ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈីន រតនៈ ចេញមុខបដិសេធ ​ក្រោយមាននារី​ម្នាក់​ប្រាប់គេថាជា «ប្អូនស្រី» និងដើរបោ.កប្រាស់គេ​

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ តារាចម្រៀង​នាង ឈី​ន រត​នៈ បាន​សម្តែង​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​នាង​បានដឹង​ថា មាន​នារី​ម្នាក់​បាន​ដើរ​និយាយ​ភូតភរ​គេ​ថា ជា​ប្អូនស្រី​របស់​នាង ក្នុង​ន័យ​បោកប្រាស់​គេ ដើម្បី​ទាញ​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន ។

ដោយ​មិន​បញ្ចេញ​អត្តសញ្ញាណ និង​មុខមាត់​ពី​នារី​ដែល​ធ្វើ​សកម្មភាព​ខាងលើ​ជា​សា​ធារ​ណៈ ប៉ុន្តែ​តារាចម្រៀង​ស្រី​រូប​នេះ​បាន​ប្រកាស​ពី​ដំណឹង​ដោយ​បើកចំហរ ដើ​ម្បិ​ការពារ​ខ្លួន ក្នុង​ករណី​នារី​រូប​នោះ​នៅ​បន្ត​ធ្វើ​រឿង​មិនល្អ ក្នុង​ពេល​ដែល​រូប​នាង និង​នារី​រូប​នោះ​មិន​ដែល​ស្គាល់គ្នា ឬ​ជាប់​សាច់ឈាម​គ្នា​នោះ​ឡើយ ។

ឈី​ន រត​នះ បាន​អះអាង​ថា នាង​ខ្ញុំ​មានការ​ហួសចិត្ត​យ៉ាង​ខ្លាំង ដោយ​មាន​នារី​ម្នាក់​បាន​ដើរ​ប្រាប់​គេ​ពេញ​ហ្នឹង​ថា​គាត់​ជា​ប្អូនស្រី​របស់ខ្ញុំ ទាំង​ដែល​ខ្ញុំ​មិន​ដែល​ស្គាល់​និង​មិន​ដែល​ជួប​គាត់​សោះ ។

នាង​បន្ត​ថា ប្រើ​សម្ថ​ភាព​ខ្លួនឯង​ទៅ​ទើប​មាន​តម្លៃ កុំ​ព្រោះតែ​ចង់បាន​ការងារ​ដើរ​កុហក់​គេ កុហក់​មហាជន​បែប​នេះ ។
នាង​ខ្ញុំ​សូម​ជម្រាប​បងប្អូន​ទាំងអស់​គ្នា​ថា នាង​ខ្ញុំ​ជា ( កូនពៅ ) មិន​មាន​ប្អូនស្រី​ទេ នាង​ខ្ញុំ​ចាំបាច់ Post នេះ​ដើម្បី​ការពារ​ខ្លួន ការពារ​ខ្លាច​បុគ្គល​នោះ ជា​មនុស្ស​មិនល្អ​ដើរ​យកឈ្មោះ​ជា​បងប្អូន​របស់​នាង​ខ្ញុំ​ដើម្បី​បោក​បញ្ឆោត​បងប្អូន ឫ​ធ្វើ​រឿង​មិន​គួរ​គា​ប្បី​ផ្សេង​ៗ​ទៀត ។

នាង​បញ្ជាក់​ថា ខ្ញុំ​មិន​កំណាញ់​ទេ បើ​ធ្លាប់​ស្គាល់គ្នា តែ​នេះ​មិនដឹង​មនុស្ស​បែប​ណា​ផង មិន​ដែល​ស្គាល់​សោះ ។
គួរ​បញ្ជាក់​ថា ឈី​ន រត​នះ បាន​ចាប់ផ្តើម​ប្រឡូក​ក្នុង​វិស័យ​សិ​ល្បះ បន្ទាប់​ពី​នាង​បាន​ក្លាយជា​បេ​ក្ខ​នារី​ជុំ​ចុង​ក្រោយ កម្មវិធី​ប្រឡង The Voice Cambodia រដូវ​កាល​ទី​២ ។

ឈី​ន រតនៈ មាន​ដើម​កំណើត​មក​ពី​ខេត្តកំពង់ចាម និង​មាន​បងប្អូន​ចំនួន ៣ នាក់ ខ​ណះ​នាង​ជា​កូនពៅ សព្វថ្ងៃ រស់នៅ​ជាមួយ​អ្នក​ម្ដាយ និង​បងប្អូន​ប្រុស​ស្រី​ពីរ​នាក់​ទៀត ដោយ​ពុំ​មានការ​ឃុំគ្រង​ពី​លោកឪពុក​នោះ​ទេ ព្រោះ​ឪពុក​របស់​នាង​បាន​ចែកផ្លូវ​គ្នា​ជាមួយ​ម្ដាយ តាំងពី​នាង​នៅ​កុមារភាព​ម្ល៉េះ​។

បច្ចុប្បន្ន ឈី​ន រត​នះ គឺជា​តារាចម្រៀង​នៅ​ក្នុង​ផលិតកម្ម​ហង្ស​មាស និង​កំពុង​ចាប់​ឈោង​ភាព​ល្បីល្បាញ​នៅ​អាជីព​ចម្រៀង​របស់​នាង ដោយ​នាង​ទីផ្សារ​ការងារ​ជា​ហូ​ហែ​ស្ទើ​មិន​ដាច់​សួរ ។

ភាព​ល្បីល្បាញ និង​ទីផ្សារ​កាន់តែ​ច្រើន​នេះ​បាន​ធ្វើ​អោយ ឈី​ន រត​នះ បាន​កែប្រែ​ជីវភាព​ពី​ការ​លំបាក​មក​ភាព​ហុ​ឺ​ហារ ខ​ណះ​ពេល​រូប​សម្រស់​របស់​នាង​ក៏​បាន​ប្រែប្រួល​យ៉ាង​ស្រស់​ស្អាត​ផង​ដែរ ៕