ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​អះអាង​ថា​ ស្នាម​ញញឹម​របស់​បងប្អូន​ គឺជា​កម្លាំង​ចិត្ត​សម្រាប់​ពួកយើង​ទាំងអស់​គ្នា​

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទិដ្ឋភាព​សង្ក្រាន្ត​វត្ត​ភ្នំ ថ្ងៃ​ទី​៤ ជា​ថ្ងៃ​វារៈ​ឡើងស័ក​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំរោង មាន​ប្រជាពលរដ្ឋ​ចូលរួម​លេង​កម្សាន្ត​យ៉ាងច្រើន​កុះករ ។ ខណៈ​ពេល​នេះ…

រាជធានី​ភ្នំពេញ ៖ ទិដ្ឋភាព​សង្ក្រាន្ត​វត្ត​ភ្នំ ថ្ងៃ​ទី​៤ ជា​ថ្ងៃ​វារៈ​ឡើងស័ក​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំរោង មាន​ប្រជាពលរដ្ឋ​ចូលរួម​លេង​កម្សាន្ត​យ៉ាងច្រើន​កុះករ ។ ខណៈ​ពេល​នេះ បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​បាន​បន្ត​អញ្ជើញ​មក​ចូលរួម​លេងល្បែង​ប្រជាប្រិយ​ខ្មែរ ទស្សនីយភាព​សិល្បៈ​គ្រប់​ទម្រង់ ព្រមទាំង​ការ​ប្រគំ​តន្ត្រី និង​រាំ​លេង​កម្សាន្ត​ក្នុង​កម្មវិធី​សង្ក្រាន្ត​វត្ត​ភ្នំ នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ពោរពេញ​ដោយ​ស្នាមញញឹម និង​ភាព​រីករាយ ។

សមត្ថកិច្ច​អះអាង​ថា ស្នាមញញឹម​រីករាយ​អំណរ​ឆ្នាំ​ថ្មី​របស់​បងប្អូន គឺជា​កម្លាំងចិត្ត​សម្រាប់​ពួក​យើង​ទាំងអស់​គ្នា​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​គ្រប់គ្រង​សន្តិសុខ សណ្តាប់ធ្នាប់​ថែរក្សា​សុខភាព អនាម័យ និង​បរិស្ថាន​របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ភាព​សប្បាយ​រីករាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ៕

    អត្ថបទសរសេរ ដោយ

    កែសម្រួលដោយ