ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វីច្រាសដុសធ្មេញមានសរសៃច្រើនពណ៌? មិនមែនតែសម្រាប់លម្អទេ!

1 ថ្ងៃ មុន

ពីនេះពីនោះ៖ យោងតាមការចុះផ្សាយពីប្រភពបរទេស​ ធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាក្បាលច្រាសដុសធ្មេញមានសរសៃពណ៌ខៀវ ក្រហម លឿង ឬសលាយបញ្ចូលគ្នា? ការពិតវាមិនមែនគ្រាន់តែជាល្បិចតុបតែងឱ្យទាក់ទាញអារម្មណ៍កុមារ ឬការច្នៃម៉ូដធម្មតានោះឡើយ ប៉ុន្តែវាមានអត្ថប្រយោជន៍ដ៏មានតម្លៃ។

ក្រុមសរសៃពណ៌ផ្សេងគ្នាជួយសម្គាល់មុខងារ ដោយបែងចែកតួនាទីក្នុងការសម្អាត ដូចជាសរសៃប្រវែងខុសគ្នាសម្រាប់ដុសកៀនធ្មេញ ឬទប់ទល់ផ្ទៃធ្មេញ។

ពណ៌នៅលើសរសៃច្រាសក៏ជាសញ្ញាដាស់តឿនផងដែរ ដោយវាអាចនឹងប្រែជាសឹករលុបបន្តិចម្តងៗតាមពេលវេលា ដើម្បីផ្ដល់សញ្ញាប្រាប់អ្នកថាដល់ពេលត្រូវប្ដូរច្រាសថ្មី ដែលគួរធ្វើរៀងរាល់ ៣ខែម្ដង។

វាក៏ជួយការពារការច្រឡំ ដោយជួយឱ្យសមាជិកក្នុងគ្រួសារងាយកត់ចំណាំច្រាសរៀងៗខ្លួន ដើម្បីរក្សាអនាម័យនិងសុវត្ថិភាពផ្ទាល់ខ្លួន។

ម្យ៉ាងទៀត ពណ៌ស្រស់ៗជួយទាក់ទាញចំណាប់អារម្មណ៍ ដោយជំរុញឱ្យក្មេងៗមានអារម្មណ៍សប្បាយរីករាយ និងចង់ដុសធ្មេញជាប្រចាំ។

យ៉ាងណាក៏ដោយ ពណ៌មិនមែនជាកត្តាកំណត់គុណភាពនៃការសម្អាតនោះទេ អ្វីដែលសំខាន់គឺភាពទន់នៃសរសៃសរសៃច្រាស ដើម្បីការពារអញ្ចាញធ្មេញរបស់អ្នក៕