ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌី សូ​នី​តា ចែករំលែក​បទ​ពិសោធន៍​ផ្ទាល់ខ្លួន ដោយ​ដាស់តឿន​រឿង​កុំ​ចង់​យក​កូន​អត់​ប្តី

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​អ្នក​នាង ឌី សូ​នី​តា បាន​ចែករំលែក​នូវ​បទ​ពិសោធន៍​ផ្ទាល់ខ្លួន ពាក់ព័ន្ធ​បញ្ហា​ជីវិត​ដែល​នាង​ធ្លាប់​មាន​វិបត្តិ និង​ការ​រង​សម្ពាធ​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​នាង​កំពុង​ពពោះ​កូន​នៅ​ក្នុង​ផ្ទៃ ខណៈ​ពេល​បញ្ហា​នេះ​ដែរ នាង​ក៏​ចង់​ដាស់តឿន​ដល់​នារី​ៗ​គ្រប់​រូប​ថា កុំ​ចង់​មានកូន​អត់​ប្តី ។

តារា​ស្រី​រូប​នេះ​បញ្ជាក់​ថា រស់នៅ​បែប​ជីវិត Single Mom មិន​ស្រួល​ឡើយ គឺ​រង​សម្ពាធ​ណាស់ ហេតុនេះ​ចូល​ជ្រើសរើស​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ដើម្បី​សាង​គ្រួសារ​សម្រាប់​មើលថែ​គ្នា កុំ​គិត​ខ្លី​ដូច​ជា​នាង​ដែល​នាំ​ឲ្យ​មាន​វិប្បដិសារី​លង​បន្លាច​ជីវិត​យើង​អស់​មួយ​ជីវិត​បើ​យើង​រើស​ខុស ។តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម តារា​សម្តែង​នាង ឌី សូ​នី​តា បាន​លើក​ឡើង​ថា នាង​ល្អិត​នៅ​ក្នុង​ពោះ វិបត្តិ​ផ្លូវចិត្ត​នៅ​ពេញ​ខ្លួន​😅 ។

នាង​ថា បទ​ពិសោធន៍​ខ្ញុំ​ផ្ទាល់ កុំ​ចង់​យក​កូន​អត់​ប្តី​អី​បងប្អូន បើ​មិន​ចង់​ជួប​បញ្ហា​បាក់ទឹកចិត្ត សតិអារម្មណ៍ ឈឺចិត្ត អន់ចិត្ត តូចចិត្ត ព្រោះ​តែឯង​គ្មាន​ប្តី​នៅ​ក្បែរ​ដូច​គេ មនុស្ស​ស្រី​មាន​ផ្ទៃពោះ អរ​ម៉ូ​ន​ប្រែប្រួល​លឿន​ណាស់​សាហាវ​ណាស់ ស្លុយ​ណាស់ ឆេវឆាវ​ណាស់ អារម្មណ៍​ពីរ​ក្នុង​មនុស្ស​តែ​១ រឹង​មាំ​ខាងក្រៅ​មិន​ខ្លាំង​ដូច​រឹង​មាំ​ខាងក្នុង​ទេ បើ​ទប់ទល់​បាន​ឆ្លង​ផុត​ដោយ​ជោគជ័យ ចុះបើ​ទប់​មិន​ជាប់ តើ​នឹង​អាច​មាន​បញ្ហា​អី​កើតឡើង​លើ​ជីវិត​ម៉ែកូន?។

នាង​បញ្ជាក់​ថា ជីវិត Single Mom មិន​ស្រួល​ទេ រង​សម្ពាធ​ណាស់ ជ្រើសរើស​មនុស្ស​ដែល​យើង​ស្រលាញ់​សាង​គ្រួសារ​មើលថែរ​គ្នា​យល់ចិត្ត​គ្នា​ទុកចិត្ត​គ្នា​បាន យក​គេ​ទៅ​អ្នក​នឹង​ក្លាយជា​ព្រះ​នាង​យ៉ាង​ពិតប្រាកដ កុំ​រឹង​មាំ​ពេក កុំ​គិត​អី​ខ្លី​ៗ​ដូច​ខ្ញុំ​ពេក វិប្បដិសារី​នឹង​លង​បន្លាច​ជីវិត​យើង​អស់​មួយ​ជីវិត បើ​យើង​រើស​ខុស ។

គួរ​បញ្ជាក់​ថា តារា​សម្តែង​នាង ឌី សូ​នី​តា បាន​សម្រាល​កូនស្រី​មួយ​រូប​យ៉ាង​ស្រស់​ស្អាត និង​គួរ​ឲ្យ​ស្រា​ឡាញ់​កាលពី​អំឡុង​ឆ្នាំ​២០២០ ខណៈ​ពេល​ដែល​នាង​មិន​មាន​ដំណឹង​រៀប​ការ​មាន​ស្វាមី​ជាមួយ​បុរស​ណា​ម្នាក់​ឡើយ ។ យ៉ាងណា​កន្លង​មក មានការ​សន្និដ្ឋាន​ថា កូន​របស់ ឌី សូ​នី​តា គឺជា​តំណក់ឈាម​រួម​គ្នា​ជាមួយនឹង​តារា​សម្តែង​លោក អេ​ឡិច ហ្សូ​រ៉ា បន្ទាប់​ពី​អ្នក​នាង​ទាំង​ពីរ​បាន​បង្ហាញ​ពី​ទំនាក់ទំនង​គ្នា​យ៉ាង​ស្និទ្ធរ​មួ​ត​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ ។

យ៉ាងណា​ក៏​ដោយ ជុំវិញ​រឿងរ៉ាវ​មានកូន​មិន​ទាន់​រៀប​ការ និង​មិន​បញ្ចេញ​មុខ​ឪពុក​កូន​របស់​ខ្លួន​នោះ កន្លង​មក ឌី សូ​នី​តា ក៏​ថ្លែង​សារ​សុំ​ទោស​ទៅ​កាន់​អ្នកគាំទ្រ​ផង​ដែរ ដោយនៅ​ក្នុង​នោះ​នាង​លើក​ហេតុផល​ថា នាង​មានរឿង​រ៉ាវ​ផ្ទាល់ខ្លួន​ដែល​ទស្សនិកជន​មិន​អាច​ដឹង​។

នាង​បញ្ជាក់​ថា នាង​មិន​មាន​ចេតនា​ក្នុង​ការ​លាក់​ទេ ប៉ុន្តែ​នាង​មិន​មាន​សុខភាព​ល្អ និង​មិន​មាន​ភាព​ក្លាហាន​ក្នុង​ការ​បង្ហាញ ហើយ​នាង​ក៏​សង្ឃឹមថា នឹង​ទទួល​បានការ​យោគយល់​។ នាង​ថា ក្រុម​គ្រួសារ​នាង​មាន​ជំងឺ​តំណរ​ពូជ​ដែល​ពិបាក​នឹង​ពរ​ពោះ ក្រោយ​វ័យ​៣០​ឆ្នាំ ទើបនឹង​សម្រេចចិត្ត​ទទួលយក​ដំណក់ឈាម​មួយ​នេះ​ដោយ​មិន​បាន​ឆ្លងកាត់​ការ​រៀប​ការ​។ ឌី សូ​នី​តា បាន​បញ្ជាក់​ច្បាស់​ៗ​ថា កូន​ខ្ញុំ​ជា​កូន​របស់​នាង​តែ​ម្នាក់ មិន​មាន​ឪពុក​ទេ ខណៈ​ពេល​ដែល​លោក អេ​ឡិច ហ្សូ​រ៉ា ក៏​មិន​ត្រូវជា​អ្វី​នឹង​កូន​ខ្ញុំ ហើយនឹង​ខ្ញុំ​ដែរ ហើយ​កូន​ខ្ញុំ​គ្មាន​ឪពុក​តាំងពី​ដើម ៕