ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​យោធា​រាំង​ខ្ទប់​ផ្លូវ​ដឹក​ជំនួយ​មនុស្សធម៌

5 ឆ្នាំ មុន

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ មេដឹកនាំ​ប្រឆាំង​វេ​ណេ​ស៊ុ​យ​អេ​ឡា លោក​ JUAN GUAIDO​ កាលពី​ថ្ងៃ​ទី​៦​ខែ​កុម្ភៈ បាន​ស្នើ​ដល់​កង​យោធា​កុំ​រាំង​ខ្ទ​ប់​ផ្លូវ​ដឹក​ជំនួយ​មនុស្សធម៌ បញ្ជូន​មក​កាន់​វេ​ណេ​ស៊ុ​យ​អេ​ឡា ពិសេស​​ដោយ​អា​មេ​រិ​ក​ដែល​និយាយ​ថា…

ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ មេដឹកនាំ​ប្រឆាំង​វេ​ណេ​ស៊ុ​យ​អេ​ឡា លោក​ JUAN GUAIDO​ កាលពី​ថ្ងៃ​ទី​៦​ខែ​កុម្ភៈ បាន​ស្នើ​ដល់​កង​យោធា​កុំ​រាំង​ខ្ទ​ប់​ផ្លូវ​ដឹក​ជំនួយ​មនុស្សធម៌ បញ្ជូន​មក​កាន់​វេ​ណេ​ស៊ុ​យ​អេ​ឡា ពិសេស​​ដោយ​អា​មេ​រិ​ក​ដែល​និយាយ​ថា ត្រៀម​លើកលែង​ទណ្ឌកម្ម​ប្រឆាំង​ពួក​អ្នក​ដែល​ដែល​ឈប់​លែង​គាំទ្រ​ប្រធានាធិបតី​លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ​ទៀត​។

លោក GUAIDO​ដែល​ទទួលស្គាល់​ជា​ប្រធានាធិបតី​ស្ដីទី ដោយ​ប្រទេស​ប្រមាណ​ជា​៤០ អះអាង​ថា វា​មិន​ទំនង​ឥរិយាបថ​បែប​នោះ​របស់​ពួក​យោធា ដែល​រាំង​ខ្ទប់​បិទ​ស្ពាន​TIENDITAS នៅ​ព្រំដែន​ជាមួយ​កូ​ឡុំ​ប៊ី ជា​កន្លែង​រៀបចំ​ការ​ប្រមូល​ជំនួយ​ជា​ស្បៀង​និង​ថ្នាំពេទ្យ​។ រថយន្ត​កាំ​មី​ញ៉ុ​ង​សណ្ដោង​៣​គ្រឿង បាន​រាំង​ខ្ទប់​ទាំងស្រុង​ផ្លូវ​លើ​ស្ពាន ដែល​ភ្ជាប់​តំបន់​CUCUTA​កូ​ឡុំ​ប៊ី​និង​តំបន់​URENA វេ​ណេ​ស៊ុ​យ​អេ​ឡា​ក្រោម​ការ​ត្រួតពិនិត្យ របស់​កង​យោធា​វេ​ណេ​ស៊ុ​យ​អេ​ឡា​។

រដ្ឋមន្ត្រី​ការ​បរទេស​អា​េ​ម​រិ​ក​លោក​MIKE POMPEO បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​អំពាវនាវ​ដល់​លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ ឲ្យ​ជំនួយ​ត្រូវ​បាន​បញ្ជូន​មក ព្រោះ​ប្រជាជន​កំពុង​ត្រូវការ​ខ្លាំង​។ លោក​GUAIDO​ក៏​ប​ញ្ចូ​ន​សារ​ដល់​កងទ័ព ដែល​ជា​សមាសភាព​គន្លឹះ នៃ​វិបត្តិ​នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា សុំ​ឲ្យ​ជំំ​នួ​យ​នោះ​ចូល​មក​។

ប្រធានាធិបតី​វេ​ណេ​ស៊ុ​យ​អេ​ឡា​ចាត់​ទុក ការ​ផ្ដល់​ជំនួយ​នោះ​ថា ជា​សញ្ញា​នៃ​ការ​ចាប់ផ្ដើម​អន្តរាគមន៍​យោធា​​របស់​អា​មេ​រិ​ក​។ ប្រមុខរដ្ឋ​រូប​នោះ​អះអាង​ថា​នោះ​ជា​ល្បិច​កល​នយោបាយ​មួយ ដែល​ពួក​គេ​ហៅ​ថា​ជំនួយ​មនុស្សធម៌​។ ចក្រពត្តិនិយម​ពុំដែល​ជួយ​នរណា ដោយ​ស្មោះ​នោះ​ទេ​លើ​ពិភពលោក​។

ក្នុង​ការ​ប៉ុនប៉ង​ថ្មី​មួយ​ធ្វើ​ឲ្យ​កង​យោធា​វេ​ណេ​ស៊ុ​យ​អេ​ឡា​ងាករេ​ចិត្ត ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​មេ​រិ​ក លោក​JONH BOLTON​ប្រកាស​ថា សហរដ្ឋអាមេរិក​ត្រៀម​លើកលែង​ទណ្ឌកម្ម​ប្រឆាំង​រាល់​អ្នក​ទទួលខុសត្រូវ​យោធា​វេ​ណេ​ស៊ុ​យ​អេ​ឡា ដែល​ងាក​មក​ប្រយុទ្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ហើយ​មក​ទទួលស្គាល់​ប្រមុខរដ្ឋ​ស្ដីទី​លោក​GUAIDO​។

ជួប​ប្រទះ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បំផុត​នៃ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន វេ​ណេ​ស៊ុ​យ​អេ​ឡា​រង​ការ​ខ្វះ​ថ្នាំពេទ្យ​និង​ស្បៀង​ខ្លាំង​បំផុត​។ ប្រជាជន​ប្រទេស​នេះ​ប្រមាណ​ជា​២,៣​លាន​នាក់ បាន​ជ្រើសរើស​ការ​ចាក​ចេញពី​ប្រទេស ចាប់តាំងពី​ឆ្នាំ​២០១៥​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ