ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះដែលអាចទទួលបានដែលចាយមិនអស់១០ឆ្នាំ។ តើមានអ្វីខ្លះទៅ?
ឆ្នាំវក
ក្នុងរយៈពេលនេះ អ្នកគួរតែក្តាប់ឲ្យជាប់ ព្រោះអ្នកអាចទទួលបានទ្រព្យដែលចាយមិនអស់ក្នុងរយៈពេល១០ឆ្នាំ។ ជាពិសេស ហុងស៊ុយខ្ពស់ក៏អាចចូលមកផងដែរ ដោយធ្វើឲ្យអ្នកអាចសម្រេចការងារធំបាន។
ឆ្នាំម្សាញ់
ប្រសិនជាអ្នកចង់បានទ្រព្យដែលចាយមិនអស់ចំនួន១០ឆ្នាំ។ ដូចនេះ អ្នកគួរតែផ្តោតអារម្មណ៍ទៅលើការងារ និងមុខរបរអ្នក ទើបអាចធ្វើឲ្យអ្នកទទួលបានទ្រព្យមួយផ្នែកនេះចូលមក។ អ្នកនឹងអាចមានជីវភាពប្រសើរឡើងវិញ។
ឆ្នាំកុរ
ក្នុងចុងខែនេះ អ្នកនឹងអាចទទួលបានជោគជ័យលើការងារធំរបស់អ្នក។ ដូចនេះ អ្នកគួរតែក្តាប់ឲ្យជាប់ ទើបអ្នកអាចបានអ្វីដែលអ្នករំពឹងក្នុងរយៈពេលវែង។ ជាពិសេស មិនថាអ្នកប្រកបរបរអ្វីទេ សុទ្ធតែអាចទទួលបានផលចំណេញទាំងអស់៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ