ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤​ថ្ងៃ​នៃ​បុណ្យចូលឆ្នាំ​ខ្មែរ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​លេង​កម្សាន្ត​នៅ​ក្នុង​ខេត្តព្រៃវែង​ជាង​១.៣​លាន​នាក់

8 ខែ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ គិត​ត្រឹម​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៤ រយ​:​ពេល​៤​ថ្ងៃ នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំរោង​នេះ ខេត្តព្រៃវែង ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ…

ខេត្តព្រៃវែង ៖ គិត​ត្រឹម​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៤ រយ​:​ពេល​៤​ថ្ងៃ នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំរោង​នេះ ខេត្តព្រៃវែង ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ប្រមាណ​ជាង​១.៣​លាន​នាក់ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្តព្រៃវែង ដែល​បណ្តាញ​សារ​ព៌​ត​មាន​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៤ ។

ការ​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ព្រៃវែង ឆ្នាំ​២០២៤(​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៤)​នេះ ក្រោម​ការ​ចង្អុលបង្ហាញ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​ការ​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណ​:​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ធានា​បាន​យ៉ាង​ល្អ​ប្រសើរ ។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៍បាន​ផ្តល់​ថវិកា​និង​អំណោយ​លើកទឹកចិត្ត​ដល់​កងកម្លាំង ក្រុម​គ្រូពេទ្យ និង​អ្នក​អនាម័យ ដែល​បាន​ខិតខំ​បំពេញការងារ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ព្រៃវែង​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ