ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​​ទាន​ផ្នែក​ក្រ​ហម​រ​បស់​ស៊ុត​​ជា​​ប្រ​ចាំ​ផ្តល់​ផល​អា​​ក្រក់​ដល់​​បេះ​ដូង​ដូច​ការ​ជក់​​បា​រី​

10 ឆ្នាំ មុន

ទទួល​ទាន​ផ្នែក​ក្រ​ហម​នៃ​​ស៊ុត​មាន់​ឬស៊ុត​​ទា​ជា​ប្រ​ចាំ​នឹង​ធ្វើ​ឱ្យ​គ្រោះ​ថ្នាក់​ដល់​បេះ​ដូង​ស្មើ​នឹង​ការ​ជក់​បា​រី​ ។​ ផល​ប៉ះ​ពាល់​នេះ​ក៏​ព្រោះ​តែ​ផ្នែក​ក្រហម​របស់​ស៊ុត​​បាន​ធ្វើ​ឱ្យ​សរ​សៃ​​ឈាម​​បេះ​ដូង​ឡើង​រឹង​និង​កកស្ទះ​ព្រោះ​មាន​ការ​ប្រ​មូល​ផ្តុំ​សារធាតុខ្លា​ញ់​ច្រើន​តួ​យ៉ាង​ដូចជា កូ​ឡេស្តេរ៉ូល​។

បន្ទាប់​ពី​​ពិ​​សោធ​​​លើ​មនុស្ស​ប្រុសស្រី​១.២៣១​នាក់​ វេជ្ជ​បណ្ឌិត David Spence​ បាន​អះ​អាង​ថា ទទួល​ទាន​ពង​ក្រ​ហម​របស់​ស៊ុត​គឺ​
​អា​ក្រក់​ដូច​ជា​ការ​ជក់​បា​រី​ប្រ​ហែល​ជា ២/៣​ ហើយ​​ថា​ នេះ​ជា​បច្ច័យ​ដែល​នាំ​ទៅ​រក​ការ​កើត​មាន​​ជំ​ងឺ​គាំង​បេះ​ដូង និង​ដាច់​សរ​សៃឈាម​ក្នុង​ខួរ​ក្បាល ។​​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​ថា ទទួល​ទាន​៣​ដង​ក្នុង​មួយ​សប្តាហ៍​ ការ​ប្រ​ឈម​កាន់​តែ​មាន​ច្រើន​ធៀប​ទៅ​នឹង​អ្នក​ដែល​ទទួល​ទាន​វា​តិច​ជាង​២​ដង​ក្នុង​សប្តាហ៍ ។

​តាម​លោក​វេជ្ជ​បណ្ឌិត Spence​ឱ្យ​ដឹង​ថា មនុស្ស​ភាគ​ច្រើន​យល់​ច្រឡំ​ថា ផ្នែក​ក្រ​ហម​របស់​ស៊ុត​គឺ​ជា​អា​ហារ​ដែល​ផ្តល់​នូវ​សុខ​ភាព​សម្រាប់​ពួក​គេ ។ លោក​បន្តថា ៖«ការ​ទទួ​ល​ទាន​​អា​ហារ​ដែល​​សម្បូរ​​​​ដោយ​សារ​ធាតុ​កូ​ឡេ​ស្តេរ​​រ៉ូល​បង្កើន​ការ​ស្ទះ​សរ​សៃ​ឈាម​បេះ​ដូង​ ហើយ​​​ផ្នែក​ក្រហម​នៃ​ស៊ុត​គឺ​ផ្ទុក​កូ​ឡេស្តេរ៉ូល​ច្រើន​បំ​ផុត » ។

វេជ្ជ​បណ្ឌិត​រូបនេះ​បាន​បន្ថែម​ថា ការ​សិក្សា​ស្រាវ​ជ្រាវ​បន្ថែម​ទៀត​នឹង​ត្រូវ​ធ្វើ​លើក​ក្រោយ តែ​​ទោះ​​យ៉ាង​ណា​ លោក​បាន​សង្កត់​ធ្ងន់​ថា បុគ្គល​​​ដែល​ងាយ​ប្រ​ឈម​នឹង​ជំ​ងឺ​បេះ​ដូង​ គួរតែ​បោះ​បង់​ការ​ទទួល​ទាន​ពង​ក្រហម​ជា​​ប្រ​ចាំ ៕