ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្ទាវ​បើក​ឆាកប្រយុទ្ធ​កា.ប់​គ្នា​ផ្អើល​ពេញ​ផ្លូវ​រង​របួស​ជិត​ដាច់​ដៃ​ម្នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​អាយ​ខុន ពណ៌​ត្រួយ​ចេក រួម​ជាមួយ​មិត្តភក្តិ​២​នាក់​ទៀត ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ត្រូវ​បាន​ក្មេង​ទំនើង​មួយ​ក្រុម​ទៀត​ព្រួត​វាយ​នឹង​កាប់ បណ្តាល​អោយ​រង​របួសធ្ងន់​ជិត​ដាច់​ដៃ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​អាយ​ខុន ពណ៌​ត្រួយ​ចេក រួម​ជាមួយ​មិត្តភក្តិ​២​នាក់​ទៀត ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ត្រូវ​បាន​ក្មេង​ទំនើង​មួយ​ក្រុម​ទៀត​ព្រួត​វាយ​នឹង​កាប់ បណ្តាល​អោយ​រង​របួសធ្ងន់​ជិត​ដាច់​ដៃ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​៦១៤​កែង​ផ្លូវ​៦០៩ នៅ​ចំណុច​មុខ​ផ្ទះសំណាក់​ស្រែ​លាភ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជា​ជន​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​អាយ​ខុន ពណ៌​ត្រួយ​ចេក ពាក់​ស្លាកលេខ​ភ្នំពេញ 1AR-5387 រួម​នឹង​មិត្តភក្តិ​២​នាក់​ទៀត​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ សេរី​២០១៣ មិន​ចាំ​ស្លាក​លេខ បើកបរ​តាម​បណ្តោយ​ផ្លូវ​៦០៩ មិនដឹង​ថា ពួក​គេ​ទាំងនោះ​ទើបតែ​ចេញ​មកពីណា​នោះ​ទេ ខណៈ​ពេល​ជន​រង​គ្រោះ​ជិះ​មក​ដល់​ចំណុច​កើតហេតុ​មុខ​ផ្ទះសំណាក់​ស្រែ​លាភ ក៏​ស្រាប់តែ​លេចមុខ​ជន​បង្ក​មួយ​ក្រុម​មាន​គ្នា​ជិត​២០​នាក់ ជិះ ម៉ូតូ​១០​គ្រឿង បាន​ជិះ​ប្រដេញ​កាប់​គ្នា​មាន​ទាំង​ដុំ​ថ្ម និង​ខ្សែ​ក្រ​វ៉ា​ត​កាប់​ត្រូវ​ចំ​ជន​រង​គ្រោះម្នាក់​ដែល​ជិះ​ម៉ូតូ​អាយ​ខុន បណ្តាល​អោយ​រង​របួសធ្ងន់​ជិត​ដាច់​កដៃ​ខាងឆ្វេង ។

ចំណែក​មិត្តភក្តិ​២​នាក់​ទៀត​របស់​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល ចំនែក​ឯខាង​ភាគី​បង្ក​វិញ​បាន​វ៉ៃ​ម៉ូតូ​អោយ​ខ្ទេច រួច​រត់គេច​ខ្លួន​បាត់​ស្រមោល ភ្លាម​ៗ​នោះ​ដែរ​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ហុង​ហាក់​បាន​មក​ដល់​ដឹក​យក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល ។​ក្រោយ​ពេល​កើតហេតុ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​បឹង​កក់​២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ