ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាត់​ទុក​ការ​បញ្ចប់​ជម្លោះ​រវាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា និង​​ច​ន ច័ន្ទ​ល​ក្ខិ​ណា ជា​គំរូ​ដល់​អ្នក​សិ​ល្បៈ​

1 ខែ មុន
  • ភ្នំពេញ

​តារាចម្រៀង​លោក ខេ​មរៈ សិរីមន្ត បាន​សម្តែង​ការ​អបអរសាទរ និង​រីករាយ​ចំពោះ​ការ​រក​ដំណោះ​ស្រាយ​បញ្ចប់​ជម្លោះ​ដោយ​សន្តិវិធី​ រវាង​តារា​ជើង​ចាស់​គឺ​អ្នក​នាង ម៉ែ​ង កែវ​ពេ​ជ្ជ​តា និង​អ្នក​នាង ច​ន…

​តារាចម្រៀង​លោក ខេ​មរៈ សិរីមន្ត បាន​សម្តែង​ការ​អបអរសាទរ និង​រីករាយ​ចំពោះ​ការ​រក​ដំណោះ​ស្រាយ​បញ្ចប់​ជម្លោះ​ដោយ​សន្តិវិធី​ រវាង​តារា​ជើង​ចាស់​គឺ​អ្នក​នាង ម៉ែ​ង កែវ​ពេ​ជ្ជ​តា និង​អ្នក​នាង ច​ន ចន្ទល​ក្ខិ​ណា ពី​សំណាក់​ប្រធាន​សមាគម​សិ​ល្ប​ករ​ខ្មែរ ខណៈ​ពេល​ដែល​លោក​ចាត់​ទុក​សកម្មភាព​នេះ​ គឺជា​គំរូ​ល្អសម្រាប់​​លោក និង​អ្នក​សិ​ល្បៈ​ជំនាន់​ក្រោយ ។

តារាចម្រៀង​រូប​នេះ ​បាន​បញ្ចេញ​សំ​ណេ​រ​បង្ហោះ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា ក្នុង​នាម​ ជា​សិល្បករ​ខ្មែរ​មួយ​រូប ខ្ញុំបាទ​ខេមរៈ​ សិរីមន្ត ពិតជា​រំភើប​ខ្លាំង​ណាស់​ ពេល​ឃើញ​បង​ៗ​ទាំង​ពីរ​បាន​ទទួលយក​ការ​អធ្យាស្រ័យ​គ្នា ​រួបរួម​គ្នា​ឡើង​វិញ ​នេះ​ជា​គំរូ​ល្អ​ខ្លាំង​ណាស់​សំរាប់​ប្អូន​ៗ និង​សូម​អរគុណ​ចំពោះ​លោក​ជំទាវ​អ្នកឧកញ៉ា ​ម៉ៅ ​ចំណាន ​ប្រធាន​សមាគម​​សិល្បករ​ខ្មែរ ​ដែល​បាន​ជួយ​សំរួល​ដល់​ពួក​គាត់​ទាំង​ពីរ​បាន​ជួប​គ្នា​វិញ ​ស្រលាញ់​គ្នា​វិញ ​ក្នុង​នាម​ជា​បង​ជា​ប្អូន​សិល្បៈករ​ខ្មែរ​🙏🏻 »។

ជា​ការ​កត់​ស​ម្កាល់ មិនមែន​តែ​តារាចម្រៀង​លោក ខេ​មរៈ សិរីមន្ត ម្នាក់​ទេ ដែល​បានការ​បញ្ចេញ​សារ​ចូលរួម​អបអរសាទរ​ ជុំវិញ​ការ​ផ្សះផ្សារ​ពី​ជម្លោះ​រវាង​តារា​ស្រី​ទាំង​ពីរ​ខាងលើ​នេះ ពោល​មាន​អ្នក​សិ​ល្បៈជា​បន្តបន្ទាប់ និង​មហាជន​ជា​ច្រើន​​ក៏​បាន​ចូលរួម​អបអ​សាទរ​ចំពោះ​រឿង​នេះ​ដូច​គ្នា ​។

គួរ​បញ្ជាក់​ថា ជម្លោះ​ដ៏​ក្តៅ​គគុក ដែល​អូស​បន្លាយ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ រវាង​សិល្បករ​តារាចម្រៀង​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា និង​តារា​សម្តែង​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ត្រូវ​បាន​ផ្សះផ្សា​ជានា​គ្នា ក្រោម​ការ​សម្របសម្រួល​ពី​លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធាន​សមាគម​សិល្បករ​ខ្មែរ ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៤ ។

ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ច​រចា​​បញ្ចប់​ជម្លោះ​ដ៏​តានតឹង​ទាំង​ប៉ុន្មាន និង​ងាក​មក​ចាប់ដៃ​គ្នា ធ្វើ​ការងារ​ជា​ប្រយោជន៍​ដើម្បី​ជាតិ​មាតុភូមិ ជាពិសេស​ ការងារ​ក្នុង​វិស័យ​សិល្បៈ​ដ៏​ល្អ​ផូរផង់​របស់​កម្ពុជា​ ។

យោង​ទៅ​តាម​កិច្ចព្រមព្រៀង​បញ្ចប់រឿង​បាន​បញ្ជាក់​ថា ចាប់ពី​ថ្ងៃនេះ​តទៅ ភាគី​ទាំង​ពីរ​យល់ព្រម​បញ្ចប់​ជម្លោះ​ដោយ​ផ្ទាល់ ឬ​ប្រយោល​ណាមួយ ទាំង​នៅ​លើ​បណ្តាញ​សង្គម ឬ​តាម​មធ្យោបាយ​ផ្សេង​ៗ​ទៀត​។

ក្នុង​នាម​ថ្នាក់ដឹកនាំ​សមគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​ស្មារតី​ចូលរួម​របស់​សិល្បករ​ទាំង​ពីរ​រូប​នេះ ខ​ណៈ​ពេល​លោក​ជំទាវ​រំពឹង​​ថា ចាប់តាំងពី​ពេល​នេះ​តទៅ​ អនាគត​សង្គម​សិល្ប​ខ្មែរ​នឹង​ពោរពេញ​ដោយ​ភាព​ស្ងប់ស្ងាត់ ក្នុង​ស្មារតី​យោគយល់​អធ្យា​ស្រ័យ​គ្នា ប្រកបដោយ​ការ​រួបរួមសាមគ្គី​ជា​ធ្លុង​មួយ ​ដើម្បី​ចូលរួម​លើក​ស្ទួយ​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ ៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ