រាជធានីភ្នំពេញ ៖ តារាចម្រៀងអ្នកនាង ទូច ស្រីល័ក្ខ បានគូសបញ្ជាក់ថា ស្ថានភាពរបស់លោក យូ ឌីស្កូ នាពេលនេះបានធ្វើអោយនាងកាន់តែពិបាកចិត្ត ក្នុងពេលដែលអាការះជំងឺរបស់លោកហាក់មិនបានបង្ហាញនូវសញ្ញាធូស្រាលនោះឡើយរហូតមកទល់នាពេលនេះ ។
ក្នុងពេលលោក យូ ឌីស្កូ បានត្រឡប់មកព្យាបាលជំងឺស្រុកខ្មែរ ក្រោយចេញទៅព្យាបាលនៅប្រទេសឥណ្ឌាមួយរយះមក ក្នុងនាមជាមិត្តភក្តិជិតស្និតក្នុងសិល្បះ អ្នកនាង ទូច ស្រីល័ក្ខ បានប្រញាប់ប្រញាល់ទៅសួរសុខទុក្ខតារាប្រុសរូបនេះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។
អំឡុងពេលជួបលោក យូ ឌីស្កូ នៅមន្ទីរពេទ្យ អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហាញពីក្តីបារម្ភ និងពិបាកចិត្តកាន់តែខ្លាំង ត្បិតឃើញសភាពជំងឺលោក យូ ឌីស្កូ ហាក់មិនមានសញ្ញាធូស្រាលនោះឡើយ ។
អ្វីដែលធ្វើអោយនាងកាន់តែរំជួលចិត្តថែមទៀតនោះគឺនៅពេលដែលនាងបានលឺសំដីចេញពីមាត់លោក យូ ឌីស្កូ ដែលកំពុងដេកលើគ្រែពេទ្យថា “ល័ក្ខ បងចង់មានជីវិតរស់រានណាស់អូន”។
ជាមួយរូបភាពអង្គុយសួរសុខទុក្ខលោក យូ ឌីស្កូ នៅមន្ទីរពេទ្យបង្ហោះលើបណ្តាញសង្គមអ្នកនាង ទូច ស្រីល័ក្ខ បានភ្ជាប់ជាមួយសំណេរថា នរណាថាខ្ញុំភ្លេចបងមិនដែលទេមកដល់ទឹកដីកម្ពុជាភ្លាមទៅរកបងមុនគេស្ថានភាពបងនៅពេលនេះខ្ញុំកាន់តែពិបាកចិត្ត ហ៊ឺ បងអើយបងបងត្រូវតែតាំងចិត្តអេាយបានល្អណាបង (ល័ក្ខបងចង់រស់រៀនមានជីវិតណាអូន) ។
ដោយឆ្លើយតបទៅកាន់មហាជនដែលបានខំមិនសួរនាំពីស្ថានភាពលោក យូ ឌីស្កូ នាពេលនេះ អ្នកនាង ទូច ស្រីល័ក្ខ បានបញ្ជាក់យ៉ាងខ្លីថា ជំងឺរបស់លោកមិនបានធូឡើយ ។
យ៉ាងណាក្រោយដឹងពីស្ថានភាពរបស់លោក យូ ឌីស្កូ នាពេលនេះមានមហាជនជាច្រើន ជាពិសេសភក្តិក្នុងសិល្បះ បានធ្វើការជូនពរអោយលោកឆាប់ជាសះស្បើយ ផងដែរ ។
ជាការកត់សម្គាល់ គិតមកទល់នាពេលនេះតារាសម្តែងលោក យូ ឌីស្កូ បានមានជំងឺខូចក្រលៀនរយះពេលប្រមាណជាង៧ឆ្នាំ ខណះពេលដែលលោកបានចេញទៅវះកាត់ដូរក្រលៀននៅប្រទេសឥណ្ឌារួចហើយដែរ ។
យ៉ាងណានៅក្នុងរយះពេលចុងក្រោយនេះអាការះជំងែរបស់លោកបានរើឡើងវិញ ទើបតម្រូវអោយលោកចេញទៅព្យាបាលនៅប្រទេសឥណ្ឌាជាថ្មីម្តងទៀត ។ ប៉ុន្តែស្ថានភាពពេលនេះហាក់មិនល្អដួចមុនឡើយ ពោលដោយសារលោកត្រូវបានក្រុមគ្រូពេទ្យតម្រូវអោយលៀងឈាមអោយបានជាប់លាប់តាមពេលកំណត់ ។
បច្ចុប្បន្នលោក យូ ឌីស្កូ បាននឹងកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យស្រុកខ្មែរ ហើយត្រូវបន្តលៀងឈាមជាទៀងទាត់ និងចំណាយថវិកាច្រើន ខណះពេលដែលលោកកំពុងមានការខ្វះខាតខ្លាំង ៕







ចែករំលែកព័តមាននេះ