ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញ​សារភាព​គ្មាន​ចម្លើយ​«ច្បាស់​លាស់»​… តោះមកដឹង​ទាំងអស់គ្នា!!!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖​ ទោះបីជាយ៉ាងណា ការ​ចេញ​មុខ​បកស្រាយ​ថា «​ខ្លួន​បាន​វាយ​និង​ខោក​ឈ្មោះ​ចំប៉ី​ខ្មៅ​នេះ គឺ​ខុសស្រឡះ​ពី​គ្នា ដោយ​យុវជន​ម្នាក់​នេះ​បាន​វាយ​និង​ខោក​ក្បាលខ្ទើយ​ម្នាក់ ​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​យប់​ថ្ងៃ​ទី​៤ ខែកុម្ភៈ នៅ​ខាងក្រោយ​ព្រះ​បរម​រាជវាំង…

រាជធានីភ្នំពេញ ៖​ ទោះបីជាយ៉ាងណា ការ​ចេញ​មុខ​បកស្រាយ​ថា «​ខ្លួន​បាន​វាយ​និង​ខោក​ឈ្មោះ​ចំប៉ី​ខ្មៅ​នេះ គឺ​ខុសស្រឡះ​ពី​គ្នា ដោយ​យុវជន​ម្នាក់​នេះ​បាន​វាយ​និង​ខោក​ក្បាលខ្ទើយ​ម្នាក់ ​កាលពី​វេលា​ម៉ោង​ប្រមាណ​១០​យប់​ថ្ងៃ​ទី​៤ ខែកុម្ភៈ នៅ​ខាងក្រោយ​ព្រះ​បរម​រាជវាំង ​និង​ធ្វើ​ឡើង​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ។

ចំណែកឯ​ករណី​ជន​មិន​ស្គាល់​មុខ​៣​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​គ្នា​ធ្វើ​សកម្មភាព​ខោក​ក្បាល​ជន​ភេទ​ទី​៣​ឈ្មោះ យិ​ន ហេង ហៅ​ចំប៉ី​ខ្មៅ​នោះ គឺ​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​៨​យប់ទេ នៅ​ម្តុំ​មុខ​ព្រះ​បរម​រាជវាំង មិនមែន​នៅ​ខាងក្រោយ​ព្រះ​បរមរាជវាំង​ ដូច​ការ​អះអាង​របស់​គេ​ឡើយ ហើយ​ពេលវេលា​ក៏​កើតឡើង​ខុស​គ្នា​ដែរ ។

ក្រោយ​ពី​នគរបាល​ខណ្ឌដូនពេញ​ធ្វើការ​សាកសួរ​ហើយ រូបគេ​ហាក់បីដូចជា​ឆ្លើយ​ម្តង​បែប​នេះ​ម្តង​បែប​នោះ ធ្វើ​ឱ្យ​ម្នាក់​ៗ​តែ​គិត​ថា អាច​មក​ពី​រូបគេ​ជា​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន​ច្រើន​ហួស​កម្រិត និង​ទំនងជា​បែក​ថ្នាំ​ឬ​ក៏​សតិ​មិន​គ្រប់ (​សរសៃប្រសាទ​) ទើប​គេ​ចេញ​មុខ​មក​សារភាព និង​និយាយ​បែប​រវើរវាយ​យ៉ាង​នេះ ។

ដោយ​មានការ​សង្ស័យ សមត្ថកិច្ច​បាន​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​លើ​យុវជន​ម្នាក់​នោះ​ផង​ដែរ តែ​ជា​លទ្ធផល​ គឺ​គ្មាន​សារធាតុ​ញៀន​ទេ ហើយ​ក៏​មិន​មាន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រើប្រាស់​ថ្នាំ​ញៀន​ដែរ ។ ការ​ចូល​ខ្លួន​មកនេះ ធ្វើ​ឡើង​ក្រោយ​ពី​រូបគេ​ទើបតែ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​សបុ​៊​ក​របស់​ខ្លួន​ដោយ​សរសេរ​​ពាក្យ​មួយ​ឃ្លា​ថា «​វាយ​ខ្ទើយ​មាន​អ្វី​មិនល្អ​» រួច​ហើយ​នោះ ។

ក្នុង​ពេល​នោះ​ដែរ យុវជន​ម្នាក់​ខាងលើ ក៏​បាន​ធ្វើការ​សុំ​ទោស​ជា​សារ​ធារ​ណៈ​ចំពោះ​កំហុស​ខុសឆ្គង​របស់​ខ្លួន​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ខោក​ក្បាល​បុរស​ភេទ​ទី​៣​ឈ្មោះ យិ​ន ហេង ហៅ​ចំប៉ី​ខ្មៅ​ម្នាក់​នេះ​ផង​ដែរ ។ ក្រោយ​ពី​ឆ្លងកាត់​ការ​សាកសួរ​អស់​រយៈពេល​ជាង​៤​ម៉ោង យក​ជា​ការ​មិន​បាន និង​ដោយ​គ្មាន​បុគ្គល​ណា​ម្នាក់​ប្តឹង​ពី​រូបគេ​នោះ ទើប​សមត្ថកិច្ច​សម្រេច​ធ្វើការ​ណែនាំ និង​ដោះ​លែង​រូបគេ​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា យុវជន​ភេទ​ទី​៣​ឈ្មោះ យិ​ន ហេង ហៅ​ចំប៉ី​ខ្មៅ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៥ ខែកុម្ភៈ នៅ​ក្នុង​ហាង​កាហ្វេ Amazon ដែល​មា​នទី​តាំងនៅ​តាម​វិ​ថី​ព្រះ​ស៊ី​សុវត្ថិ កែង​ផ្លូវលេខ​១៨៤ ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ក្រោយ​ពី​រូបគេ​បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​មួយ​លើ​បណ្តាញ​សង្គម​ហ្វេ​សបុ​៊​ក ដោយ​ឈរ​ជេរប្រទេច​និង​ដាក់​បណ្តាសា​ដល់​ពូជសាសន៍​ខ្មែរ​ដែល​ជា​ពាក្យ​អសុរោះ​បំផុត នៅ​ខាង​មុខ​ព្រះ​បរមរាជវាំង ទៅ​លើ​បុរស​៣​នាក់​ថា បាន​នាំ​គ្នា​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ខោក​ក្បាល​គេ បណ្តាល​ឱ្យ​ពកថ្ងាស ។

រលក​ប្រតិកម្ម​ប្រៀប​ដូច​ស៊ូ​ណា​មិ បាន​បោកបក់​កក្រើក​បណ្តាញ​សង្គម​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែកុម្ភៈ ដោយ​សម្តែង​នូវ​ការ​មិន​ពេញចិត្ត និង​នាំ​គ្នា​ថ្កោលទោស​ដល់​ខ្ទើយ​មាត់​ស្អុយ ចំប៉ី​ខ្មៅ ម្នាក់​នេះ​គ្រប់​ៗ​គ្នា ហើយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង នា​រសៀល​ថ្ងៃ​ទី​៦ ខែកុម្ភៈ និង​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ​សនា​យប់​ថ្ងៃ​ដដែល​នោះ ក្រោយ​ការ​អនុវត្ត​នីតិវិធី​ច្បាប់​ដោយ​ជាប់ចោទ​ពី​បទ​ញុះញង់​ឱ្យ​មានការ​រើសអើង ។

អត្ថបទសរសេរ ដោយ