ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យាករ​ណ៍​ថា ​ក្រុម​រដ្ឋ​អិុស្លា​ម​នឹង​បាត់បង់​ដែន​ដី​កាន់កា.ប់​១០០%​ឆាប់​ៗ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រុម​រដ្ឋ​អិុ​ស្លា​ម​ដ៏​សាហាវ​ដែល​កាលពី​ឆ្នាំ​២០១៤ មាន​ឥទ្ធិពល​ខ្លាំង​នៅ​អីុរ៉ា​ក់​និង​នៅ​ស៊ីរី ដោយ​វាយលុក​កាន់​កាន់​ដែនដី​ដ៏​ច្រើន​ក្នុង​ប្រទេស​ទាំង​២ ហើយ​ប្រកាស​បង្កើត​រដ្ឋ​កាលី​ហ្វា​ត​មួយ​នោះ ឥឡូវ​កាន់តែ​ខ្សោយ​ទៅ​ៗ នឹង​ឈាន​ទៅ​បាត់បង់​ដែនដី​កាន់កាប់​ទាំងស្រុង​។ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​៦​កុម្ភៈ…

សហរដ្ឋអាមេរិក ៖ ក្រុម​រដ្ឋ​អិុ​ស្លា​ម​ដ៏​សាហាវ​ដែល​កាលពី​ឆ្នាំ​២០១៤ មាន​ឥទ្ធិពល​ខ្លាំង​នៅ​អីុរ៉ា​ក់​និង​នៅ​ស៊ីរី ដោយ​វាយលុក​កាន់​កាន់​ដែនដី​ដ៏​ច្រើន​ក្នុង​ប្រទេស​ទាំង​២ ហើយ​ប្រកាស​បង្កើត​រដ្ឋ​កាលី​ហ្វា​ត​មួយ​នោះ ឥឡូវ​កាន់តែ​ខ្សោយ​ទៅ​ៗ នឹង​ឈាន​ទៅ​បាត់បង់​ដែនដី​កាន់កាប់​ទាំងស្រុង​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​៦​កុម្ភៈ ក្នុង​សុន្ទរកថា​មួយ​បិទ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស របស់​បណ្ដា​ប្រទេស​ជា​សមាជិក ក្រុមចម្រុះ​អន្តរជាតិ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ព្យាករណ៍​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នឹង​បាត់បង់​ដែនដី​កាន់កាប់​១០០%​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​។ ទោះបី​យ៉ាងណា​លោក​សន្យា​ចំពោះ​ពួក​សម្ព័ន្ធមិត្ត ដែល​រួម​ប្រជុំ​នៅ​ក្រុង​វ៉ា​ស៊ិ​ន​តោន​ថា នឹង​បន្ត​ការ​ប្រយុទ្ធ​តទៅ​ទៀត​។ ថ្លែង​បែប​នេះ​លោក​ហាក់​ចង់​សម្រាល បណ្ដា​ផលវិបាក នៃ​កា​រដក​កងទ័ព​អា​មេ​រិ​ក​ដែល​លោក​ប្រកាស​ចេញពី​ស៊ី​រី​។

រដ្ឋមន្ត្រី​ការ​បរទេស​របស់​បណ្ដា​ប្រទេស ជា​សមាជិក​ក្រុមចម្រុះ​អន្តរជាតិ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក្រោម​បញ្ជា​អា​មេ​រិ​ក ត្រូវ​បាន​កោះ​ប្រជុំ​ដោយ​ប្រមុខ​ការទូត​អា​មេ​រិ​ក លោក​MIKE POMPEO ប្រឈម​មុខ​នឹង​ការ​រិះគន់​កាន់តែ​ច្រើន​ចំពោះ​កា​រដក​កងទ័ព​អា​មេ​រិ​ក​ចេញ​ពីស៊ី​រី​។ កិច្ចប្រជុំ​នោះ​ផ្ដោត​ជា​ពិសេស​លើ ការ​ចៀសវាង​កុំ​ឲ្យ​ក្រុម​រដ្ឋ​អ៊ី​ស្លា​ម​ងើបឡើង​វិញ​បាន លើ​វាសនា​របស់​ពួក​ជី​ហា​ដ​ជា​ជនជាតិ​បរទេស​ដែល​ឃុំឃាំង​នៅ​ស៊ីរី និង​ការ​លុប​បំបាត់​ចោល​ភាព​តានតឹង រវាង​ពួក​ឃើ​ត​និង​តួ​ក​គី​។

ដោយ​រំ​ឮ​ក​ពី​ការ​ប្រកាស​កាលពី​ខែធ្នូ របស់​លោក ដក​កង​ទាហាន​អា​មេ​រិ​ក​ចេញ​ពីស៊ីរី នាំ​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​ជា​ទូទៅ ប្រធានាធិបតី​អា​មេ​រិ​ក លើក​ពី​បរាជ័យ​ទាំងស្រុង​មួយ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​។ ប៉ុន្តែ​ការ​ប្រកាស​​ដោយ​ប្រញាប់ប្រញាល់​នោះ របស់​លោក​ធ្វើ​ឲ្យ​គ្រប់​ភាគី​មានការ​សង្ស័យ​។ ពេល​បិទ​កិច្ចប្រជុំ​របស់​ក្រុមចម្រុះ​នៅ​ឯ​ក្រសួងការបរទេស​អា​មេ​រិ​ក លោក​ត្រាំ​ថ្លែង​ថា កងទ័ព​អា​មេ​រិ​ក​និង​បណ្ដា​ដៃគូ​ព្រម​ទាំង​ក្រុម​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី ស្ថិត​ក្នុង​ក្រុមចម្រុះ​អា​រ៉ាប់​-​ឃើ​ត បាន​វាយ​រំដោះ​ស្ទើរតែ​ទាំងស្រុង​បណ្ដា​ដែនដី​ដែល​កាលពីមុន​ត្រួតត្រា​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម នៅ​ស៊ីរី​និង​អីុ​រ៉ា​ក់​។

ការ​ប្រកាស​ជា​ផ្លូវការ​ពី​យើង​ដណ្ដើម​កាន់កាប់​១០០% នៃ​ដែនដី​កាលី​ហ្វា​ត នឹង​ធ្វើ​នា​ស​ប្ដា​ហ៍​ខាង​មុខ​នេះ​។ ខ្ញុំ​ពុំ​ចង់​ធ្វើការ​ប្រកាស​ក្នុង​ពេល​ភ្លាម​ៗ​ឡើយ ដែល​ការ​ប្រកាស​នោះ លោក​គ្រោង​ធ្វើ​ពី​ដំបូង​ក្នុង​កិច្ចប្រជុំ​នេះ​តែ​ម្ដង​។ វា​ក៏​បង្ហាញ​ផង​ដែរ​ថា​បេសកកម្ម​ដំបូង​របស់​ទាហាន​អា​មេ​រិ​ក​២០០០​នាក់ ដាក់​ពង្រាយ​នៅ​ស៊ី​រី​ត្រូវ​បាន​បំពេញ​។

ទោះបី​យ៉ាងណា​ប្រមុខ​សេត​វិមាន​ទទួលស្គាល់​ថា ពួក​ជី​ហា​ដ​នៅ​កាន់កាប់​ដែនដី​តូច​ៗ​មួយ​ចំនួន តែ​លោក​ថា​វា​កាន់តែ​រួញ​ទៅ​ៗ ប៉ុន្តែ​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដែរ​។ លោក​សន្យា​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​កម្ទេច សមាជិក​ចុង​ក្រោយ​របស់​ក្រុម​ឆ្កួត​រដ្ឋ​អ៊ិ​ស្លា​ម​។

ចំណែក​លោក​POMPEO​អះអាង​ថា​យើង​ត្រូវ​បន្ត​ប្រឈម​មុខ នឹង​ការ​គំរាមកំហែង​នេះ ដោយ​លោក​អំពាវ​នាវ ដល់​ប្រទេស​ទាំង​៧៤​និង​អង្គការ​ពហុភាគី​៥​ស្ថិត​ក្នុង​ក្រុមចម្រុះ ឲ្យ​ផ្ដោត​លើ​គោលដៅ គឺ​វាយ​ឲ្យ​បរា​ជ័យ​ជា​ស្ថាពរ​ក្រុម​ជី​ហា​ដ​នោះ ដែល​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​ប្រព្រឹត្ត​ការ​វាយប្រហារ​ភេរវកម្ម​នានា​នៅ​អឺរ៉ុប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ