ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពស្រពិចស្រពិលតាមលងវិស័យទេសចរណ៍កម្ពុជា ទោះឆមាសទី១ ឃើញកើនក៏ដោយ

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថិតិ​នៃ​ការ​មក​ដល់​របស់​ទេសចរ​បរទេស​នៅ​ឆមាស​ទី​មួយ​កើនឡើង គួរ​ឱ្យ​កត់សំគាល់ ប៉ុន្តែ​នៅ​ពេល​ប៉ាន់​ប្រមាណ​សម្រាប់​ពេញ​មួយ​ឆ្នាំ អ្នកជំនាញ​ហាក់​នៅ ស្រពិចស្រពិល ។ ដោយសារ​តែ​ស្ថានភាព​ការ​ផ្លាស់​ប្តូរ​បរិបទ​សកល កត្តា​ប្រឈម​មួយ​ចំនួន…

រាជធានី​ភ្នំពេញ ៖ ស្ថិតិ​នៃ​ការ​មក​ដល់​របស់​ទេសចរ​បរទេស​នៅ​ឆមាស​ទី​មួយ​កើនឡើង គួរ​ឱ្យ​កត់សំគាល់ ប៉ុន្តែ​នៅ​ពេល​ប៉ាន់​ប្រមាណ​សម្រាប់​ពេញ​មួយ​ឆ្នាំ អ្នកជំនាញ​ហាក់​នៅ ស្រពិចស្រពិល ។ ដោយសារ​តែ​ស្ថានភាព​ការ​ផ្លាស់​ប្តូរ​បរិបទ​សកល កត្តា​ប្រឈម​មួយ​ចំនួន បាន​ជះ​ឥទ្ធិពល​ដល់​ការ​ងើបឡើង​វិញ​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា ។ អ្នកជំនាញ​ផ្នែក ទេសចរណ៍​ប្រ​មើរ​មើល​ថា ស្ថានភាព​ទេសចរណ៍​សម្រាប់​ចុងឆ្នាំ ២០២៤ នេះ​នៅ​មិន​ទាន់ ល្អ​ប្រសើរ​នៅឡើយ​ទេ ។

អ្នកជំនាញ​ទេសចរណ៍​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា ឆមាស​ទី​មួយ ឃើញ​កើនឡើង ដោយសារ​តវា​ចំ​ពេល​រដូវ​ទេសចរ​មក​ច្រើន តែ​នៅ​ឆមាស​ទី ២ នេះ​ចំ​ពេល រដូវ​ភ្ញៀវ​ធ្លាក់ ដូច្នេះ​វា​ពិតជា​ស្រពិចស្រពិល ។ ម្យ៉ាងវិញទៀត ប្រទេស​យើង ប្រទេស​គេ​ខំ​ដូច គ្នា តែ​គេ​ដើរ​មុន​យើង​មួយ​ជំហាន ដោយឡែក​យើង​ទើបតែ​ប្រជុំ​គ្នា ។ លោក​បាន​បញ្ជាក់​ថា «​វៀតណាម ថៃ ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី អី​គេ​ដាក់​គោលនយោបាយ និង​អនុវត្ត​គគ្រឹកគគ្រេង ហើយប៉ុន្តែ​យើង​នៅ​មិន​ទាន់​នៅឡើយ​» ។

ពាក់ព័ន្ធ​នឹង​ស្ថានភាព​នេះ លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សមាគម​ទេសចរណ៍​កម្ពុជា និង ជា​អ្នក​ដែល​ប្រកប​របរ​នេះ​ប្រហែលជា​ជាង ២ ទស្សវត្សរ៍​នោះ​បានឱ្យ​ដឹង​ថា នៅ​ក្នុង​ស្ថាន ភាព​បែប​នេះ​កម្ពុជា​ចាំបាច់​ត្រូវ​ប្រឈម និង​មានការ​ងារ​ច្រើន​ដែល​ត្រូវធ្វើ ។ លោក ហូ វ​ណ្ឌី បានឱ្យ​កម្មវិធី​លុយ នៃ​សារព័ត៌មាន កោះ​សនិ្ត​ភាព ដឹង​ថា «​យើង​ឃើញ ហើយ​ថា យើង​មិនសូវ​ធ្វើ​បាន​ល្អ​ទេ​ចំពោះ​ការងារ​សព្វថ្ងៃ ពាក់ព័ន្ធ​ជាមួយ​ការ​ផ្សព្វផ្សាយ ទេសចរណ៍​នៅ​ក្នុងស្រុក​យើង ព្រោះ​យើង​ត្រូវការ​បង្គុំ​ច្រើន ត្រូវការ​សេវាកម្ម​មួយ​ចំនួន​ទៀត ជាមួយ​និង​ផលិតផល​ទេសចរណ៍​មួយ​ចំនួន​ទៀត ប៉ុន្តែ​យើង​ជឿជាក់ រាជរដ្ឋាភិបាល តាម​រយៈ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ថា​នឹង​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ក្នុង​វិស័យ​ទេសចរណ៍ ។ យើង​ជឿជាក់​ថា ថ្នាក់ដឹកនាំ​ជំនាញ ស្ថាប័ន​ជំនាញ ក្រសួង​ជំនាញ នឹង​យក​ទៅ​ធ្វើការ​កែតម្រូវ ។

លោក ហូ វ​ណ្ឌី បន្ត​ថា វិស័យ​ទេសចរណ៍​ដែល​ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង គឺជា​ប្រភព ដ៏​សំខាន់​មួយ​សម្រាប់​កំណើនសេដ្ឋកិច្ច​កម្ពុជា ក៏​ប៉ុន្តែ​ក្រោយ​ការ​ថមថយ​នៃ​ការ​រីក​រាលដាល ជំងឺ​កូ​វី​ដ ១៩ វិស័យ​ទេសចរណ៍​របស់​កម្ពុជា ហាក់​នៅ​តែ​ដើរ​យឺត​ជាង​ប្រទេស​ក្នុង​តំបន់​មួយ ចំនួន ទោះបី​កម្ពុជា​បាន​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​មួយ​បន្ថែម​ទៀត នៅ​ខេត្តសៀមរាបក្ដី ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​ទេស​ចេ​ណ៍​បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល​ឆមាស ទី ១ ដើមឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ជាង ២,៦ លាន​នាក់ កើនឡើង ប្រម​ណ​ជា ២២ ភាគរយ ។ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជនជាតិ​ថៃ​ចំនួន ៧៧០.៣៧១ នាក់ វៀតណាម ចំនួន ៥២៨.២៥២ នាក់ និង​ទេសចរ​ជនជាតិ​ចិន​ចំនួន ៣២៦.០០៣ នាក់ ។ ប្រទេស​ផ្សេង​ទៀត​ដែល​ជាប់​ចំណាត់ថ្នាក់​ក្នុង​ចំណោម ទីផ្សារ​ទេសចរណ៍​កំពូល​ទាំង ដប់​សម្រាប់​ប្រទេស​កម្ពុជា ក្នុងអំឡុងពេល​នោះ​រួម​មាន​ប្រទេស​ឡាវ សហរដ្ឋអាមេរិក កូរ៉េ ឥណ្ឌូ​នេ​ស៊ី បារាំង ចក្រភព​អង់គ្លេស និង​ប្រទេស​ជប៉ុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ