តាមសេចក្តីសម្រេចមួយរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងបើកឲ្យភ្ញៀវទេសចរទស្សនាប្រាសាទបុរាណនានានៅពេលរាត្រីនៅពេលខាងមុខនេះ ។
តាមសេចក្តីសម្រេចចុះ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្រុមការងារដែលមានសមាភាព៣៥ រូបបានត្រូវបង្កើតឡើង ។

ក្រុមការងារនោះមានលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន និងមានអនុប្រធាន៦ នាក់ជា ហើយនិងសមាជិកមកពីក្រសួងផ្សេងៗ ។
ក្រុមការងារនេះត្រូវបានប្រកាសឡើង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចណ៌ភាពយន្ត និងការទស្សនាប្រាសាទពេលរាត្រី ។

ប្រភពដដែលបានបន្តថា ក្រុមការងារនេះនឹងរៀបចំផែនការ សកម្មភាព សម្របសម្រួល សិក្សា និង កំណត់គោលដៅ ដែលមានសក្តានុពល ក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ជារួមនៅកម្ពុជា ។ នេះ គឺជាវិធានការណ៍មួយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ខណៈវិស័យទេសចរណ៍ក្នុងអំឡុង៥ ខែកន្លងទៅនេះបានធ្លាក់ចុះគួរឲ្យកត់សម្គាល់៕
ចែករំលែកព័តមាននេះ