ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដើរ​លេង​ត្រូវ​គិតដល់​តំបន់​ទេសចរណ៍​ណាខ្លះ​មាននៅ​ឆ្នាំ​២០១៩ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ចក្ខុវិស័យ​របស់​ក្រសួងទេសចរណ៍​ឆ្នាំ​២០២០​ខាង​មុខ​កម្ពុជា​ត្រូវ​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​កំណើន​ភ្ញៀវ​ទេសចរណ៍​រហូត​ដល់​៧​លាន​នាក់ ។ ផ្តើម​ពី​នោះ​ក្រសួងទេសចរណ៍​ក៏​បាន​ដាក់​ចេញ​នូវ​គោលការណ៍​ជម្រុញ​ការ​ផ្សព្វផ្សាយ​នូវ​តំបន់​ទេសចរណ៍​សំខាន់​ៗ ដើម្បី​បង្ហាញ​អំពី​សក្កា​នុ​ពល និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​សម្រាប់​ឆ្នាំ​២០១៩​នេះ ។ លោក ជុក…

រាជធានី​ភ្នំពេញ ៖ តាម​ចក្ខុវិស័យ​របស់​ក្រសួងទេសចរណ៍​ឆ្នាំ​២០២០​ខាង​មុខ​កម្ពុជា​ត្រូវ​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​កំណើន​ភ្ញៀវ​ទេសចរណ៍​រហូត​ដល់​៧​លាន​នាក់ ។

ផ្តើម​ពី​នោះ​ក្រសួងទេសចរណ៍​ក៏​បាន​ដាក់​ចេញ​នូវ​គោលការណ៍​ជម្រុញ​ការ​ផ្សព្វផ្សាយ​នូវ​តំបន់​ទេសចរណ៍​សំខាន់​ៗ ដើម្បី​បង្ហាញ​អំពី​សក្កា​នុ​ពល និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​សម្រាប់​ឆ្នាំ​២០១៩​នេះ ។

លោក ជុក ជំនោ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​នៃ​ក្រសួងទេសចរណ៍​បាន​ថ្លែង ប្រាប់​កោះសន្តិភាព​នៅ​ក្នុង​បទ​សម្ភាសន៍​ផ្តាច់មុខ​មួយ កាលពី​ពេល​ថ្មី​ៗ​នេះ ដោយ​លោក​បាន បញ្ជាក់​ថា ដើម្បី​សម្រេច​បាន​គោលដៅ​នៃ​កំណើន​ភ្ញៀវ​ទេសចរណ៍​ឲ្យ​បាន​៧​លាន​នាក់ នៅ​ឆ្នាំ ២០២០​ខាង​មុខក្រសួង​បាន​ដាក់​ចេញ​នូវ​គោលការណ៍​ជម្រុញ​ការ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍ សំខាន់​ៗ​សម្រាប់​ឆ្នាំ​២០១៩​នេះ ។

តាម​លោក សុខ ជំនោរ បាន​បញ្ជាក់​ថា តំបន់​គោលដៅ​ទេសចរណ៍​សំខាន់​ៗ​ដែល​ត្រូវ​ផ្សព្វ ផ្សាយ​ក្នុង​ឆ្នាំ​២០១៩​នេះ​រួម​មាន​តំបន់​ទេសចរណ៍វប្បធម៌​ធម្មជាតិ និង​តំបន់​អេកូ​ទេសចរណ៍​រួម​ទាំង​តំបន់​ទេសចរណ៍​ផ្សងព្រេង ។ ប៉ុន្តែ​លោក​ថា តំបន់​គោលដៅ​ទេសចរណ៍​ដែល​សំខាន់​ត្រូវ​ជម្រុញ​ការ​ផ្សព្វផ្សាយ​ជា​អ​ទិ​ភាព​នោះ គឺ​តំបន់​អង្គរវត្ត​តែ​ម្តង ។ លោក ជុក ជំនោរ បាន​បញ្ជាក់​បន្ថែម​ថា ក្រៅពី​តំបន់​អង្គរវត្ត​យើង​ក៏​មាន​តំបន់​ជា​អ​ទិ​ភាព​ជា​ច្រើន​ទៀត​ដូច​ជា តំបន់​បឹង​ទន្លេសាប​សហគមន៍​កំពង់​ភ្លុក សហគមន៍​បន្ទាយស្រី​ជាដើម ដែល​សុទ្ធ​សឹង​ជា​តំបន់​ទេសចរណ៍​ដែល​ទាក់ទាញ​បំផុត ។

ទន្ទឹម​នោះ​ក៏​នៅ​មាន​តំបន់​អេកូ​ទេសចរណ៍ ជី​ផាត តំបន់​អា​រ៉ែ​ង ខណៈ​ដែល​តំបន់​អា​រ៉ែ​ង​កំពុង​ក្លាយជា​គោលដៅ​ទាក់ទាញ​សម្រាប់​ទេសចរណ៍​អន្តរជាតិ ។ លោក​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា តាម​គោលដៅ​ផ្សព្វផ្សាយ​យើង​ក៏​នឹង​ផ្សព្វផ្សាយ​ជា​អ​ទិ​ភាព​ផង​ដែរ​នូវ​តំបន់​ទេសចរណ៍​បែប​ផ្សងព្រេង​ដូច​ជា តំបន់​ភ្នំ​ឱ​រ៉ា​ល់ តំបន់​ទឹកធ្លាក់​ជ្រាវ ដែល​យើង​កំពុង​តែ​សិក្សា​ស្រាវជ្រាវ និង​រៀបចំ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​បម្រើ​ឲ្យ​សកម្មភាព​ទេសចរណ៍​នៅ​តំបន់​នោះ​ព្រោះ ថា​តំបន់​ទាំង​២​នេះ គឺ​បង្ហាញ​នូវ​សក្តានុពល​ខ្លាំង​សម្រាប់​ទេសចរណ៍​ផ្សងព្រេង ។ ចំណែក​នៅ​ខេត្តបាត់ដំបង​ក៏​មាន​សហគមន៍​អូរ​ជាំ ស្ថិត​នៅ​ស្រុក​សំឡូត​ក៏​នឹង​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​ការ​ផ្សព្វផ្សាយ​ផង​ដែរ ខណៈ​ដែល​ខេត្ត​មួយ​នេះ​មាន​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ ច្រើន​ដូច​ជា អគារ​សំណង់​បែប​បុរាណ ឡូ​រី ភ្នំ​សំពៅ ភ្នំ​បាណ​ន់ រួម​ទាំង​សហគមន៍​មួយ​ចំនួន​ទៀត​ដែល​មាន​សក្កា​នុ​ពល​ធំធេង​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ។

លោក ជុក ជំនោរ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា គោលដៅ​ទេសចរណ៍​មួយទៀត​ដែល​យើង​កំពុង​រៀបចំ​ដាក់​បញ្ចូល​សម្រាប់​ផ្សព្វផ្សាយ​នា​ឆ្នាំ​២០១៩​នោះ គឺ​តំបន់​អេកូ​ទេសចរណ៍​អូរ​សោម ស្ថិត​នៅ​ក្នុង​ខេត្តពោធិ៍សាត់​ជាប់​នឹង​ខេត្តកោះកុង ខណៈ​ដែល​ក្រុម​ជំនាញ​នឹង​ចុះ​ទៅ​តំបន់​នោះ​ផ្ទាល់ ដើម្បី​ជួយ​រៀបចំ​តំបន់​នោះ​ឲ្យ​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​ផង​ដែរ ។ លោក​បញ្ជាក់​ថា ក្រៅពី​តំបន់​អង្គរវត្ត គឺ​តំបន់​មួយ​ចំនួន​ដែល​លោក​បាន​លើក​ឡើង​ខាងលើ​នេះ ភាគច្រើន​អ្នក ទេសចរណ៍​យើង​ពុំ​សូវ​ស្គាល់​នោះ​ទេ ។

ដូច្នេះ​សំខាន់​ណាស់​ដែល​យើង​ត្រូវ​ដាក់​បញ្ចូល​ក្នុង​គោលដៅ​ផ្សព្វផ្សាយ​សម្រាប់​ឆ្នាំ​២០១៩ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ទៅ​កាន់​តំបន់​នោះ ។ ប៉ុន្តែ​លោក​ថា ចំពោះ​តំបន់​អេកូ​ទេសចរណ៍ និង​តំបន់​ទេសចរណ៍​ផ្សងព្រេង​នោះ​ចាំបាច់ យើង​ត្រូវ​រៀបចំ​ឲ្យ​មាន​ជា​សហគមន៍​ទេសចរណ៍​ជា​មុន​សិន ដើម្បី​ទ្រទ្រង់​ដល់​ដំណើរ​កម្សាន្ត​សម្រាក​របស់​ភ្ញៀវ​ទេសចរណ៍​ទៅ​កាន់​តំបន់​នោះ ។ ដូច​ជា ការ​រៀបចំ​ឲ្យ​បងប្អូន​សហគមន៍​មាន​ជំនាញ​ក្នុង​ការ​ទទួលភ្ញៀវ​ការ​ធ្វើ​ម្ហូបអាហារ​បែប​ចុងភៅ ព្រៃ​ជាដើម ក្នុង​ពេល​ដែល​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​នឹង​រៀបចំ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​រួម​ទាំង​សន្តិសុខ សណ្តាប់ធ្នាប់ ។

តាម​លោក ជុក ជំនោរ នៅ​តែ​មាន​ជំនឿ​ថា នៅ​ពេល​ខាង​មុខ​តំបន់​សហគមន៍​អា​រ៉ែ​ង​នឹង​ក្លាយជា​តំបន់​ទេសចរណ៍​ទាក់ទាញ និង​មាន​ភ្ញៀវ​ទេសចរណ៍​ទៅ​កាន់​ទីនោះ​ច្រើន​ជាងគេ​ព្រោះ ថា តំបន់​នោះ​មិន​គ្រាន់តែ​មាន​សក្កា​នុ​ពល​ទេសចរណ៍​ធំធេង​នោះ​ទេ ប៉ុន្តែ​តំបន់​អា​រ៉ែ​ង​ត្រូវ​បាន​គេ ស្គាល់​ច្រើន​ជាងគេ ហើយ​ការ​រៀបចំ​របស់​យើង​ក៏​បាន​ល្អ​ថែម​ទៀត ។ ដូច្នេះ​ក្នុង​ឆ្នាំ​២០១៩ និង ឆ្នាំ​ខាង​មុខ​ភ្ញៀវ​ទេសចរណ៍​ទៅ​កាន់​តំបន់​អា​រ៉ែ​ង​ច្រើន​មិន​ខាន ។

សូម​ជម្រាប​ថា ឆ្នាំ​២០១៨​កន្លង​ទៅ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ប្រមាណ​៦,២​លាន​នាក់ ក្នុង​កំណើន​ជាង​១១% ហើយ​រំពឹង​ថា ឆ្នាំ​២០២០​ខាង​មុខ​នេះ​កម្ពុជា​នឹង​ទទួល​បាន ភ្ញៀវ​ទេសចរណ៍​ប្រមាណ​៧​លាន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ