យ​ប្រទេស​កម្ពុជា បណ្តាល​ឱ្យ​មានការ​ផ្ទុះ​សង្គ្រាម​ជា​ថ្មី ។

នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ដែរ មាន​ក្រុមហ៊ុន​មួយ​បាន​នាំ​យក​អំណោយ​មាន​សាប៊ូ​កក់សក់​៥​កេស​, សាប៊ូ​លាង​កំប៉ុង​៥​កេស​, សាប៊ូ​បោកគក់​៥​កេស និង​នំ​ប៊ី​គា​កញ្ចប់​តូច​៣​កេស ​។​ ក្នុង​នោះ គណៈ​កម្មការ​ផ្សារ​អូ​ប្ញ​ស្សី​បាន​នាំ​យក​អំណោយ​អង្ករ​ចំនួន​២​តោន មុង និង​ភួយ មាន​ម៉ាស់ ចានជ័រ ចាន​អ៊ី​ណុ​ច នំ​ធុង ក​ញ្ជ្រែ​ង​ជ័រ ឆ្នាំង និង​ចាន​មួយ​ចំនួន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ