ពីនេះពីនោះ៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ទីផ្សារទូរទស្សន៍ក្នុងប្រទេសរុស្ស៊ីបានផ្លាស់ប្តូរមុខមាត់ទាំងស្រុង ក្រោយការចាកចេញរបស់ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង។
ជំនួសឱ្យការចំណាយប្រាក់កាក់សន្ធឹកសន្ធាប់លើទូរទស្សន៍តម្លៃថ្លៃកប់ពពក ប្រជាជនរុស្ស៊ីបែរជាបោះបង់ម៉ាកល្បីៗទាំងនោះចោល ហើយងាកមកផ្ដាច់មុខលើទូរទស្សន៍ឆ្លាតវៃម៉ាកយីហោចិន និងផលិតផលក្នុងស្រុកស្ទើរទាំងស្រុង។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតគឺទំហំនៃការទិញយកតែម្ដង។ ជាងពាក់កណ្តាលនៃទីផ្សាររុស្ស៊ីនាពេលបច្ចុប្បន្ន គឺការលក់ដាច់កប់ពពកទៅលើទូរទស្សន៍ខ្នាតតូចត្រឹមទំហំ ៣២ ដល់ ៤៣ អ៊ីញប៉ុណ្ណោះ។
មូលហេតុចម្បងព្រោះតែវាមានតម្លៃសមរម្យ និងជាជម្រើសដ៏ល្អឥតខ្ចោះមិនចង្អៀតកន្លែង ងាយស្រួលរៀបចំក្នុងបន្ទប់ ឬផ្ទះល្វែងដែលមានទំហំតូច។ ផ្ទុយស្រឡះពីនេះ ទូរទស្សន៍អេក្រង់យក្សធំៗលើសពី ៦៥ អ៊ីញ ត្រូវគេបោះបង់ចោលឱ្យនៅគរចោលស្ទើរគ្មានអ្នកអើពើ៕
ចែករំលែកព័តមាននេះ